Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សេចក្តីអធិប្បាយ

                 ជុំវិញបញ្ញារស់នៅរបស់មនុស្សសុខនិងទុក្ខគឺជាប្រធានបទសំខាន់ដែលត្រូវលើកយកមកចោទ និងដោះស្រាយតាមគ្រប់មធ្យោបាយធ្វើយ៉ាងណាអោយការរស់នៅ កាន់តែប្រសើរឡើង ។ ដូច្នេះហើយទើបជុំវិញការដោះស្រាយបញ្ហារបស់មនុស្សនេះមានទស្សនៈយល់ឃើញខុសប្លែកគ្នា  ។ ក្នុងនោះមតិខ្លះយល់ថា « ដំណោះស្រាយទុក្ខតាមផ្លូវពុទ្ធចក្រ គឺបានរួមចំណែកក្នុងការស្វែងរកសុខអោយសង្គមមនុស្ស » ។ ឯមតិខ្លះទៀតយល់ថា « ការស្វែងរកសុខសំរាប់សង្គមមនុស្ស គឺត្រូវធ្វើឡើងតាមរយៈវិធីដោះស្រាយទុក្ខតាមផ្លូវអាណាចក្រ » ។

                 តើការយល់ឃើញទាំងពីរនេះម មួយណាសមហេតុផលជាង ?

                 មុននឹងធ្វើការពិចារណាមតិប្រធានខាងលើនេះ អោយកាន់តែគ្រប់គ្រាន់មានន័យសេចក្តី ត្រូវយល់ន័យរបស់ពាក្យគន្លឹះ ប្រធានជាមុនសិន​  ។ ពាក្យ « ទុក្ខ » សំដៅទៅដល់សេចក្តីព្រួយលំបាក ដោយកាយដោយវិចារចិត្ត ។ ចំណែកពាក្យ « ផ្លូវពុទ្ធចក្រ » គឹជាផ្លូវព្រះពុទ្ធ ផ្លូវរបស់ព្រះពុទ្ធសាសនា ការអប់រំទូន្មានតាមបែបព្រះពុទ្ធសាសនា ។ ចំណែកពាក្យ « ផ្លូវអាណាចក្រ » គឺផ្លូវរបស់មនុស្សលោក សច្ចៈភាពនៃសង្គមមនុស្ស និង ពាក្យ «សុខ » គឺសេចក្តីសុខសប្បាយរីករាយ ក្សេមក្សាន្តរមនា ។ ដូច្នេះន័យរួមដែលប្រធានចង់បានតំរូវអោយធ្វើការពិចារណា ទាក់ទងទៅនឹងការស្វែងរសុខ អោយសង្គមមនុស្សដែលមតិខ្លះយល់ថា ធ្វើឡើងតាមរយៈការដោះស្រាយទុក្ខតាមផ្លូវពុទ្ធចក្រ ឯមតិខ្លះយល់ថា ធ្វើឡើងតាមរយៈការដោះស្រាយទុក្ខតាមផ្លូវពុទ្ធចក្រ ឯមតិខ្លះទៀតថា តាមផ្លូវអាណាចក្រ ។

