Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

វិនយោ ច សុសិក្ខិតោ វិន័យដែលបុគ្គលបានសិក្សាហើយដោយប្រពៃ។ វិន័យ គឺជាច្បាប់ទម្លាប់របស់ប្រទេសនិងរបស់ព្រះពុទ្ធសាសនា ។ សម្រាប់គ្រហស្ថបានដល់សីល៥ សីល៨ និងច្បាប់របស់រដ្ឋជាដើម ។ សម្រាប់បព្វជិតបានដល់វិន័យរបស់អ្នកបួសនិងច្បាប់របស់រដ្ឋជាដើម ។ បុគ្គលដែលមានចំណេះវិជ្ជា មានទ្រព្យ សម្បត្តិ យសសក្តិ មានត្រកូលខ្ពង់ខ្ពស់យ៉ាងណាក៏ដោយ ប្រសិនបើគេជាបុគ្គលអនាចារ គ្មានវិន័យ គ្មានសីលធម៌ រស់នៅដោយការបំពាន លើច្បាប់នោះ គេនឹងមិនទទួលបានការគោរពកោតសរសើរឡើយ ប្រសិនបើទទួលបានវិញ គឺបានតែពួកមនុស្សអែបអប រណេបរណបប៉ុណ្ណោះ ហើយមិនយូរប៉ុន្មានគេនឹងទទួលបាននូវក្តី វិនាសជាមិនខាន ។ ហេតុនេះ កិរិយារៀនវិន័យនិងច្បាប់រដ្ឋនិងព្យាយាម ប្រព្រឹត្តប្រតិបត្តិឱ្យបានត្រឹមត្រូវ ជាមង្គលដ៏ឧត្តម ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login