Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
lawyers
2020-04-17 10:49

ចក្រពត្តិនិយម សំដៅដល់នយោបាយមួយនៃការប្រើអំណាចត្រួតត្រារបស់រដ្ឋមួយទៅលើរដ្ឋដទៃទៀត ។ ការត្រួតត្រានេះអាចមានលក្ខណៈជាសេដ្ឋកិច្ច និងហិរញ្ញវត្ថុដូចជា ពេលដែលអំណាចចក្រពត្តិនិយមលើកទឹកចិត្តឲ្យមានការរៀបចំដាក់ទុន និងតាំងសហគ្រាសរបស់គេនៅក្នុងប្រទេសមួយផ្សេងទៀតជាដើម ហើយទិញមកវិញនូវវត្ថុធាតុដើមក្នុងតម្លៃទាប ។ ការត្រួតត្រានេះអាចមានទម្រង់ជាវប្បធម៌ កាលណាប្រទេសមួយយកភាសា ខ្សែភាគយន្ត និងរចនាបថរបស់ខ្លួនទៅផ្សព្វផ្សាយនៅបរទេស ក្នុងគោលបំណងបង្ខំឲ្យទទួលយក ។ ចក្រពត្តិនិយមមិនមែនសុទ្ធតែប៉ះពាល់ជាចាំបាច់ដល់ឯករាជ្យនយោបាយនៃប្រទេសដែលគេពង្រីកខ្លួនគេនោះទេ ពីព្រោះប្រទេសទាំងនោះអាចរក្សានូវរដ្ឋាភិបាលរបស់ខ្លួន ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login