Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
lawyers
2019-10-08 09:18

សូមជម្រាបថា មកដល់ថ្ងៃនេះ ម៉ោងនេះ យើងស្រាវជ្រាវមិនទាន់ឃើញថា មានឯកសារផ្លូវការណាមួយដែលថា ផ្ទៃក្រឡាព្រះរាជាណាចក្រកម្ពុជាមានប៉ុន្មានគីឡូម៉ែត្រក្រឡានោះទេ ។ យើងដឹងតាមរយៈសៀវភៅសិក្សា និងសៀវភៅខ្លួនទៀត ប៉ុន្តែការសរសេរមិនឯកភាពគ្នាទេ ។ ផ្ទៃក្រឡា ១៨១.០៣៥ គីឡូម៉ែត្រក្រឡា ដែលយើងដឹងគឺដោយសារយើងរៀនអំពីភូមិសាស្រ្តរបស់ប្រទេសកម្ពុជា ដែលគ្រូគាត់សរសេរ អ្នកដែលសរសេរមុនគេ គឺលោក តាន់ គឹមហួន ប្រធានសភាសម័យសាធារណរដ្ឋខ្មែរ ហើយសួរថាលេខហ្នឹងគាត់បានមកពីណាអត់ដឹងច្បាស់ទេ ។ ព្រះករុណាសម្តេចឪ ប្រើក្នុងការបោះពុម្ភផ្សាយសៀវភៅមួយឈ្មោះថា La Monarchie Cambodgienne et la Croisade Royale pour l'Indépendance ហើយខ្ញុំមានឯកសារជាលាយលក្ខណ៍អក្សរ លោកសរសេរត្រឹមតែ ១៨១.000 គីឡូម៉ែត្រក្រឡា។ តាមឯកឧត្តម សុខ អាន ប្រាប់ថា ផ្ទៃក្រឡា ១៨១.០៣៥ គីឡូម៉ែត្រក្រឡានេះ បើតាមអ្នកធ្វើព្រំដែនដែលគាត់រកឃើញថាជាក្រដាសកត់ត្រាមួយសន្លឹករបស់អគ្គទេសភិបាលឥណ្ឋចិនសរសេរថា ផ្ទៃក្រឡាប្រទេសកម្ពុជាមាន ១៨១.០៣៥ គីឡូម៉ែត្រក្រឡា ដល់ទៅរកមើលឯកសារផ្លូវការរបស់បារាំងអត់មាននិយាយទាំងអស់ អ៊ីចឹងលេខនេះមិនទាន់ជាលេខពិតប្រាកដទេ ។ ដល់ពេលធ្វើព្រំដែនហើយខាត ឬ ចំណេញ យើងអត់ទាន់ហ៊ាននិយាយទេ គ្រាន់តែសុំធ្វើយ៉ាងណាឱ្យត្រឹមត្រូវតាមផែនទីជាមួយវៀតណាម គឺផែនទី ១/១00.000 ជាមួយថៃ គឺផ្អែកលើកិច្ចព្រមព្រៀងឆ្នាំ១៩០៤ សន្ធិសញ្ញាឆ្នាំ១៩០៧ សន្ធិសញ្ញាឆ្នាំ១៩២៥ និងមានសន្ធិសញ្ញាបន្តបន្ទាប់មកទៀត ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login