Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

៦- ​តើការវិនិយោគផ្ទាល់ពីបរទេសផ្តល់អត្ថប្រយោជន៍អ្វីខ្លះដល់កម្ពុជា?

៧​- ​តើកម្ពុជាមានវិស័យណាខ្លះដែលជួយឲ្យសេដ្ឋកិច្ចមានការរីកចម្រើន ?

៨- ហេតុអ្វីមូលធននិយមជារបបសេដ្ឋកិច្ចដែលល្អជាងគេ?

៩- តើវិស័យសំខាន់ៗ៤ដែលធ្វើឲ្យកម្ពុជាមានកំណើនសេដ្ឋកិច្ចខ្លាំងក្នុងតំបន់មានអ្វីខ្លះ ?

១០- តើអតិផរណាត្រូវបានកាត់បន្ថយតាមមធ្យោបាយណាខ្លះ ?

ចម្លើយ

៦- ការវិនិយោគផ្ទាល់ពីបរទេស (FDI) គឺនាំឲ្យមានកំណើនការងារនិងសេដ្ឋកិច្ចព្រោះថាការវិនិយោគផ្ទាល់ពីបរទេសបានបង្កើតឲ្យមាន ៖

  • ប្រភពធនធានសំខាន់ៗជាច្រើនដូចជា៖ ធនធានហិរញ្ញាវត្ថុ ធនធានមនុស្សនាំចូលបច្ចេកវិទ្យាថ្មី ទំនើបៗ
  • ផលិតផលដែលមានលក្ខណៈប្រកួតប្រជែង គុណភាពខ្ពស់​ទំនើបៗទាន់សម័យមានបរិមាណច្រើនគ្រប់គ្រាន់ទាន់ពេលសម្រាប់ប្រើប្រាស់ក្នុងស្រុកនិងនាំចេញទៅបរទេស
  • រក្សាបានតុល្យភាព ជញ្ជឹងពាណិជ្ជកម្ម ដែលនាំឲ្យមានស្ថេរភាពអត្រាប្តូរប្រាក់ លុបបំបាត់ពីកម្ចីបរទេស រដ្ឋាភិបាលមានលទ្ធភាពគ្រប់គ្រាន់កន្នុង​ការអភិវឌ្ឍប្រទេស
  • ប្រជាជនសម្បូរការងារធ្វើ ដែលទទួលបានការទូទាត់សង់ក្នុងកម្រិតល្អប្រសើរ
  • ការបន្ថយអត្រាអតិផរណា
  • បង្ករភាពងាយស្រួលដល់សហិគ្រិន ស្ថានភាពហិរញ្ញរត្ថុភាពល្អប្រសើរ អត្រាការប្រាក់ទាប ស្របពេលដែលប្រទេសមានភាពរីកចម្រើន ប្រជាជនមានការងារសមរម្យ នាំឲ្យមានតម្រូវជាច្រើនមានការកើនឡើង ដូច្នេះការបើកអាជីវកម្មប្រាកដជាទទួលបានការពារគ្រាំទ្រជាមិនខាន។

