Answer 1


user icon SpecialExams 2018-02-21 23:07

ក្តីសុបិនអ្វីម៉្យាង គឺជាចំណុចចាប់ផ្តើមនៃការឈានឆ្ពោះទៅកំណត់គោលដៅអាជីពឬជីវិតរបស់បុគ្គលគ្រប់រូប។ យុវជនអាចមានក្តីសុបិនមួយឬច្រើន ដែលចង់នាំខ្លួនឯងឱ្យដល់គោលដៅអ្វីមួយ ឬក្លាយជាបុគ្គលណាម្នាក់ក្នុងពេលអនាគតតាមរយៈការប្រឡូកក្នុងជីវិតការងាររបស់ខ្លួន។ ប៉ុន្តែក្តីសុបិនក្នុងដំណាក់កាលយុវវ័យ ច្រើនតែពុំសូវមានភាពច្បាស់លាស់ និងអាចរក្សាបាននូវចំណាប់អារម្មណ៍ជាយូអង្វែងនោះឡើយ។ ពោលគឺមានការប្រែប្រួលតាមវឌ្ឃនាការរបស់វ័យ និងបទពិសោធន៍ដែលបានឆ្លងកាត់ក្នុងជីវិត។

ប្រសិនអ្នកមានគោលបំណងចង់ធ្វើអ្វីមួយឬក្លាយជាបុគ្គលណាមួយគួររៀបចំផែនការអាជីពឱ្យបានច្បាស់លាស់ដែលអាចអនុវត្តបាននិងឈានទៅសម្រេចគោលដៅនោះតាមរយៈ៖

  • សិក្សាស្វែងយល់ពីខ្លួនឯងឱ្យបានច្បាស់លាស់ ដោយរួមបញ្ចូលការពិនិត្យលើចំណូលចិត្តជំនាញគុណតម្លៃនិងបុគ្គលិកលក្ខណៈផ្ទាល់ខ្លួន
  • រៀបចំផែនការអាជីពដែលមានកំណត់ពីគោលដៅត្រូវអនុវត្ត (ឧទាហរណ៍៖ គោលបំណងពិតប្រាកដរបស់អ្នកគឺអ្វី?)
  • រៀបចំបញ្ជីអាទិភាពនៃគោលដៅ (ឧទាហរណ៍៖ គោលដៅរយៈពេលខ្លីឬវែង ត្រូវអនុវត្តភ្លាម ឬរង់ចាំពេលបន្ទាប់)
  • ត្រូវហ៊ានដោះស្រាយបញ្ហាដោយពិនិត្យលើលទ្ធភាព និងកត្តាពាក់ព័ន្ធនានាដូចជាៈ បញ្ហាគ្រួសារ បញ្ហាពេលវេលា បញ្ហាថវិកា និងបញ្ហាដែលមានឥទ្ធិភាពពីខាងក្រៅផ្សេងទៀត ដែលរារាំងដល់ការសម្រេចគោលដៅរបស់អ្នក។
  • ត្រូវហ៊ានចំណាយគ្រប់បែបយ៉ាង (ពេលវេលានិងថវិកា....) និងចូលរួមដោយសកម្មក្នុងការរៀបចំអនុវត្តនិងតាមដានដំណើរការសម្រេចអាជីពដោយខ្លួនឯង។

Login or Register to Share Login
×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login