សំណួរ

១៦- តើទ្រព្យដែលជាអំណោយរបស់ឪពុកម្តាយ តម្រូវឱ្យដាក់តម្លៃដូចម្តេច ?

១៧- តើដីធ្លីដែលមានឈ្មោះតែប្ដី តែលុយជាលុយរួមប្តីប្រពន្ធតម្រូវឱ្យប្រកាសដូចម្តេច ?

១៨- តើសាច់លុយដែលបានប្រកាសក្នុងឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល ត្រូវជាប់កាតព្វកិច្ចបង់ពន្ធដែរទេ ?

១៩- តើសមាជិកក្រុមប្រឹក្សាភិបាលនៃសហគ្រាសសាធារណៈ ដែលតែងតាំងដោយអនុក្រឹត្យត្រូវប្រកាសទ្រព្យសម្បត្តិ និងបំណុលដែរឬទេ ?

២០- តើអង្គភាពប្រឆាំងអំពើពុករលួយរក្សាទុកឯកសារយ៉ាងណាដើម្បីឱ្យមានសុវត្ថិភាព ?

ចម្លើយ

១៦- តម្លៃនៃទ្រព្យនេះអាចដាក់ ០ដុល្លារបាន ព្រោះឪពុកម្តាយជាអ្នកផ្តល់ឱ្យដោយមិនទាមទារនូវតម្លៃណាមួយពីអ្នកដែលគាត់ប្រគល់ឱ្យ ។

១៧- ទោះបីជាលុយរួមប្ដីប្រពន្ធ (ទ្រព្យសម្បត្តិរួម)ក៏ដោយ បុគ្គលជាប្ដីតម្រូវឱ្យប្រកាសតែឈ្មោះប្តីទេ មិនត្រូវបញ្ចូលឈ្មោះប្រពន្ធក្នុងនាមជាសហកម្មសិទ្ធិករឡើង ។

១៨- ការកំណត់យកពន្ធ ឬមិនយកពន្ធជាភារកិច្ចរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (អគ្គនាយកដ្ឋានពន្ធដារ) អង្គភាពប្រឆាំងអំពើពុករលួយមិនមានភារកិច្ចលើការកំណត់នៃការយកពន្ធនេះទេ ។ លើការជាក់ស្តែង កាតព្វកិច្ចបង់ពន្ធអនុវត្តតែលើប្រាក់ចំណេញតែប៉ុណ្ណោះ។ រដ្ឋសភាអាចចេញច្បាប់ស្តីពីការយកពន្ធលើសាច់ប្រាក់ខាងលើនេះផងដែរ ។

១៩- សមាជិកនៃក្រុមប្រឹក្សាភិបាលនេះ ត្រូវប្រកាសទ្រព្យសម្បត្តិ និងបំណុល ទោះបីតួនាទីដើមរបស់គាត់តែងតាំងដោយប្រកាសក៏ដោយ ។

២០- ច្បាប់តម្រូវឱ្យអង្គភាពរក្សាឯកសារនោះ ក្នុងលក្ខខណ្ឌរក្សាការសម្ងាត់ខ្ពស់បំផុត ។ អង្គភាពក៏នឹងត្រូវចាត់វិធានការគ្រប់បែបយ៉ាងដើម្បីធានានូវសុវត្ថិភាពនៃឯកសារ ។

តភាគ


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login