៧- ​​វិស័យដែលជួយឲ្យសេដ្ឋកិច្ចកម្ពុជាមានការរីកចម្រើនមានដូចជា ៖

  • វិស័យកសិកម្ម ៖ ប្រទេស​កម្ពុជា ជាប្រទេសកសិកម្ម មានប្រជាជនប្រហែល ៨៥% ជាកសិករ ដែលមានផ្ទៃដីដាំដុះដំណាំជាប្រភេទដីប្រកបដោយជីវជាតិ    ស​ម្បូរប្រភពទឹកសម្រាប់ស្រោចស្រព​ និងអាកាសធាតុក្តៅហើយសើម ដែលអំណោយផលដល់ការបង្ករបង្កើនផលស្ទើគ្រប់ប្រភេទ​។ ម៉្យាងវិញទៀត កម្ពុជាក៏បានផ្តល់នូវបច្ចេកទេសក្នុងការដាំដុះ ថែទាំ និងមានការជួយជ្រោមជ្រែងលើការរកទីផ្សារឲ្យកសិករផងដែរ ។ ដំណាំដែលមានភាពល្បីល្បាញនិងធ្វើការនាំចេញទៅបរទេសមានដូចជា ស្រូវ អង្ករ ម្រេច ដំណាំហូបផ្លែ កៅស៊ូជាដើម ។ វិស័យ    មួយនេះមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការជួយទ្រទ្រង់ កំណើនសេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្រ និង អភិវឌ្ឍសេដ្ឋកកិច្ចជនបទ ។
  • វិស័យទេសចរណ៍ ៖ ប្រទេសកម្ពុជាសម្បូរទៅដោយរម​ណីដ្ឋានទេសចរណ៍គួរជាទីទាក់ទាញភ្ញៀទេសចរណ៍ជាតិ និងអន្តរជាតិជាច្រើន ដូចជារមណីយដ្ឋានបែបប្រវត្តិសាស្រ្ត បែបធម្មជាតិ បែបកែច្នៃ និងទីកន្លែងសក្ការៈបូជា ផ្សេងៗទៀត ដែលមានពាសពេញផ្ទៃប្រទេស ។ កំណើនភ្ញៀវទេសចរណ៍មានការកើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ ដោយសារមានការយកចិត្តដាក់ពីររដ្ឋាភិបាល ការចូលរួមរបស់ប្រជាជ​ន អង្គការនានា និងអ្នកពាក់ព័ន្ធផ្សេងៗទៀត ។ ដោយសារកត្តាខាងលើនេះហើយនាំឲ្យប្រទេសកម្ពុជាយើង ទទួលបានផលប្រយោជន៍ជាច្រើនដូចជា ទទួលបានចំណូលពីការលក់នូវផលិតផលផ្សេងៗ ការបង់ពន្ធ ការផ្សព្វផ្សាយពីទំនៀមទម្លាប់ខ្មែរ ការកោតសសើរ ទំនាក់ទំនង់ជាលក្ខណៈអន្តរជាតិ ការទទួលស្គាល់នៅលើឆាកអន្តរជាតិ ។ល។
  • វិស័យកាត់ដេរនិងវាយនភ័ណ្ឌ ៖ ចាប់តាំងពីពេលដែលប្រទេសកម្ពុជា​យើងងាកមកអនុវត្តសេដ្ឋកិច្ចតាមបែបទីផ្សារសេរីរួចមក ​​​មានវិនិយោគទន់បរទេសជាច្រើនបានសម្លឹងមកមើលឃើញពីសក្កានុពល និងភាពអំណោយរបស់កម្ពុជា ។ វិស័យកាត់ដេរមានការរីកចម្រើនខ្លាំងឡើង នៅពេលដែលកម្ពុជាគោរពតាម លក្ខខណ្ឌផ្សេងៗរបស់ប្រទេសបញ្ជាទិញ មានដូចជាសហរដ្ឋអាមេរិក បណ្តាលប្រទេសក្នុងសហគមន៍អ៊ឺរ៉ុបជាដើម។ វិស័យទាំងនេះបានផ្តល់ជាការងារដល់កម្មកររាប់ម៉ឺននាក់ ហើយក្នុងនោះភាគច្រើនជាស្រ្តីដែលមកពីជនបទ។ មិនត្រឹមតែប៉ុណ្ណោះទេ វាបានជួយជម្រុញការនាំចេញរបស់កម្ពុជាយើងឲ្យមានការកើនឡើង ដែលធ្វើឲ្យសេដ្ឋកិច្ចប្រទេសយើងមានការរីកចម្រើនមួយផ្នែកធំផងដែរ។
  • វិស័យសំណង់ ៖ មកដល់ពេលនេះ វាជាវិស័យដ៏សំខាន់មួយ នៃសេដ្ឋកិច្ច  កម្ពុជាដែលគ្រប់សណ្តប់ ២៧% នៃវិស័យឧហ្សាហ៍កម្ម និង ៣៣% នៃការវិនិ  យោគក្នុងវិស័យឧស្សាហ៍កម្ម។ ក្នុងអំឡុងពេលឆ្នាំ ២០០២ ដល់ឆ្នាំ ២០០៨​សកម្មភាពសាងសង់បានកើកឡើងក្នុងអត្រាកំណើនជាមធម្យប្រចាំ ១៥% ខណៈពេលដែលការវិនិយោគក្នុងវិស័យសំណង់នេះ មានចំនួនសរុប ១.៨ ពាន់លានដុល្លារអាមេរិក។ ​រហូតមកដល់បច្ចុប្បន្ននេះ យើងឃើញមានអគារខ្ពស់ៗ​ បុរីទំនើបៗ ផ្សារទំនើបៗ​ នៅទីក្រុងភ្នំពេញក៏ដូចជានៅតាមបណ្តាខេត្តផ្សេងៗទៀត មាន​ការកសាងយ៉ាងផុសផុល ដែលវាបានចូលរួ​មចំណែកដ៏សំខាន់ក្នុងការធ្វើឲ្យសេដ្ឋកិច្ចកម្ពុជាមានការរីកចម្រើន ។

