Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សេចក្តីអធិប្បាយ

                 តាមការសិក្សាពីទ្រឹស្តីអក្សរសិល្ប៍ខ្មែរបានបង្ហាញឲ្យអ្នកសិក្សាដឹងនិងស្គាល់ពីប្រភេទនៃអក្សរសិល្ប៍ដូចជាអក្សរសិល្ប៍ព្រាហ្មណ៍និយម អក្សរសិល្ប៍ពុទ្ធនិយម អក្សរសិល្ប៍ខេមរនិយម និងអក្សរសិល្ប៍បរទេសនិយម  ។ ក្នុងចំណោមអក្សរសិល្ប៍ទាំងនេះសុទ្ធតែបានបង្ហាញពីតម្លៃដូចគ្នានិងខុសគ្នាពិសេសតម្លៃនៃអក្សរសិល្ប៍ពុទ្ធនិយមនិងអក្សរសិល្ប៍ខេមរនិយម ។ អាស្រ័យហេតុនេះហើយទើបប្រធានបទឲ្យ « ប្រៀបធៀបតម្ឡៃអក្សរសិល្ប៍ពុទ្ធនិយម និងអក្សរសិល្ប៍ខេមរនិយម » ។

                 តើអក្សរសិល្ប៍ពុទ្ធននិយមនិងអក្សរសិល្ប៍ខេមរនិយមមានតម្លៃដូចគ្នានិងខុសគ្នាដូចម្តេចខ្លះ ?

                 ដើម្បីជាជំនួយដល់ការប្រៀបធៀបតម្លៃអក្សរសិល្ប៍ពុទ្ធនិយមនិងអក្សរសិល្ប៍ខេមរនិយមឲ្យបានត្រឹមត្រវក្បោះក្បាយនិងស៊ីជម្រៅជាបឋមយើងគួរយល់ន័យពាក្យគន្លឹះជាមុនសិន ។ ពាក្យ តម្លៃគឺជាអ្វីៗដែលថ្លៃសំខាន់ចាំបាច់មិនអាចខ្វះបាន ។ អក្សរសិល្ប៍ពុទ្ធនិយមសំដៅដល់អក្សរសិល្ប៍ទាំងឡាយដែលមានទំនាក់ទំនងទៅនិងលទ្ធិនៃព្រះពុទ្ធសាសនា ។ ចំណែកអក្សរសិល្ប៍ខេមរនិយមសំដៅដល់អក្សរសិល្ប៍ទាំងឡាយដែលបង្ហាញពីផ្នត់គំនិតជំនឿទំនៀមទម្លាប់នយោបាយបញ្ហាសង្គមនិងជីវភាពរស់នៅរបស់ប្រជាជនខ្មែរក្នុងសម័យកាលនីមួយៗ ។ ស្របតាមន័យនេះប្រធានបទចង់ឲ្យប្រៀបធៀបពីតម្លៃដុជគ្នានិងខុសគ្នារវាងអក្សរ​សិល្ប៍ពុទ្ធនិយមនិងអក្សរសិល្ប៍ខេមរនិយមថាតើមានតម្លៃដូចគ្នាខុសគ្នាដូចម្តេចខ្លះ​ ។ ពិតណាស់គ្រប់ចលនានៃអក្សរសិល្ប៍ពិតជាបានបង្ហាញពីតម្លៃដូចគ្នានិងខុសគ្នាមែនពិសេសគឺតម្លៃនៃអក្សរសិល្ប៍ពុទ្ធនិយម និងអក្សរសិល្ប៍ខេមរនិយម ។

                 ចំពោះតម្លៃដូចគ្នានៃអក្សរសិល្ប៍ពុទ្ធនិយមនិងអក្សរសិល្ប៍ខេមរនិយមគឹអក្សរសិល្ប៍ទាំងពីរសុទ្ធតែបានផ្តល់ពុទ្ធគឺចំណេះដឹងដើម្បីកសាងនូវធនធានមនុស្សឲ្យយល់ដឹងពីនយោបាយប្រវត្តិសាស្រ្តទំនៀមទម្លាប់ជំនឿ សាសានជាដើម ។ តួយ៉ាងរឿងព្រះវេស្សន្តរជាតក តាមរយៈតួអង្គព្រះវេស្សន្តរដើម្បីឲ្យនគរមានស្ថេរភាព សុខសប្បាយ ព្រះវេស្សន្តរ សុខចិត្តចាកចេញពីនគរតាមការស្នើរសុំរបស់ប្រជារាស្រ្តរបស់ព្រះអង្គនេះក៏ព្រោះតែព្រះអង្គបានដាក់ទានដំរីបច្ច័យនគតន្រ្ទដល់នគរផ្សេងធ្វើឲ្យប្រទេសជាតិខ្លួនជួបអន្តរាយ ។​ឯអក្សរសិល្ប៍ខេមរនិយមវិញរឿងព្រះអាទិត្យថ្មីរះលើផែនដីចាស់ សមនិងកម្មករឯទៀតបានចូលរួមបោះឆ្នោតជ្រើសរើសអ្នកដឹកនាំ គឹតំណាងរាស្រ្តយ៉េងដើម្បីជួយគិតគូរប្រទេសជាតិនិងប្រជាជន ។ ទោះជាសមជ្រើសមិនបានល្អក៏ដោយតែសមបានចូលរួមបំពេញកាតព្វកិច្ចជាពលរដ្ឋ ។

