Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


មូលហេតុដែលគួរបង្កើនចំនួនស្រ្តីក្នុងសកម្មភាពនយោបាយព្រោះ៖

  • ចង់លើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្រ្តី
  • ចង់លប់បំបាត់ការរើសអើងចំពោះស្រ្តី កាត់បន្ថយអំពើហិង្សា ការរំលោភបំពានលើស្រ្តីនិងកុមារ
  • ចង់ឲ្យស្រ្តីមានឱកាសការពារចលនាសង្គម ការធ្វើសេចក្តីសម្រេចចិត្តក៏ដូចជាទទួលបានបទពិសោធន៍ចំណេះដឹង ចំណេះធ្វើដើម្បីអភិវឌ្ឍន៍ខ្លួនឯងគ្រួសារនិងសង្គមជាតិ
  • ចង់លើកកំពស់ឲ្យមានការចូលរួមរបស់ស្រ្តីក្នុងសេដ្ឋកិច្ច និងបរិយាប័នហិរញ្ញវត្ថុសម្រាប់ស្រ្តី
  • ចង់ជម្រុញឲ្យមានការបង្កើនចំនួនស្រ្តីឲ្យចូលបម្រើការងារសង្គម សេដ្ឋកិច្ច និងនយោបាយឲ្យកាន់តែច្រើនឡើងព្រមទាំងដាក់បេក្ខភាពស្រ្តីនៅក្នុងតួនាទីជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ នៅតាមក្រសួងនានា
  • ចង់លប់បំបាត់គំនិតចាស់គំរិលមួយដែលនិយាយថា នារីបង្វិលចង្ក្រានមិនជុំ ដោយបច្ចុប្បន្នស្រ្តីមិនមែនទន់ខ្សោយមិនត្រូវគេឲ្យតម្លៃដូចសម័យមុននោះទេ ពោលគឺស្រ្តីអាចធ្វើអ្វីបានដូចបុរសដែរ ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login