Answer 1


user icon Khmer Literature 2018-02-05 08:50

ក.អំពើហិង្សា គឺជាអំពើបង្កឱ្យមានរបួសស្នាម វាយតប់គ្នា ឈ្លោះប្រកែកគ្នា បាញ់បោះ ឧក្រិដ្ឋជាដើម។

ខ.អំពើហិង្សា ក្នុងគ្រូសារកើតឡើងពីមូលហេតុមានដូចជា៖

កត្តាខ្លូនឯង

  • គ្មានចំណេះដឹង រៀនសូត្របានតិច ខ្លះការពិចារណា។
  • សេពគ្រឿងញៀន ប្រព្រឹត្តអំពើហិង្សា ក្រោមឥទ្ធិពលញៀន
  • គ្មានមុខរបរ គ្មានការងារធ្វើ គ្មានប្រាក់ចំណូល

កត្តាគ្រួសារ

  • ជីវភាពគ្រួសារក្រីក្រ លំបាក ទុរគត
  • ការរើសអើងក្នុងគ្រួសាររវាងប្តីនិងប្រពន្ធ
  • ខ្លះសីលញាណធ្វើឱ្យមានបំពានផ្លូវភេទ បង្ខំតាមចំណង់នៃតណ្ហា

កត្តាសង្គម

  • គ្មានវិធានការដើម្បីទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ
  • មានច្បាប់ប្រឆាំងអំពើហិង្សា តែការអនុវត្តមិនសូវមានប្រសិទ្ធភាព
  • មិនបានផ្សព្វផ្សាយអប់រំ ដល់ប្រជាពលរដ្ឋមិនឱ្យប្រើអំពើហិង្សា

គ.អំពើហិង្សាក្នុងគ្រួសារស្តែងចេញក្រោមរូបភាពមាន៖

  • ផ្លូវកាយ៖ វាយធ្វើបាបលើរាងកាយឱ្យមានរបួសស្នាម
  • ផ្លូវចិត្ត៖ ធ្វើឱ្យប៉ទង្គិចលើផ្លូវចិត្ត(ស្មារតី) ប្រមាថមើលងាយបញ្ឃឺចិត្ត
  • ផ្លូវភេទ៖ រំលោភបំពានផ្លូវភេទ បង្ខំរួមរក្ស
  • ផ្លូវសេដ្ឋកិច្ច៖ មិនឱ្យប្រកបមុខរបរ មិនឱ្យបំពេញមុខងារតាមជំនាញវិជ្ជាជីវៈរបស់ខ្លួន។

ឃ.រូបភាពនីមួយៗនៃអំពើហិង្សាក្នុងគ្រួសារផ្តល់ផលវិបាក ចំពោះអ្នករងគ្រោះមាន៖

គុណសម្បត្តិ

  • អំពើហិង្សា ជាការព្រមានមួយដែលធ្វើឱ្យមនុស្សចៀសវាងមិនប្រព្រឹត្តជាថ្មីម្តងទៀត
  • អំពើហិង្សា ជាបញ្ហាអប់រំទៅលើសមាជិកដែលមានភាពរឹងរួស មិនរៀងចាល
  • ក្នុងករណីដែលអស់លទ្ធភាពឬអស់មធ្យោបាយក្នុងការអប់រំណែនាំ គេអាចប្រើហិង្សាក្នុងកម្រិតស្រាលបំផុតដែលមានលក្ខណៈជាការព្រមានឬពិន័យចំពោះអ្នកដែលចចេសរឹងរួសមិនព្រមទទួលកំហុស។

គុណវិបត្តិ

  • ផ្លូវកាយ៖ របួសរាងកាយ ពិការ បាត់បង់កាយសម្បទា បាត់បង់ជីវិត
  • ផ្លូវចិត្ត៖ បាត់ស្មារតី ភ័យខ្លាច អស់សង្ឃឹម ឡប់សតិ វិកលចរិក
  • ផ្លូវភេទ៖ បង្កការឈឺចាប់ មិនអាចបន្តពូជបាន សរីរាង្គភេទ ខូចសរីរាង្គបន្តពូជ
  • ផ្លូវសេដ្ឋកិច្ច៖ ខាតបង់ទ្រព្យសម្បតិ្ត ខាតថរិកា បាត់បង់ប្រយោជន៍។

Login or Register to Share Login
×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login