                 ក្រៅពីផ្តល់ពុទ្ធិតម្លៃអក្សរសិល្ប៍ទាំងពីរបានអប់រំដល់អ្នកសិក្សាឲ្យដឹងខុសត្រូវ ល្អ អាក្រក់ គុណទោស ស្រឡាញ់ជាតិស្អប់អំពើអយុត្តិធម៌ផងដែរ ។ ជាក់ស្តែងអក្សរសិល្ប៍ពុទ្ធនិយមរឿងសុវណ្ណសាមជាតក ទោះបីជាឪពុកម្តាយពិការភ្នែកទាំងពីរនាក់ក៏សុវណ្ណសាមនៅតែចិញ្ចឹមបីបាច់ថែរក្សាដឹងគុណមិនបោះបង់លោកចោលឡើយ ។ ចំណែករឿងផ្កាស្រពោនរបស់លោក នូហាច វិធាវី សុខចិត្តព្រមតាមយាយនួនជាម្តាយនិងរៀបការជាមួយណៃស៊ក ចោលប៊ុនធឿន ។ ចៅចិត្ររឿងកុលាបប៉ៃលិនតែងតែស្តាប់ពាក្យទូន្មានលោកឪពុកជានិច្ច រហូតធ្វើឲ្យជីវីតខ្លួនទទួលបានជោគជ័យ ។​ជាងនេះទៅទៀតអក្សរសិល្ប៍ទាំងពីរ បានផ្តល់តម្លៃខាងសីល្ប៍វិជ្ជាឬសិល្ប៍សោភ័ណគឺបានបណ្តុះស្មារតីអ្នកសិក្សាឲ្យចេះញែកពីសោភ័ណនៃអក្សរសិល្ប៍ល្អឬមិនល្អមានតម្លៃឬគ្មានតម្លៃ ។ ជាសក្ខីភាពអក្សរសិល្ប៍ពុទ្ធនិយមរឿងព្រះវេស្សន្តរ រឿងសុវណ្ណសាមជាតក ឬអក្សរសិល្ប៍ខេមរនិយមរឿងភូមិតិរច្ឆានថៅកែចិត្តចោរ គ្រូបង្រៀនស្រុកស្រែ ព្រះអាទិត្យថ្មីរះលើផែនដីចាស់ ស៊ឺមអ្នកបរឡាន ទុំទាវ កុលាបប៉ៃលិន គឺសុទ្ធតែបានផ្តល់តម្លៃនិងអត្ថប្រយោជន៍យ៉ាងជ្រាលជ្រៅចំពោះអ្នកសិក្សា​។