៨- មូលធននិយម សំដៅទៅដល់សិទ្ធិសេដ្ឋកិច្ចក្នុងការសម្រេចចិត្តក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់បុគ្គលម្នាក់ៗ ដោយមិនមានការហាមឃាត់ឬលូកដៃពីរដ្ឋាភិបាលឡើយ ដ៏រាបណាសកម្មភាពនោះមិនខុសច្បាប់ឬផ្ទុយពីសីលធម៌សង្គម រីឯកុំមុយនីស្តនិងសង្គមនិយមសំដៅទៅដល់ការសម្រេចចិត្តរបស់រដ្ឋាភិបាលក្នុងការរស់នៅប្រចាំថ្ងៃរបស់មនុស្ស ហើយមនុស្សត្រូវតែធ្វើតាមជាដាច់ខាតមិនថាគំនិតនោះល្អឬអាក្រក់ទេ ចំណែកឯទ្រព្យសម្បត្តិផ្ទាល់ខ្លួនក៏យើងគ្មានសិទ្ធិក្នុងការកាន់កាប់ដែរ។ ការរីកចម្រើនរបស់ពិភពលោកយើងរហូតដល់សព្វថ្ងៃនេះអាចកើតឡើងបាន ដោយសារតែការអនុវត្តរបបមូលធននិយមរបស់ប្រទេសជាច្រើននៅលើពិភពលោក ។ ផ្ទុយទៅវិញរបបកុំមុយនីស្តនិងសង្គមនិយមបានធ្វើឲ្យប្រទេសជាច្រើនបានរងទុក្ខវេទនា និងស្លាប់អស់មនុស្សជាង ១០០ លាននាក់ ក្នុងនោះក៏មានប្រទេសកម្ពុជាយើងដែរកាលពីទសវត្ស ១៩៧០។ សេដ្ឋកិច្ចមូលធននិយមពិតជាបានជួយដល់មនុស្សគ្រប់គ្នាមែនមិនថាអ្នកមានឬអ្នកក្រ ហើយសម្រាប់អ្នករកស៊ីកាន់តែចូលចិត្តសេដ្ឋកិច្ចប្រភេទនេះព្រោះវាផ្ដល់ផលទៅឲ្យអ្នកដែលខំប្រឹងប្រែងខ្លាំងជាងគេ ។ ខាងក្រោមនេះគឺជាហេតុផលមួយចំនួនដែលគាំទ្រសេដ្ឋកិច្ចបែបមូលធននិយម ៖

