Answer 1


user icon Khmer Literature 2018-02-05 09:59

នៅក្នុងប្រតិទិនដែលប្រទេសកម្ពុជាយើងនិយមបោះពុម្ពផ្សព្វផ្សាយនិងប្រើប្រាស់មានដាក់ពុទ្ធ សករាជផង គ្រិស្តសករាជផង ចុល្លសករាជផង និងមហាសករាជផង

  • សករាជ គឺរាប់ថ្ងៃខែឆ្នាំ ឬរាប់ត្រឹមតែឆ្នាំតាមកាលកំណត់ដែលតាំងទុកពីមួយរៀងមក ដោយមានបុគ្គលអស្ចារ្យ ឬមានហេតុការណ៍អស្ចារ្យណាមួយដែលពូកជនានុជនអ្នកគោរពត្រូវការ កត់ត្រាទុកកុំឱ្យបាត់ហើយត្រូវប្រើក្នុងសំបុត្រចុតហ្មាយជាដើមដោយបង្កើតមួយលេខៗរៀងរាល់ឆ្នាំ។
  • ពុទ្ធសករាជ គឺរាប់ថ្ងៃខែឆ្នាំដោយយកពុទ្ធសករាជជាគោល។ ក្នុងការរាប់ចំនួនថ្ងៃខែឆ្នាំនេះគេចាប់ផ្តើមតាំងពីមួយថ្ងៃបន្ទាប់ពីព្រះពុទ្ធសមណគោតមជាបរមគ្រូទ្រង់បរិនិព្វាន។ ព្រះសមណគោរតមថា ព្រះបរមគ្រូទ្រង់បរិនិព្វានថ្ងៃទី ១៥កើត ខែពិសាខ ឆ្នាំ ម្សាញ់ ៥៤៣ មុនគ.ស។ ដូចនេះ ពុទ្ធសករាជត្រូវបានគេបង្កើតឡើងចាប់ពីថ្ងៃពុធ ១រោជ ខែពិសាខ ឆ្នាំម្សាញ់ មុនគ.ស៥៤៣ឆ្នាំ និងត្រូវបានគេប្រើរហូតដល់សព្វថ្ងៃនេះ។
  • គ្រិស្តសករាជត្រូវបានគេប្រើនៅសម័យបារាំងដាកនឹមអាណានិគមមកលើប្រទេសកម្ពុជានាឆ្នាំ ១៨៦៣។ គ្រិស្តសករាជ គឺរាប់ថ្ងៃខែឆ្ន ដោយយកគ្រិស្តសាសនាជាគោល។ ថ្ងៃ ខែ ឆ្នាំ តាមគ្រិស្តសករាជត្រូវបានចាប់ផ្តើមរាប់តាំងពីថ្ងៃដែលព្រះយីស៊ូប្រសូតគឺតាំងពីថ្ងៃទី ២៥ ខែ ធ្នូ ៥៤៣ ឆ្នាំក្រោយពុទ្ធសករាជ។ គ្រិស្តសករាជត្រូវបានគេនិយមប្រើជាសកលរហូតដល់សព្វថ្ងៃនេះ។
  • មហាសករាជ គឺជាសករាជធំ កើតឡើងអំពីជនមួយពួកហៅថាតាតិ រស់នៅតំបន់មួយខាងទិសពាយព្យប្រទេសឥណ្ឌ ដែលបានលុកលុយវាតអំណាចក្នុង​ ប្រទេសឥណ្ឌាប៉ែកខាងលិច កាលពុទ្ធសករាជ ៦២១ ហើយបានតាំងក្សត្រិយ៍ជាតិរបស់ខ្លួនព្រះនាម សកៈ ឬ សាលិវាហនៈ ឱ្យគ្រងរាជ្យនៅទីនោះ។ ស្តេចសកៈ ក៏តាំងការាប់ឆ្នាំពីមួយរៀងមក ហើយដែលចំណេរតមកហៅថា មហាសករាជ។ ក្នុងព្រះរាជពង្សាវតាខ្មែរចាព្រះបាទសម្តេច អរិដ្ឋិពលពានោ(ព្រះកេតុមាលា) បានតំមហាសករាជ ទី១ក្នុងកាលពុទ្ធសករាជ ៦២១ ឬឆ្នាំ ៧៩ នៃគ្រិស្តសករាជជាប់មានមកក្នុងប្រទេសយើងរៀងដល់សព្វថ្ងៃនេះ។
  • ចុល្លសករាជ គឺជាសករាជតូចតាមព្រះរាជពង្សាវតាខ្មែរ ដែលសម្តេចបទុមស្រីសុរិយវង្សបានតាំងចុល្លសករាជទី១ក្នុងពុទ្ធសករាជ ១១៨៣ គឺត្រូវនឹងថ្ងៃ ១២កើត ខែចែត្រ ឆ្នាំកុរ ឯកស័ក ឬឆ្នាំ ៦៤០នៃ គ្រិស្តសករាជ។ ឬសករាជរាប់ថ្ងៃខែឆ្នាំ ឬរាប់ត្រឹមតែឆ្នាំតាមកាលកំណត់ដែលតាំងទុកពីមួយរៀងមកដោយមានបុគ្គលអស្ចារ្យ ឬមានហេតុការណ៍អស្ចារ្យណាមួយដែលពួកជនានុជនអ្នកគោរពត្រូវកាតកត់ត្រាទុកកុំឱ្យបាត់ហើយត្រូវប្រើក្នុងសំបុត្រចុតហ្មាយជាដើមដោយបង្កើនរៀងរាល់ឆ្នាំ។

 

ឈ្មោះសករាជ

ប្រភេទសករាជ

ព្រឹត្តិការណ៍

កាលបរិច្ចេទ

ការបង្កើតឬនាំចូលមកកម្ពុជា

ពុទ្ធសករាជ

សាសនាព្រះពុទ្ធ

ពុទ្ធបរិព្វាន

៥៤៣ឆ្នាំមុនគ្រិស្តសករាជ

១ថ្ងៃក្រោយពុទ្ធបរិព្វាន

គ្រិស្តសករាជ

សាសនាគ្រិស្ត

ព្រះយេស៊ូប្រសូត

៥៤៣ឆ្នាំក្រោយពុទ្ធសករាជ

ថ្ងៃព្រះយេស៊ូប្រសូតនាំចូលដោយអាណានិគមបារាំង ឆ្នាំ ១៨៦៣

មហាសករាជ

សករាជធំ

ស្តេចសកៈឬសាលិវាមានៈនៃពួកគាត់ឡើងគ្រងរាជឥណ្ឌាប៉ែកខាងលិខ

ព.ស ៦២១ឬ គ.ស ៧៩

បង្កើតដោយស្តេចសកៈនៃពួកតាតិ (ស្តេចឥណ្ឌា) នាំចូលដោយព្រះកេតុមាលា

ចុល្លសករាជ

សករាជតូច

 

ព.១១៨៣ឬគ.ស ៦៤០

ស្តេចទុមស្រីសុរិយវង្ស

 


Login or Register to Share Login
×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login