Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១- តើកតិកាសញ្ញាសំដៅដល់អ្វី ?

២- តើកម្លាំងនយោបាយសំដៅដល់អ្វី ?

៣- តើកលិយុគនយោបាយសំដៅដល់អ្វី ?

៤- តើការកសាងសន្តិភាពសំដៅដល់អ្វី ?

៥- តើការកាត់សេចក្តីឧក្រិដ្ឋកម្មសង្រ្គាមសំដៅដល់អ្វី ?

ចម្លើយ

១- កតិកាសញ្ញា សំដៅដល់កិច្ចព្រមព្រៀងមួយដែលត្រូវបានធ្វើឡើងរវាងភាគីពីរ ឬច្រើន ឬរវាងរដ្ឋនិងរដ្ឋ ទាំងផ្លូវការ ទាំងមិនផ្លូវការ ដើម្បីធ្វើអ្វីមួយរួមគ្នាក្នុងគោលបំណងបម្រើផលប្រយោជន៍រវាងគ្នាទៅវិញទៅមក ។

២-​ កម្លាំងនយោបាយ សំដៅដល់ការស្តែងចេញឲ្យឃើញជាសាធារណៈនូវប្ញទ្ធានុភាព ឬសន្ទុះខាងនយោបាយ ទាំងរូបី ទាំងអរូបី ។

៣- កលិយុគនយោបាយ សំដៅដល់ស្ថានភាពចលាចលជ្រួលច្របល់វឹកវរខាងផ្នែកនយោបាយ ដែលបង្កឲ្យមានបញ្ហាអស្ថិរភាពយ៉ាងធ្ងន់ធ្ងរនៅក្នុងសង្គម ។

៤- ការកសាងសន្តិភាព សំដៅដល់ដំណើរការការងារឆ្ពោះទៅរកវត្ថុបំណងរក្សាសន្តិភាពរួមគ្នានៃគូបដិបក្ខ និងពិភពលោក ។ ឧទាហរណ៍ ការមិនរីកសាយអាវុធប្រល័យលោក គឺជាមាគ៌ាឆ្ពោះទៅរកការកសាងសន្តិភាព ។

៥- ការកាត់សេចក្តីឧក្រិដ្ឋកម្មសង្រ្គាម សំដៅដល់ការកាត់សេចក្តីចំពោះអំពើទាំងឡាយណា ដែលត្រូវបានគេចោទប្រកាន់ទៅលើបទរំលោភច្បាប់សង្រ្គាម និងទំនៀមទម្លាប់សង្រ្គាមធ្ងន់ធ្ងរ និងគោលការណ៍នៃច្បាប់អន្តរជាតិ ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login