Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
Narith82
2020-02-19 12:35

ច្បាប់គំរូនៃឧស្ម័ន ឬសមីការឧស្ម័នបរិសុទ្ធ (ideal gas law)

ច្បាប់គំរូនៃឧស្ម័ន ត្រូវបានឱ្យនិយមន័យតាមរយៈ ការប៉ះទង្គិចរវាង អាតូម ឬម៉ូលេគុល ដែលត្រូវបានគេបន្សុតរួច និងមិនមានអន្តរកម្មរវាងម៉ូលេគុល និងម៉ូលេគុល(ឬ កម្លាំងអន្តរម៉ូលេគុល)។ ផ្នែកមួយដែលគេអាចសន្មត់គឺ ការប៉ះទង្គិចរវាងស៊្វែរ ឬម៉ូលេគុលដែលជល់គ្នា ប៉ុន្តែវាមិនមានអន្តរកម្មរវាងគ្នា និងគ្នានោះទេ។ នៅក្នុងឧស្ម័ន គ្រប់ថាមពលខាងក្នុងមានទម្រង់ជា ថាមពលស៊ីនេទិច ហើយបម្រែបម្រួលថាមពលខាងក្នុង អាស្រ័យទៅនឹងសីតុណ្ហភាព។

នៅក្នុងសមីការឧស្ម័នបរិសុទ្ធ (ច្បាប់គំរូនៃឧស្ម័ន ឬច្បាប់ទំនងនៃឧស្ម័ន) គឺបង្ហាញអំពីទំនាក់ទំនងអថេរ ៣ ដែលក្នុងនោះមាន P:សំពាធ, V:មាឌ និង T:សីតុណ្ហភាព។ ទំនាក់ទំនងរបស់ពួកវា អាចអនុមានពី ទ្រឹស្តីបទស៊ីនេទិច ហើយកំណត់សរសេរដោយ៖

Ideal gas law: PV=nRT=NkT

n ចំនួនម៉ូល

R ថេរសកលនៃឧស្ម័ន = 8.3145 J/mol.K

N ចំនួនម៉ូលេគុល

k ថេរប៊ុលស្មាន់ = 1.38066*10^-23J/K=8.617385*10^-5 eV/K

k=R/NA

NA ចំនួនអាវ៉ូកាដ្រូ = 6.0221*10^23/mol

ច្បាប់ទំនងនៃឧស្ម័នអាចស្រាយឡើងវិញ តាមរយៈ សម្ពាធស៊ីនេទិចនៃម៉ូលេគុលឧស្ម័ន ដែលបុកជាមួយនឹងជញ្ជាំង នៃវត្ថុដែលផ្ទុកវា និងអនុមានពីច្បាប់ញ៉ូតុន។ ប៉ុន្តែក្នុងនោះក៏មាន ស្ថិតិលេខរបស់រូបធាតុ ដែលសម្រេច ថាមពលស៊ីនេទិចមធ្យម នៃម៉ូលេគុលទាំងនោះផងដែរ (R, k, NA ជាស្ថិតិលេខ)។ សីតុណ្ហភាពសមមាត្រ ទៅនឹងថាមពលស៊ីនេទិចមធ្យម, នេះសំអាងលើ គំនិចក្នុងសីតុណ្ហភាពស៊ីនេទិច។ មួយម៉ូល នៃឧស្ម័នបរិសុទ្ធ នៅលក្ខខណ្ឌ STP ស្មើនឹង 22.4 លីត្រ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login