                 មតិទី១ របស់ប្រធានបញ្ជាក់ថាដំណោះស្រាយទុក្ខតាមផ្លូវពុទ្ធចក្ររួមចំណែកស្វេករកសុខអោយសង្គមមនុស្ស ។ ក្នុងន័យនេះបើគិតពីប្រភពនៃទុក្ខវេទនាវិញគឹបណ្តោយមកពីបំណែងដែលធ្វើអោយចិត្តសន្ទោរសន្ធៅ អន្ទះអន្ទែងចង់ប្រព្រឹត្តអំពើអកុសល ។ ដូច្នេះដើម្បីរំដោះខ្លួនចេញពីទុក្ខប្រការសំខាន់ៗគឺការចេះរៀបចំខ្លួនអោយចាកឆ្ងាយអំពើអាក្រក់ មិនទ្រទ្រង់ភ្លើងភ្លើងចំណងដោយសេចក្តីលោភ ។ ក្រៅពីនោះគឺត្រូវចេះប្រតិបត្តិតាមសីលបញ្ញាសមាធិ ដែលជាគុណធម៌ដ៏ប្រសើរបំផុត ។ សីលគឺការប្រព្រឹត្តល្អដោយកាយវាចាចិត្ត និងការព្យាយាមត្រូវ ។ សមាធិ គឺការស្លុងចិត្ត ក្នុងគន្លងអារម្មណ៍ដែលត្រូវធ្វើអោយកើតមាននៅសមាជិកត្រូវ និងស្មារតីត្រូវ ។ ចំណែកបញ្ញាគឹការចេះដឹងទូទៅដែលត្រូវតែធ្វើអោយកើតមាននៅការយល់ឃើញត្រូវតែធ្វើអោយកើតមាននៅការយល់ឃើញត្រូវ និងការត្រិរិះត្រូវ ។ កាលណាធ្វើបានដូច្នេះនិងធ្វើអោយសង្គមមនុស្សស្ងប់សុខពោរគឺ មនុស្សលែងមានការបៀតបៀនគ្នា លែងចង់អាឃាតគ្នា ហើយចេះអោយតម្លៃគ្នាទៅវិញទៅមក ។ មិនត្រឹមតែប៉ុណ្ណោះ ធ្វើអោយមនុស្សបង្កើតបាននៅចំណងសាមគ្គីភាព ទូលំទូលាយកាត់បន្ថយបាននូវភាពអាត្មានិយម កាត់បន្ថយបាននូវអំពើហឹង្សាទាំងក្នុងគ្រួសារ សង្គម និងសហគមន៍ ។ ជាងនេះទៅទៀតធ្វើអោយមនុស្សចេះរូមកំលាំងគ្នា អភិវឌ្ឍន៍លើគ្រប់រចនាសម្ព័ន្ធអោយរីកចម្រើន។ ជាក់ស្តែងការអប់រំសីលធម៌ សង្គមខ្មែរតាមរយៈសីលប្រាំ បានកាត់បន្ថយអំពើអសកម្មនានាពីសង្គមមនុស្ស ។ រឿងព្រះវេស្សន្តការបរិច្ចាគទានរបស់ព្រះវេស្សន្តរ ដល់ជនកំសត់ទុរគតអោយពួកគេមានហូបគ្រប់គ្រាន់ចាកផុតទុក្ខ ។

                 សរុបសេចក្តីមកអាចនិយាយបានថាការស្វែងរកសុខអោយសង្គ​មមនុស្សគឹធ្វើឡើងតាមរយៈការរំដោះទុក្ខតាមផ្លូវពុទ្ធចក្រ  ។

