Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
ទីផ្សារ
2019-08-16 09:42

បច្ចេកទេសមួយដ៏សំខាន់ដែលមានលក្ខណៈពិសេស ក្នុងការវិភាគនៃធាតុផ្ទុកនៅក្នុងការត្រួតពិនិត្យម៉ាឃីធីង គឺការវិភាគSWOT (Strengths, Weaknesses, Opportunities, Threats) ។ គេបែងចែកជាពីរក្រុមគឺ កត្តាខាងក្នុង និងកត្តាខាងក្រៅ ហើយបន្ទាប់មកគេធ្វើចំណាត់ថ្នាក់ដោយធ្វើការបែងចែកជាទិដ្ឋភាពវិជ្ជមាន និងអវិជ្ជមាន ៖

  • កត្តាខាងក្នុង ៖ មានដូចជាភាពខ្លាំង និងភាពទន់ខ្សោយនៃផ្ទៃក្នុងអង្គភាព យុទ្ធសាស្រ្ត និងជំហរបស់អង្គភាពនៅក្នុងទំនាក់ទំនងជាមួយនឹងគូប្រកួតប្រជែងរបស់អង្គភាព ។
  • កត្តាខាងក្រៅ ៖ ឱកាស និងការគំរាមកំហែងតំណាងឲ្យបរិយាកាសខាងក្រៅ និងការប្រកួតប្រជែង ។ គោលបំណងនៃរាល់ការវិភាគ SWOT គួរត្រូវបានចាត់ទុកជាបញ្ហាគន្លឹះ ដែលនឹងក្លាយទៅជាបញ្ហាដ៏សំខាន់ ទៅអនាគតសម្រាប់អង្គភាព ហើយក្រោយមកទៀតការធ្វើផែនការម៉ាឃីធីងនឹងត្រូវបានអនុវត្ត ។ ដោយផ្អែកលើរាល់ព័ត៌មានទាំងអស់ពីការវិភាគបរិយាកាស ទីផ្សារ គូប្រកួតប្រជែង អតិថិជន និងក្រុមហ៊ុននោះ ក្រុមហ៊ុនគួរតែធ្វើការប៉ាន់ប្រមាណទៅលើឱកាស និងការគំរាមកំហែងក៏ដូចជាចំណុចខ្លាំង ចំណុចខ្សោយផងដែរ ដើម្បីចាប់យកឱកាស និងកាត់បន្ថយនូវការគំរាមកំហែងទាំងនេះ ។ ការវិភាគ SWOT តំណាងឲ្យការសង្ខេប និងសេចក្តីសន្និដ្ឋាននៃការវិភាគស្ថានភាព ហើយវាផ្តល់នូវការយល់ធ្លុះជ្រៅនៃការរៀបចំសកម្មភាព និងយុទ្ធសាស្រ្តសមស្របសម្រាប់អនាគត ដោយចង្អុលបង្ហាញអំពីភាពចន្លោះប្រហោងនៃប្រតិបត្តិការ និងការសម្តែងសកម្មភាពរបស់ក្រុមហ៊ុន ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login