Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១១- តើចំណែកនៃសំណង់ណាខ្លះដែលមិនត្រូវគិតបញ្ចូលជាមូលដ្ឋានគិតពន្ធ ?

១២- តើត្រូវវាស់វែងអចលនទ្រព្យយ៉ាងដូចម្តេច ?

១៣- តើលិខិតប្រកាសពន្ធលើអចលនទ្រព្យមាននៅកន្លែងណា ?

១៤- តើម្ចាស់អចលនទ្រព្យត្រូវដាក់លិខិតប្រកាសពន្ធ និងបង់ពន្ធយ៉ាងដូចម្តេច ?

១៥- ប្រសិនបើអចលនទ្រព្យត្រូវបានកាន់កាប់មិនស្របច្បាប់ ឬកម្មសិទ្ធិអចលនទ្រព្យមានទំនាស់ តើនរណាជាអ្នកដាក់លិខិតប្រកាសពន្ធ និងបង់ពន្ធ ?

១៦- តើដីធ្លីមិនបានប្រើប្រាស់ដែលបានបង់ពន្ធលើអចលនទ្រព្យរួចហើយ ត្រូវជាប់ពន្ធដីធ្លីមិនបានប្រើប្រាស់ដែរឬទេ ?

ចម្លើយ

១១- ចំណែកនៃផ្ទះ អគារ ឬសំណង់ផ្សេងៗ មានដូចខាងក្រោមនេះ មិនត្រូវគិតបញ្ចូលជាមូលដ្ឋានគិតពន្ធអចលនទ្រព្យទេ ៖

  • ដំបូលដែលគ្មានជញ្ជាំងជុំវិញ និងមិនធ្វើអាជីវកម្ម
  • សំយាបផ្ទះ ឬអគារ
  • រានហាលផ្ទះ ឬអគារ
  • ឡៅតឿ
  • ផ្ទះបាយ និងបន្ទប់ទឹកក្រៅផ្ទះ ឬអគារ
  • កន្លែងដាក់យានជំនិះមិនធ្វើអាជីវកម្មនៅក្រៅផ្ទះ ឬអគារ
  • កន្លែងហាត់កីឡាមិនធ្វើអាជីវកម្មនៅក្រៅផ្ទះ ឬអគារ
  • កន្លែងដាក់ម៉ាស៊ីនភ្លើងនៅក្រៅផ្ទះ ឬអគារ
  • អាងហែលទឹកមិនធ្វើអាជីវកម្មនៅក្រៅផ្ទះ ឬអគារ
  • តូប (Kiosk)
  • របង និងក្លោងទ្វារ
  • ជណ្តើរប្រើប្រាស់រួមគ្នា
  • អាងស្តុកទឹក ឬប្រេងនៅក្រៅផ្ទះ ឬអគារ
  • អង់តែនទូរស័ព្ទ ឬទូរទស្សន៍
  • ប៉ុស្តិ៍យាម
  • ផ្លូវ ស្ពាន សួនច្បារក្រៅផ្ទះ ឬអគារ ។

១២- ម្ចាស់អចលនទ្រព្យត្រូវធ្វើការវាស់វែងទំហំជាក់ស្តែងនៃផ្ទៃក្រឡាដី ផ្ទះ អគារ និងសំណង់ផ្សេងៗដូចខាងក្រោម ៖

  • ចំពោះដី ត្រូវយកចំណុចកណ្តាលនៃរបង ឬព្រំដីជាគោល ។
  • ចំពោះផ្ទះ អគារ និងសំណង់ផ្សេងៗ ត្រូវយកចំណុចកណ្តាលនៃជញ្ជាំងផ្ទះ អគារ និងសំណង់ ផ្សេងៗជាគោល។ ក្នុងករណីសំណង់គ្មានជញ្ជាំង ដែលត្រូវជាប់ពន្ធលើអចលនទ្រព្យ ត្រូវយកចុងដំបូលជាគោល ឧទាហរណ៍ស្ថានីយប្រេង ភោជនីយដ្ឋាន កន្លែងលក់ រថយន្ត ឬកន្លែងលាងរថយន្ត ។