  • សេរីភាព ៖ ចំណុចសំខាន់បំផុតរបស់សេរីភាព គឺការជ្រើសរើសតាមចំណង់ចំណូលចិត្តរបស់ខ្លួន ហើយមូលធននិយមផ្ដល់មនុស្សនូវសេរីភាពនេះ ក្នុងការចូលរួមក្នុងទីផ្សារលក់ ឬទិញទៅតាមការចង់បានរបស់ខ្លួន ។ នៅក្នុងរបបកុំមុយនីស្តការសម្រេចចិត្តគ្រប់បែបយ៉ាងធ្វើដោយរដ្ឋាភិបាល ដូចជាតើមនុស្សគ្រប់គ្នាត្រូវស្លៀកពាក់បែបណា រស់នៅផ្ទះដូចម្ដេច ឬបរិភោគប៉ុណ្ណា ត្រូវមានកូនប៉ុន្មានអ្នក…?
  • ធ្វើឲ្យមានការសហការគ្នា ៖ ឧទាហរណ៍ថាអ្នកចង់ជួលសិស្សដែលទំនេរនៅក្រៅម៉ោងសិក្សាមកជួយធ្វើការក្នុងហាងរបស់អ្នក។ ដោយសារតែគាត់ជាសិស្សនឹងមិនមានបទពិសោធន៍ក្នុងការងារ អ្នកក៏សាកសួរគាត់ថាប្រសិនបើធ្វើការឲ្យអ្នក គាត់នឹងបានប្រាក់ម៉ោងតិចជាងអ្នកមានបទពិសោធន៍ ។ នៅពេលនិយាយគ្នារួចអ្នកទាំងពីរក៏ឯកភាពគ្នាហើយពេញចិត្តនឹងការសម្រេចចិត្តរៀងៗខ្លួន ។ ចំណែកឯនៅក្នុងសេដ្ឋកិច្ចដែលធ្វើការសម្រេចចិត្តដោយរដ្ឋាភិបាលដូចជាកុំមុយនីស្តឬសង្គមនិយម ពួកគេជាកំណត់តម្លៃម៉ោងធ្វើការស្មើៗគ្នាដោយមិនគិតពីសមត្ថភាព ឬបទពិសោធន៍របស់បុគ្គលម្នាក់ៗឡើយ និយាយរួមគឺគេចង់បានសមភាពសូម្បីតែការហៅគ្នាក៏ត្រូវប្រើពាក្យសមមិត្តដែរ មិនមានអ្នកណាធំតូចឡើយ ។ ដោយសារតែហេតុនេះហើយ អ្នកនិងសិស្សម្នាក់នោះមិនទទួលបានផលចំណេញទាំងអស់គ្នា ព្រោះអ្នកមិនចង់ជួលគាត់ក្នុងតម្លៃលើសពីសមត្ថភាព រីឯគាត់ក៏មិនបានទទួលប្រាក់បន្ថែមនិងបទពិសោធន៍ក្នុងការងារ ។ ចុងបញ្ចប់អ្នកទាំងពីរគឺសុទ្ធតែជាអ្នកខាត ។
  • សុទិដ្ឋិនិយម ៖ របបមូលធននិយមផ្ដោតលើឱកាសឬគំនិត ដើម្បីផលិតនូវអ្វីដែលថ្មីអាចផ្ដល់ជាប្រយោន៍ដល់មនុស្សជាតិបាន។ ផ្ទុយទៅវិញនៅក្នុងការឃោសនារបស់ពួកកុំមុយនីស្តគឺផ្ដោតែលើចំណុចអវិជ្ជមាន ឬភាពខ្វះខាតធនធានរបស់ពិភពលោកឲ្យទៅអ្នករស់នៅក្រោមការគ្រប់គ្រងរបស់ខ្លួន