                 ក៏ប៉ុន្តែបើផ្អែកតាមមតិទី២ របស់ប្រធានវិញអះអាងថាការដោះស្រាយទុក្ខតាមផ្លូវអាណាចក្រ ស្វែងរកសុខអោយសង្គមមនុស្ស ។ ក្នុងន័យនេះការរំដោះទុក្ខ តាមផ្លូវអាណាចក្រ គឺត្រូវតែធ្វើយ៉ាងណាមើលអោយឃើញពីប្រភពពិតប្រាកដនៃទុក្ខពោរគឺ អោយដឹងថា ទុក្ខបណ្តាលមកពីអ្វីរឺមួយហេតុអ្វីដែលជាចំណងនៃទុក្ខ ហើយត្រូវតែព្យាយាមដោយគ្រប់មធ្យោបាយ ដើម្បីបំផ្លាញឬសគល់នៃទុក្ខអោយជ្រះស្រឡះ អោយលែងមានតទៅទៀត ។ ក្រៅពីនេះត្រូវធ្វើឡើងតាមរយៈការពង្រីកប្រសិទ្ធភាពច្បាប់សង្គមធ្វើអោយមនុស្សមានតម្លាភាព ក្នុងការការពារយុត្តិធម៌ នៅចំពោះមុខច្បាប់ហើយទទួលបាននូវសច្ចៈយុត្តិធម៌សំរាប់ខ្លួនឯង ក៏ដូចជាមសង្គមជាតិ ។ ជាងនេះទៅទៀត ក៏ត្រូវតែយកចិត្តទុកដាក់ទៅការអភិវឌ្ឍន៍លើគ្រប់ផ្នែកគ្រប់វិស័យអោយមានសំទុះរីកចម្រើនដើម្បីរួមចំណែកកាត់បន្ថយភាពក្រីក្រសង្គមមនុស្សធ្វើយ៉ាងណាអោយមនុស្សរស់នៅស្រនុកសុខស្រូល មានហូបចុកគ្រប់គ្រាន់ប្រាស់ចាកទុក្ខសោកផងទាំងពួង  ។ ការរំដោះទុក្ខតាមផ្លូវអាណាចក្រចម្បាំងទៀតគឹការព្យាយាមលុបបំបាត់ទៅលើការរើសអើងដែលនាំអោយមនុស្សមានការបែងចែកពណ៌សម្បុរពោលគឺការរស់នៅប្រកបដោយភាពស្មើគ្នាគឹក៏ត្រូវតែយកចិត្តទុកដាក់ ទៅលើការផ្តល់សិទ្ធិសេរីភាពសំរាប់ការរស់នៅរបស់មនុស្សធ្វើអោយកិច្ចការសង្គម អាចចូលរួមសកម្មភាពនានាក្នុងតម្លៃស្មើគ្នា  ។ ការរំដោះខ្លួនចេញពីការជិះជាន់សង្កត់សង្កិនពីសំណាក់បុគ្គលឬសត្រូវបរទេសឈ្លានពានការស្វែងរកសុខសន្តិភាព បូរណភាពទឹកដីគឹជាកត្តាកំណត់សំរាប់បង្ហាញពីភាពស្ងប់សុខ របស់មនុស្សក្នុងសង្គម ។ ជាក់ស្តែងខណៈពេលដែលប្រទេសខ្មែរធ្លាក់ក្រោមការត្រួតត្រារបស់បារាំង ប្រជាជនបាត់បង់សេចក្តីសុខ សម្តេចព្រះនរោត្តម សីហនុ លោកបានដឹកនាំចលនាតស៊ូប្រយុទ្ធប្រឆាំងផ្ទួនៗរហូតបារាំងភិតភ័យព្រមប្រគល់​ឯករាជ្យសន្តិភាពអោយដល់ប្រទេសកម្ពុជាយើងនៅថ្ងៃ ទី ០៩ ខែ​វិច្ឆិកា ឆ្នាំ ១៩៥៣ ។ ក្រោយរំដោះជាតិមនុស្សរស់នៅក្នុងភាពស្ងប់សុខ  ។ ក្នុងស្នាដៃរឿងត្រូវបង្រៀនស្រុកស្រែ ទុក្ខលំបាករបស់អ្នកឬស្សីបណ្តាលមកពីមេសៃរៀនបឹង បានចាប់អ្នកលែងប៉ាវបឹង ងោយដើរលើកទ្រូងកាប់លប អ្នកស្រុកស្រែដែលគ្នាទោសក៏ដូចជាការមិនយល់ចិត្តទុកដាក់ពីរដ្ឋាភិបាលនៅសម័យនោះ ។ តួអង្គហមបានរៀបចំគម្រោងអភិវឌ្ឍន៍កែប្រែការរស់នីរបស់អ្នកភូមិនេះតាមរយៈគ្រោងការណ៍រ៤យ៉ាង ។ ក្នុងរឿងភូមិតិរច្ឆាន ទុក្ខលំបាករបស់អ្នកភូមិក្រាំងលាវ ​បណ្តាលមកពីការជិះជាន់របស់ពូកបារាំងពិសេសគឹលោក រេស៊ីដង់បាដេស ទៅលើបញ្ហាប្រាក់ពន្ធ ។ ជួន នៅ រួមទាំងប្រជារាស្រ្តនៅក្រាំងលាវបានធ្វើប្រតិកម្មសំលាប់លោក រេស៊ីដង់បាដេស និងបក្សពួកដើម្បីកការរស់នៅជាមនុស្សមនុស្សពេញលក្ខណៈ ។

                 សរុបសេចក្តីមកឃើញថាការនាំសង្គមមនុស្សអោយស្ងប់សុខ គឹធ្វើឡើងតាមរយៈការរំដោះទុក្ខតាមផ្លូវអាណាចក្រ​ ។

                 តាមមតិទី១ ឃើញថាមានលក្ខណៈសមហេតុផលម្យ៉ាង ដោយសារតែឃើញជាពុទ្ធសាសនិកជន សាសន៍ក៏ជាផ្នែកមួយរបស់មនុស្ស ។ តែមតិទី២ក៏សមហេតុផលម្យ៉ាងដោយសារតែអ្វីដែលជាសច្ចភាពសំរាប់ការរស់នៅរបស់មនុស្សគឹផ្លូវអាណាចក្រ ។ ដរាបណាមានការរួមបញ្ចូលគ្នារវាងផ្នែកទាំងពីរដើម្បីអោយមនុស្សកាន់តែរស់នៅក្នុងការស្ងប់សុខ ។

                 ផ្អែកតាមការពិចារណាមតិប្រធានទាំងពីរខាងលើ រួចមកអាចសន្និដ្ឋានបានថាមតិទី២ មានលក្ខណៈត្រឹមត្រូវជាងដោយសារ តែផ្អែកទីលើសច្ចភាពនៃជីវីតពិតរបស់មនុស្សក្នុងសង្គម  ។ តែក៏ត្រូវមានការចូលរួមពីមតិទី១ផងដែរ ទើបគ្រប់គ្រាន់  ។ ដូចនេះគប្បីប្រតិបត្តិតាមទាំងផ្លូវអាណាចក្រ និងពុទ្ធចក្រ ទើបជីវីតកាន់តែប្រសើរឡើង ។  



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login