Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

២២៦- តើក្រុមប្រឹក្សាធម្មនុញ្ញជាស្ថាប័នឯករាជ្យ អព្យាក្រឹត ដែរឬទេ ? សូមបង្ហាញអំណះអំណាង ?

២២៧- បើមិនការសុំពិនិត្យធម្មនុញ្ញភាពពីព្រះមហាក្សត្រ ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី សមាជិកព្រឹទ្ធសភា១/៤ និងតំណាងរាស្រ្ត១/១០ ឬតុលាការ តើក្រុមប្រឹក្សាធម្មនុញ្ញអាចមានវិធីសាស្រ្តណាខ្លះ បើខ្លួនដឹងថាមានអធម្មនុញ្ញភាពនៃច្បាប់ណាមួយដូចជាក្រុមប្រឹក្សាធម្មនុញ្ញធ្វើការជូនដំណឹងទៅអ្នកដែលមានសិទ្ធិ ធ្វើការសុំពិនិត្យធម្មនុញ្ញភាព ដើម្បីឱ្យអ្នកទាំងនោះធ្វើការសុំពិនិត្យធម្មនុញ្ញភាពទៅក្រុមប្រឹក្សាធម្មនុញ្ញវិញ ?

២២៨- ក្នុងករណីមានសមាជិកក្រុមប្រឹក្សាធម្មនុញ្ញណាម្នាក់លាលែង ឬទទួលមរណភាព តើក្រុមប្រឹក្សាធម្មនុញ្ញនឹងជ្រើសរើសបុគ្គលណាមកទទួលតំណែងបន្ត ?

២២៩- តើសមាជិកក្រុមប្រឹក្សាធម្មនុញ្ញទាំងអស់មានសិទ្ធិចូលរួមក្នុងសកម្មភាពនយោបាយឬទេ ?

២៣០- ផ្អែកតាមប្រសាសន៍ឯកឧត្តមប្រធាន ឯក សំរួល ថាក្រុមប្រឹក្សាធម្មនុញ្ញដោះស្រាយតែវិវាទនៃការបោះឆ្នោតតំណាងរាស្ត្រ និងការបោះឆ្នោតព្រឹទ្ធសភា។ តើវិវាទក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ក្រុមប្រឹក្សាធម្មនុញ្ញដោះស្រាយឬអត់ ? បើអត់ដោះស្រាយ មូលហេតុអ្វី ? ហើយបើដោះស្រាយមូលហេតុអ្វី ?

ចម្លើយ

២២៦- អំណះអំណាង គឺសេចក្តីសម្រេចទាំងឡាយដែលបានធ្វើរយៈពេល១១ឆ្នាំកន្លងមកនេះ គឺជាការបញ្ជាក់ពីគោលការណ៍ឯករាជ្យ អព្យាក្រឹត ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ។

២២៧- លោកជំទាវ បានលើកឡើងហើយថា ក្រុមប្រឹក្សាធម្មនុញ្ញគ្មានសិទ្ធិធ្វើស្វ័យបណ្តឹងដោយខ្លួនឯងទេ។ អ្នកដែលមានសិទ្ធិធ្វើបណ្តឹង ប្រសិនបើឃើញគេធ្វើបណ្តឹងមក ។ ឧទាហរណ៍ មានអង្គការសង្គមស៊ីវិលមួយចំនួនប្តឹងទាក់ទងនឹងសិទ្ធិកុមារក្នុងច្បាប់ស្តីពីស្ថានទម្ងន់ទោស ដល់កតិកាសញ្ញាស្តីពីសិទ្ធិកុមារដែលកម្ពុជាជាភាគី សង្គមស៊ីវិល មានជាងដប់អង្គការធ្វើសំណើថ្វាយព្រះមហាក្សត្រ ព្រះមហាក្សត្រទ្រង់ឈ្វេងយល់ បានធ្វើព្រះរាជសារមួយដល់ ក្រុមប្រឹក្សាធម្មនុញ្ញដើម្បីពិនិត្យ ។ ដូច្នេះមិនអាចនៅស្ងៀមបានទេ នៅពេលដែលឃើញរឿងនោះទាក់ទងដល់សិទ្ធិពលរដ្ឋធ្ងន់ធ្ងរ គឺយូរឬឆាប់ក្រុមប្រឹក្សាធម្មនុញ្ញនឹងបានទទួលបណ្ដឹង ។

២២៨- នៅក្នុងច្បាប់បានកំណត់ ឧទាហរណ៍ ករណីឯកឧត្តម ចាន់ សុក សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ លោកទទួលមរណភាពក្នុងអាណត្តិ អីចឹងក្រុមប្រឹក្សាធម្មនុញ្ញធ្វើសំណើទៅស្ថាប័នដែលជាម្ចាស់ជ្រើសតាំង ឬតែងតាំង គឺទៅឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ដើម្បីឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមរៀបចំជ្រើសតាំងសមាជិកមួយរូបមកជំនួស ។ ឧទាហរណ៍ បើសមាជិកនោះតែងតាំងដោយព្រះមហាក្សត្រ ក្រុមប្រឹក្សាធម្មនុញ្ញធ្វើចុតហ្មាយថ្វាយ ព្រះមហាក្សត្រ ព្រះមហាក្សត្រលោកនឹងរៀបចំបញ្ជូនបេក្ខជនថ្មីមកវិញ នេះជានីតិវិធីដែលមានចែងក្នុងច្បាប់ ។