ដូចជាកាលពីដើមពួកគេតែងតែទាយទុកថា នាពេលអនាគតមនុស្សនឹងជួបភាពអត់ឃ្លាន ខ្វះខាតស្បៀងជាដើម(ហើយវិធីដោះស្រាយរបស់គេគឺបំបាត់ចោលមនុស្សឬកំណត់ចំនួនមនុស្សដែលត្រូវកើត) ផ្ទុយទៅវិញការរីកចម្រើនខាងវិស័យកសិកម្មទូទាំងពិភពលោកបានធ្វើឲ្យកសិករដាំដំណាំច្រើនជាង ដោយប្រើដីតិចជាងមុនហើយអាចផ្គត់ផ្គង់តម្រូវការរបស់ពិភពលោកបាន។ នេះក៏ដោយសារការផ្ដល់សិទ្ថិសេរីភាពដល់មនុស្សក្នុងកាសម្រេចចិត្តធ្វើអ្វីដែលខ្លួនចេះ និងបញ្ចេញនូវគំនិតរបស់ខ្លួនយកមកបម្រើដល់សង្គមវិញ។
  • ជឿជាក់លើមនុស្សម្នាក់ៗ៖ មូលធននិយមជឿជាក់ថា មនុស្សទូទៅអាចសម្រេចចិត្តបានល្អបំផុតសម្រាប់ខ្លួនឯង ដោយមិនចាំបាច់មានការលូកដៃពីរដ្ឋាភិបាលឡើយ។ ចំណែកឯកុំមុយនីស្តឬសង្គមនិយម ពួកគេគិតថាមានតែរដ្ឋាភិបាលទេទើបអាចសម្រេចចិត្តត្រូវ ដោយមិនបានគិតថារបស់មួយប្រភេទមិនអាចបម្រើតម្រូវការមនុស្សផ្សេងៗគ្នាឡើយ។
  • លើកតម្កើងអ្នកដែលមានគំនិតល្អៗ៖ នៅក្នុងប្រព័ន្ធមូលធននិយម គេចូលចិត្តលើកតម្កើងនិងផ្ដល់ផលតបស្នងវិញដល់អ្នកដែលបានបង្កើតអ្វីថ្មី ឬមានគំនិតល្អណាមួយដែលអាចជួយដោះស្រាយដល់ការរស់នៅរបស់មនុស្សបាន។ ដោយសារហេតុនេះហើយទើបយើងឃើញថានៅក្នុងប្រទេសសេរីដូចជាអាមេរិចជាដើម អ្នកដែលបង្កើតបាននូវអ្វីដែលមានប្រយោជន៍នឹងក្លាយទៅជាអ្នកមាន ហើយបានជំរុញឲ្យមនុស្សជាច្រើនខិតខំស្វែងរកនូវរបស់ថ្មី ព្រោះគេដឹងថាបើខ្លួនអាចធ្វើអោយគំនិតនោះដំណើរការ គេប្រាកដជានឹងទទួលបានផលតបស្នងវិញមិនខាន ។ រីឯកុំមុយនីស្តឬសង្គមនិយម ពួកគេចូលចិត្តសមភាពជាង មិនថាអ្នកចេះ ពូកែ ឬប្រឹងធ្វើការប៉ុណ្ណាទេ អ្នកនៅតែទទួលបានលទ្ធផលស្មើរគ្នាដូចនឹងគេឯងដែរ ។ ដោយសារហេតុផលនេះហើយទើបយើងឃើញថាប្រទេស ដែលកាន់របបកុំមុយនីស្តមុនឬក្រោយគង់តែដួលរលំដោយឯកឯង ឬដោយសារតែការបដិវត្តន៍របស់ប្រជាជនខ្លួន។

