សំណួរ

១៥១- ដូចម្តេចដែលហៅថា ការកំណត់ថ្លៃដើម្បីចំណេញ ?

១៥២- ដូចម្តេចហៅថា ថ្លៃសំរុក ?

១៥៣- តើឥរិយាបថក្នុងការទិញសំដៅលើអ្វី ?

១៥៤- តើកត្តាមួយចំនួនអ្វីខ្លះដែលកំណត់ជោគជ័យនៃផលិតផលថ្មី ?

១៥៥- ដូចម្តេចហៅថា ការសម្រេចចិត្តដោយស្ទាក់ស្ទើរ ?

ចម្លើយ

១៥១- ដែលហៅថា ការកំណត់ថ្លៃដើម្បីចំណេញ គឺជាថ្លៃដែលត្រូវបានកំណត់ត្រឹមកម្រិតណាមួយ ដើម្បីទទួលបានភាគរយចំណេញមួយធៀបនឹងចំណាយ ឬធៀបនឹងថ្លៃលក់ ឬហៅម្យ៉ាងទៀតថា ការកំណត់ថ្លៃដោយបន្ថែមតម្លៃលើស ។

១៥២- ដែលហៅថា ថ្លៃសំរុក គឺជាថ្ងៃដែលត្រូវបានកំណត់ទាបជាងគូប្រជែង ក្នុងគោលបំណងដណ្តើមអត្រាទីផ្សារឲ្យបានធំតាមដែលអាចទៅរួច ។

១៥៣- ឥរិយាបថក្នុងការទិញ សំដៅលើសកម្មភាព ឬដំណើរការសម្រេចចិត្តរបស់អតិថិជនក្នុងការទិញ និងប្រើប្រាស់ផលិត ផលឬសេវា ។

១៥៤- កត្តាមួយចំនួនដែលកំណត់ជោគជ័យនៃផលិតផលថ្មីមានដូចជា ៖

  • ការស្គាល់ច្បាស់លក្ខណៈទីផ្សារគោលដៅ
  • ទំនាក់ទំនងខ្លាំងក្លាជាមួយនិងទីផ្សារគោលដៅ
  • ការប្រមូលបានព័ត៌មានអំពីចំណាប់អារម្មណ៍លើលក្ខណៈ និងគុណភាពនៃផលិតផលនៅក្នុងអំឡុងដំណើរប្រព្រឹត្តទៅនៃការអភិវឌ្ឍផលិតផលថ្មី ។
  • ភាពប៉ិនប្រសប់ក្នុងការអភិវឌ្ឍផលិតផលថ្មី
  • ភាព “ស៊ីគ្នា” រវាងគម្រោងផលិតផលថ្មី និងកម្លាំងធនធានរបស់ក្រុមហ៊ុន
  • លក្ខណៈពិសេសរបស់ផលិតផលថ្មី
  • ការរៀបចំយុទ្ធសាស្រ្តសមស្របសម្រាប់ដំណាក់កាលនីមួយៗនៃវដ្តជីវិតរបស់ផលិតផល ។

១៥៥- ដែលហៅថា ការសម្រេចចិត្តដោយស្ទាក់ស្ទើរ គឺការសម្រេចចិត្តមិនច្បាស់លាស់របស់អ្នកប្រើប្រាស់ ដោយហេតុថាគេបានស្គាល់ធ្លាប់ប្រើប្រាស់ផលិតផលប្រភេទណាមួយនោះរួចមកហើយ ។

តភាគ


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login