២២៩- ក្នុងពេលម៉ោងធ្វើការរបស់ក្រុមប្រឹក្សាធម្មនុញ្ញ គឺហាមផ្តាច់មិនឱ្យសមាជិកក្រុមប្រឹក្សាធម្មនុញ្ញណាម្នាក់ទៅធ្វើនយោបាយទេ តែបើចង់ធ្វើនយោបាយ គឺត្រូវបំពេញតាមលក្ខខណ្ឌនៃច្បាប់បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និង ច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាធម្មនុញ្ញ ។ ឧទាហរណ៍ ករណីឯកឧត្តម សឺន ស៊ូបែរ្តិ៍ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៃអាណត្តិទី៤ ។ ឯកឧត្តមជាបេក្ខជនតំណាងរាស្ត្រលេខរៀងទី១ នៃគណបក្សសិទ្ធិមនុស្សនៅមណ្ឌលខេត្តបន្ទាយមានជ័យ ពេលនោះឯកឧត្តមត្រូវធ្វើពាក្យសុំច្បាប់ពិសេស គឺមានរយៈពេលច្រើនខែ ។ ពេលនោះ ឯកឧត្តមចង់ចូលប្រជុំក្រុមប្រឹក្សាធម្មនុញ្ញក៏មិនបានដែរ គឺទាល់តែក្រោយលទ្ធផលស្ថាពរនៃការបោះឆ្នោត ទើបឯកឧត្តមអាចត្រលប់ចូលប្រជុំវិញបាន ។ នេះគឺដើម្បីកុំឱ្យធ្វើជាអាជ្ញាកណ្ដាលផង ធ្វើជាអ្នកទាត់បាល់ផង។ លោកអាចធ្វើបាននៅថ្ងៃសៅរ៍ ថ្ងៃអាទិត្យ នេះជាសិទ្ធិមូលដ្ឋានរបស់ប្រជាពលរដ្ឋ និងសិទ្ធិនយោបាយ ។ សមាជិកក្រុមប្រឹក្សាធម្មនុញ្ញមានវិសមិតភាពជាមួយមុខងារមួយចំនួនដូចជា ប្រធាន អនុប្រធាន គណបក្សនយោបាយ ចៅក្រមក្នុងមុខតំណែង ឬមានមុខរបរផ្សេងទៀតដូចជាមិនអាចបើកភោជនីយដ្ឋានបានទេ។

២៣០- រដ្ឋធម្មនុញ្ញ និងច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាធម្មនុញ្ញបានកំណត់ច្បាស់ ហើយថាក្រុមប្រឹក្សាធម្មនុញ្ញមានសមត្ថកិច្ចដោះស្រាយតែវិវាទនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា។ ចំពោះការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ក្រុមប្រឹក្សាធម្មនុញ្ញពុំមានសមត្ថកិច្ចដោះស្រាយវិវាទទេ ដោយមូលហេតុថាច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ពុំបានចែងផ្តល់សមត្ថកិច្ចដល់ក្រុមប្រឹក្សាធម្មនុញ្ញទេ ប៉ុន្តែជាសមត្ថកិច្ចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតទាំងស្រុង ។ ដោយឡែក ក្រុមប្រឹក្សាធម្មនុញ្ញនៅជាប់ជំពាក់ជាមួយ នឹងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ តែក្នុងដំណាក់កាលចុះឈ្មោះបោះឆ្នោត និងបញ្ជីឈ្មោះអ្នកបោះឆ្នោតប៉ុណ្ណោះ ដោយសារច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ បានបញ្ញត្តិឱ្យ គ.ជ.ប ធ្វើបច្ចុប្បន្នភាព បញ្ជីឈ្មោះអ្នកបោះឆ្នោតជារៀងរាល់ឆ្នាំ ហើយដែលនៅពេលនោះតែងមានការប្តឹងកើតមានឡើង ។ ដូច្នេះ បណ្តឹងតវ៉ា ឬបដិសេធនឹងការធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលក្រោយពីបានធ្វើនៅចំពោះមុខគណៈកម្មការ ឃុំ សង្កាត់រៀបចំការបោះឆ្នោតគណៈកម្មការរាជធានី-ខេត្តរៀបចំការបោះឆ្នោត និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតរួចមកអាចនឹងប្តឹងបន្តមកក្រុមប្រឹក្សាធម្មនុញ្ញដែលជាស្ថាប័នមានសមត្ថកិច្ចចុងក្រោយក្នុងបញ្ហានេះ ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login