១៣- លិខិតប្រកាសពន្ធលើអចលនទ្រព្យមាននៅរដ្ឋបាលសារពើពន្ធ (សាខា ពន្ធដារខេត្ត-ខណ្ឌ) ក្នុងភូមិសាស្ត្រ ដែលអចលនទ្រព្យនោះ ស្ថិតនៅ ឬអាចទាញយកពីគេហទំព័ររបស់អគ្គនាយកដ្ឋានពន្ធដារ (www.tax.gov.kh) ។ លិខិតប្រកាសពន្ធលើអចលនទ្រព្យត្រូវបានផ្តល់ជូនដោយឥតគិតថ្លៃ។

១៤- ម្ចាស់អចលនទ្រព្យត្រូវដាក់លិខិតប្រកាសពន្ធ និងបង់ពន្ធគឺ ៖

  • ម្ចាស់អចលនទ្រព្យមានកាតព្វកិច្ចដាក់លិខិតប្រកាស និងបង់ប្រាក់ពន្ធ ចាប់ពីថ្ងៃទី០១ ខែមករា រហូតដល់ថ្ងៃទី៣០ ខែកញ្ញា នៃឆ្នាំជាប់ពន្ធនីមួយៗ ។
  • ម្ចាស់អចលនទ្រព្យត្រូវដាក់លិខិតប្រកាសចំនួនពីរច្បាប់ (មួយច្បាប់សម្រាប់រដ្ឋបាលសារពើពន្ធ និងមួយច្បាប់ទៀតសម្រាប់ម្ចាស់អចលនទ្រព្យ) ។
  • ការបង់ប្រាក់ពន្ធ និងប្រាក់ពន្ធបន្ថែម ៖

- អាចបង់ប្រាក់ដោយផ្ទាល់នៅបេឡាសាខាពន្ធដារខេត្ត-ខណ្ឌ ដែលអចលនទ្រព្យនោះស្ថិតនៅ ។

- ប្រសិនបើប្រាក់ពន្ធត្រូវបានបង់តាមប្រព័ន្ធធនាគារ ម្ចាស់អចលនទ្រព្យ ត្រូវយកលិខិតប្រកាសជូនរដ្ឋបាលសារពើពន្ធពិនិត្យជាមុនសិន មុននឹងបង់ប្រាក់ពន្ធនៅធនាគារ ។ បន្ទាប់មកម្ចាស់អចលនទ្រព្យ ត្រូវភ្ជាប់បង្កាន់ដៃទទួលប្រាក់របស់ធនាគារជាមួយលិខិតប្រកាស ហើយដាក់លិខិតប្រកាសនេះជូនរដ្ឋបាលសារពើពន្ធវិញ ។ ក្រោយពីបានទទួលលិខិតប្រកាស និងបង្កាន់ដៃទទួលប្រាក់របស់ធនាគារ រដ្ឋបាលសារពើពន្ធត្រូវចេញបង្កាន់ដៃ ដែលបញ្ជាក់ថាបានបង់ប្រាក់ពន្ធរួចហើយ ។

  • ប្រសិនបើម្ចាស់អចលនទ្រព្យមានអចលនទ្រព្យច្រើន ហើយស្ថិតនៅភូមិសាស្ត្ររដ្ឋបាលខុសគ្នា ម្ចាស់អចលនទ្រព្យត្រូវដាក់លិខិតប្រកាសពន្ធ និងបង់ប្រាក់ពន្ធដាច់ដោយឡែកពីគ្នាទៅតាមភូមិសាស្ត្រ ដែលអចលនទ្រព្យស្ថិតនៅ។ ក្នុងករណីដែលអ្នកជាប់ពន្ធយល់មិនច្បាស់អំពីវិធីគណនា ឬការបំពេញលិខិតប្រកាសអ្នកជាប់ពន្ធអាចទាក់ទងមករដ្ឋបាលសារពើពន្ធ ដែលអចលនទ្រព្យស្ថិតនៅដើម្បីទទួលការណែនាំ ។
  • ក្នុងករណីអចលនទ្រព្យណាមួយត្រូវបានលក់ ឬផ្ទេរ ឬផ្តល់ជាអំណោយដោយម្ចាស់អចលនទ្រព្យ ហើយពុំទាន់បានបង់ពន្ធនៅឡើយ រាល់បំណុល និងកាតព្វកិច្ចពន្ធលើអចលនទ្រព្យ គឺបុគ្គលដែលជាអ្នកទទួលប្រយោជន៍ចុងក្រោយជាអ្នកទទួលបន្ទុក។ ចំពោះអចលនទ្រព្យដែលបានបំពេញទម្រង់ទាំងបី (ពាក្យស្នើសុំចុះបញ្ជីពន្ធលើអចលនទ្រព្យ លិខិតប្រកាសពន្ធលើអចលនទ្រព្យ និងព័ត៌មានអចលនទ្រព្យ) និងបានបង់ពន្ធឆ្នាំ២០១១ រួចហើយសម្រាប់ការប្រកាស និងបង់ពន្ធសម្រាប់ឆ្នាំ២០១២ តទៅ ពុំចាំបាច់សរសេរបំពេញទម្រង់លិខិតទាំងបីខាងលើឡើយ ម្ចាស់អចលនទ្រព្យគ្រាន់តែបង្ហាញលេខអត្តសញ្ញាណកម្មអចលនទ្រព្យ ដោយភ្ជាប់មកជាមួយនូវលិខិតប្រកាសបង់ពន្ធឆ្នាំ២០១២ ជូនដល់ភ្នាក់ងារពន្ធដារនៅសាខាពន្ធដារពន្ធដារខេត្ត/ខណ្ឌ ដែលអចលនទ្រព្យនោះស្ថិតនៅជាការស្រេច។ បន្ទាប់មក ភ្នាក់ងារពន្ធដារនឹងបោះពុម្ភ (Print) ចេញនូវព័ត៌មានប្រកាសពន្ធជូនម្ចាស់អចលនទ្រព្យពិនិត្យ និងទទួលស្គាល់ដើម្បីបង់ប្រាក់ពន្ធ ។