                 ក្រៅពីតម្លៃដូចគ្នាអក្សរសិល្ប៍ទាំងពីរក៏បានបង្ហាញពីតម្លៃខុសគ្នាឬដោយឡែកផងដែរ ។ ចំពោះតម្លៃខុសគ្នាគឺអក្សរសិល្ប៍ពុទ្ធនិយមផ្តោតលើទស្សនៈកម្មផលធ្វើល្អបានល្អធ្វើអាក្រក់បានអាក្រក់ធ្វើកម្មបែបណាផលនិងហុចឲ្យបែបនេះ ។ ជាក់ស្តែងតាជូជក់ក្នុងរឿងព្រះវេស្សន្តរបែបពុទ្ធនិយមគាត់សុំជារើក្រស្នាពីព្រះវេស្សន្តរ មិនអស់ចិត្តលោភលន់ សុំនាងមទ្រី ទៀតហើយចុងក្រោយល្មោភស៊ីរហូតដល់បែកពោះស្លាប់។  សើលពីនេះតម្លៃមួយទៀតគឹផ្តោកលើការធ្វើទាន ។ជាសក្ខីភាពព្រះវេស្សន្តរបានដាក់ទានគ្រប់យ៉ាងដើម្បីក្លាយជាព្រះពុទ្ធ ។ ក្នុងនោះមានទាំងទានក្នុងខ្លួននិងទានក្រៅខ្លូននិងទានក្រៅខ្លួន  ។ ទានក្រៅខ្លួនព្រះអង្គបានដាក់ទានទ្រព្យសម្បត្តិជាច្រើនដល់ជនក្រៅខ្លួន ។ ទានក្រៅខ្លួនព្រះអង្គបានដាក់ទានទ្រព្យសម្បត្តិជាច្រើ​នដល់ជនក្រខ្សត់ ។ ព្រះអង្គបានដាក់ទានដំរីមង្គលដល់អ្នកស្រុកកលិង្គរាស្រ្តដើម្បីក្តីសុខពលរដ្ឋនៅទីនោះ ។ ក្រៅពីនេះព្រះអង្គដាក់ទានឲ្យបុត្រទាំងពីរនិងមហេសីដល់ជូជក់ព្រាហ្មណ៍ ចំពោះទានក្នុងខ្លួនព្រះអង្គហ៊ានលះបង់ថ្លើមសួតប្រម៉ាត់បើអ្នកណាចង់បានដោយឥតស្តាយស្រណោះឡើយ ។ លើសពីនេះទៀតតម្លៃនៃអក្សរសិល្ប៍ពុទ្ធនិយគឹតួអង្គបានសម្រេចបំណង ។ ជាតឹកតាងព្រះវេស្សន្តរបានត្រាស់ជាព្រះពុទ្ធជួបជុំកូនប្រពន្ធ ។ ។ឯតួអង្គសុវណ្ណសាមរឿងសុវណ្ណសាមជាតកក៏បានសម្រេចបំណងដូចគ្នា ។

                 ចំណែកឯលក្ខណៈនៃតម្លៃខុសគ្នានៅក្នុងអក្សរសិល្ប៍ខេមរនិយមគឺលើកយកបញ្ហាសង្គមមកបង្ហាញនិងដោះស្រាយតួយ៉ាងរឿង ស៊ឹម អ្នកបរឡាននៅពេលដែលស៊ឹមបើកបរឡានមកផ្ទះពេលចៅហ្វាយនាយ ពេលចៅហ្វាយប្រុសផឹកលើសម៉ោងកំណត់តែត្រូវគេបណ្តេញចេញពីការងារ ។ ឯរឿងទុំទាវនិងរឿងផ្កាស្រពោនបានបង្ហាញពីាករប្រកាន់វណ្ណៈក្នុងសង្គម តាមរយៈតួអង្គយាយផាន់ និងយាយនួន ។ ក្រៅពីនេះតម្លៃមួយទៀតគឺលើកយកការតស៊ូក្នុងជីវីតមកបង្ហាញ ។​សមក្នុងរឿងព្រះអាទិត្យថ្មិរះលើផែនដីចាស់បានបង្ហាញពីជីវីតតស៊ូពុះពារ ជម្នះចៅចិត្រ រឿងកុលាបប៉ៃលិនវីញក៏លាតត្រដាងពីជីវីតតស៊ូរហូតបានជោគជ័យផងដែរ ។​ពិសេសជាងនេះទៅទៀតតម្លៃអក្សរសិល្ប៍ខេមរនិយមបង្ហាញទាក់ទងនិសេដ្ឋកិច្ចនយោបាយច្បាប់ ឬការតស៊ូប្រឆាំងនិងការជិះជាន់ ។​ពិតណាស់រឿងភូមិតិរច្ឆានបានបង្ហាញពីការជិះជាន់  ។ ពិតណាស់រឿងភូមិតិរច្ឆានបានបង្ហាញពីការជិះជាន់របស់បាដេស លើប្រជាជនភូមិក្រាំងលាវ ហើយបានបង្ហាញពីការតស៊ូប្រឆាំងតបវិញពីសំណាក់ជួន នៅ អ្នកក្លាហានម្ភៃនាក់ ទាំងនាងនី នាងប៊ី នាងតន់វិញផងដែរ ។ម្យ៉ាងវិញទៀតតម្លៃនៃអក្សរសិល្ប៍ខេមរនិយមអាស្រ័យលើអ្នកនិពន្ធនិងសង្គមបរិយាកាសត្រង់ថារឿងខ្លះអ្នកនិពន្ធបញ្ចប់ដោយឲ្យតួអង្គបរាជ័យដូចជារឿងទុំទាវ ផ្កស្រពោន ភូមិតិរច្ឆាន ថៅកែចិត្តចោរ ។

                 សរុបសេចក្តីមកតាមការបកស្រាយទាំងតម្លៃដូចគ្នានិងតម្លៃខុសគ្នាហហើយមានឧទាហរណ៍ជាអំណះអំណាងយើងឃើញថាតម្លៃដូចគ្នានៃអក្សរសិល្ប៍ទាំងពីរគឹបានផ្តល់ពុទ្ធិការអប់រំ ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login