៩- កម្ពុជាមានវិស័យសំខាន់ៗចំនួន ៤ ដែលកំពុងតែរុញច្រានកំណើនសេដ្ឋកិច្ចកម្ពុជាឲ្យក្លាយជា​ (កូនខ្លាសេដ្ឋកិច្ច)នៅក្នុងតំបន់អាស៊ាន។ វិស័យសំខាន់ៗដែលជាឆ្អឹងកងសេដ្ឋកិច្ចទាំងបួននោះមានដូចជា ៖

  • វិស័យទេសចរណ៍
  • វិស័យកសិកម្ម
  • ឧស្សាហកម្ម
  • វិស័យសំណង់និង អចលនទ្រព្យ

ក្រៅពីវិស័យទាំង៤ខាងលើ ក៏នៅមានផងដែរនូវធាតុផ្សំសំខាន់ៗផ្សេងទៀត ដែលធ្វើឲ្យកម្ពុជារឹងមាំក្នុងការឈានទៅរកកំណើនសេដ្ឋកិច្ចខ្លាំងក្លានៅក្នុងតំបន់ ។ កម្ពុជាអាចនឹងក្លាយជាកូនខ្លាសេដ្ឋកិច្ចនៅក្នុងតំបន់អាស៊ាន ដោយសារតែកម្ពុជាមានកំណែទម្រង់រឹតបន្តឹងលើប្រព័ន្ធច្បាប់ ការអភិវឌ្ឍធនធានមនុស្ស ហេដ្ឋារចនាសម្ព័ន្ធ និងបរិស្ថានអាជីវកម្មមានភាពល្អប្រសើរ ជាពិសេស កម្ពុជាមានកំណើនសេដ្ឋកិច្ចកើនឡើងជារៀងរាល់ឆ្នាំក្នុងរង្វង់ ៧% ។ ការកំណត់ភាពរីកចម្រើននៃកំណើនសេដ្ឋកិច្ចនេះផ្អែកលើកត្តាសំខាន់ៗ ដូចជា ស្ថិរភាពនយោបាយនិងបរិស្ថានអាជីវកម្មមានលក្ខណៈប្រសើរជាងកាលពីឆ្នាំកន្លងមក ដែលធ្វើឲ្យវិនិយោគិនមានទំនុកចិត្ត ។ ការផ្សព្វផ្សាយព័ត៌មានពីឱកាសវិនិយោគមានភាពទូលាយចំពោះវិនិយោគិនបរទេស និងសមាហរណកម្មសេដ្ឋកិច្ចអាស៊ានក៏ជាចំណុចសំខាន់ល្អមួយផងដែរសម្រាប់កម្ពុជា ។ ជាពិសេសជាងនេះទៅទៀត វិនិយោគបរទេសកាន់តែមើលឃើញពីការបើកទូលាយសម្រាប់ការវិនិយោគ ដោយមាននីតិវិធីច្បាប់រឹងមាំជាងឆ្នាំមុនៗ និងមានការអភិវឌ្ឍធនធានមនុស្ស ដែលមានកម្លាំងស្នូលយុវជនវ័យក្មេងជាច្រើន ចំណុចទាំងអស់នេះហើយដែលធ្វើឲ្យវិនិយោគបរទេសកំពុងតែងាកមករកការបណ្តាក់ទុននៅប្រទេសកម្ពុជាជាច្រើន ។ យ៉ាងណាក៏ដោយ បើទោះបីមានចំណុចវិជ្ជមានទាំងអស់នេះក្តី ក៏យើងនៅតែសម្តែងក្តីបារម្ភខ្លះៗ ទៅលើកត្តាបរិស្ថានសេដ្ឋកិច្ចក្នុងតំបន់ កត្តានយោបាយ និងកត្តាបរិស្ថានសេដ្ឋកិច្ចពិភពលោកផងដែរ ។

១០- វិធីសាស្រ្តប្រើប្រាស់ដើម្បីកាត់បន្ថយអតិផរណាមាន ៖

  • កែលំអរប្រព័ន្ធពន្ធ
  • បង្កើនចំណូល
  • ទប់ស្កាត់ឥណទាន
  • លើកទឹកចិត្តចំពោះការសន្សំ
  • ជំរុញផលិតកម្ម
  • បង្កើតទំនិញថ្មីដែលអាចជំនួសទំនិញមួយចំនួន
  • ជំរុញឲ្យមានការប្រកួតប្រជែងរវាងកសិករ
  • ឥទ្ធិពលចិត្តសាស្រ្ត ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login