១៥- អ្នកដាក់លិខិតប្រកាសពន្ធ និងបង់ពន្ធគឺ ៖

  • បុគ្គលដែលកាន់កាប់ ឬទទួលផលប្រយោជន៍ពីអចលនទ្រព្យមិនស្របច្បាប់ត្រូវដាក់លិខិតប្រកាស និងបង់ពន្ធលើអចលនទ្រព្យ។
  • បុគ្គលដែលកំពុងកាន់កាប់ ឬទទួលផលប្រយោជន៍ពីអចលនទ្រព្យ មានទំនាស់ ត្រូវដាក់លិខិតប្រកាស និងបង់ពន្ធលើអចលនទ្រព្យ។
  • ករណីអចលនទ្រព្យមានទំនាស់ពុំមានបុគ្គលកំពុងកាន់កាប់ ឬទទួលផលប្រយោជន៍ បុគ្គលដែលទទួលបានសិទ្ធិស្របច្បាប់ ឬមានសិទ្ធិទទួលផលប្រយោជន៍ ត្រូវមានកាតព្វកិច្ចដាក់លិខិតប្រកាស និងបង់ពន្ធលើអចលនទ្រព្យក្នុងអំឡុងពេលដែលអចលនទ្រព្យនោះខកខានមិនបានបង់ពន្ធ។

ការចុះបញ្ជី ការដាក់លិខិតប្រកាស និងការបង់ប្រាក់ពន្ធលើអចលទ្រព្យ មិនអាចបញ្ជាក់កម្មសិទ្ធិស្របច្បាប់របស់ម្ចាស់អចលនទ្រព្យទេ ។

១៦- ដីជាកម្មវត្ថុត្រូវជាប់ពន្ធលើអចលនទ្រព្យដែលបានបង់ពន្ធរួចហើយដីនោះ ពុំត្រូវជាប់ពន្ធលើដីធ្លីមិនបានប្រើប្រាស់ទៀតទេ ដោយអនុវត្តគិតចាប់ពីឆ្នាំ២០១១នេះតទៅ ។ ដីធ្លីមិនបានប្រើប្រាស់ដែលពុំទាន់បានបង់ពន្ធលើដីធ្លីមិនបានប្រើប្រាស់មុនឆ្នាំ២០១១ ដីនោះនៅតែជាប់បំណុលពន្ធលើដីធ្លីមិនបានប្រើប្រាស់នៃឆ្នាំជាប់ពន្ធកន្លងមក។ ចំពោះដីធ្លីដែលមានតម្លៃស្មើ ឬតិចជាង១០០.០០០.០០០ (មួយរយលានរៀល ) ដែលមិនជាប់ពន្ធលើអចលនទ្រព្យ ដីនោះនៅតែជាកម្មវត្ថុនៃពន្ធលើដីធ្លីមិនបានប្រើប្រាស់ដដែល ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login