Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
Khmer Literature
2018-02-05 08:22

សេចក្តីសុខរបស់មនុស្សតាមទស្សនៈរបស់ព្រះពុទ្ធសាសនាមាន៥ប្រការគឺ

  • អត្ថិសុខ៖ សេចក្តីសុខព្រោះមានទ្រព្យសម្បត្តិ មាសប្រាក់

វត្ថុជំនួយសំរាប់តម្រូវការរស់នៅគ្រប់គ្រាន់ មានទាំងអស់៤គឺ

១.មានសំលៀកបំពាក់ សំពត់ខោអាវសំរាប់បិទបាំង និងតុបតែងខ្លួនឱ្យបានសមរម្យ និងសមគួរ

២.មានម្ហូបអាហារ បាយទឹក ស្រូវអង្ករ មើមឈើ បង្អែម ចំអាបសំរាប់បំបាត់ការស្រេកឃា្លន និងធ្វើឱ្យរាងកាយ ចំរើនលូតលាស់។

៣.មានគេហដ្ឋានសមរម្យជារបស់ខ្លូន និងតំរូវការផ្សេងៗទៀតដូចជា គ្រែដេក កៅអី ភ្លើង តុ ទូ និងយានជំនិះផ្សេងៗ។

៤.មានថ្នាំសង្កូវសំរាប់ព្យាបាល និងមានគ្រូពេទ្យព្យាបាលជំងឺ។ ពាក្យដែលថា “មាន” នេះមានន័យថា មានល្មមនឹងមត្រូវការរបស់មនុស្ស គ្មានព្រំដែន ដូចពាក្យគេពោលថា តម្រូវរបស់មនុស្សដូចថង់ធ្លុះបាតដាក់ប៉ុនណាក៏មិនពេញដែរ

  • ភោគសុខ៖ សេចក្តីសុខដែលកើតពីការបានប្រើប្រាស់ទ្រព្យសម្បត្តិដោយក្តីរីករាយសប្បាយចិត្តគឺថា ខ្លួនបានប្រើប្រាស់ទ្រព្យសម្បត្តិដែលខ្លួនបានមកដោយសុចរិត ចិញ្ចឹមគ្រួសារខ្លួន ធ្វើបុណ្យ ធ្វើទាន និងជួយអ្នកដទៃ។
  • អនណសុខ៖ សេចក្តិសុខព្រោះគ្មានបំណុល (មិនជំពាក់គេ មិនមែនជាខ្ញុំដាច់ថ្លៃនរណាម្នាក់) ជាសេចក្តីសុខកើតពីទ្រព្យសម្បត្តិដែលខ្លួនឯងមានហើយមិនប្រើប្រាស់ទ្រព្យនោះដោយខ្ចះខ្ជាយ។
  • អនវជ្ជសុខ៖ សេចក្តិសុខកើតពីការប្រព្រឹត្តតាមគន្លងធម៌ មានការងារសុចរិតធ្វើជាបង្គោលជាប់លាប់សំរាប់ធានារាបរង ទ្រព្យសម្បត្តិប្រាក់កាស​ មិនជំពាក់បំណុលកេ។
  • សន្តិ៖ ប្រែថាស្ងប់ មិនមានភាពវឹកវរច្របូកច្របល់ មិនមានភាពក្តៅក្រហាយ គ្មានសង្គ្រាម គ្មានការលំបាក គ្មានសេចក្តីទុក្ខ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login