Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

៤១- តើនយោបាយចម្រុះពណ៌សំដៅដល់អ្វី ?

៤២- តើនយោបាយទន់ភ្លន់សំដៅដល់អ្វី ?

៤៣- តើនយោបាយបង្កកសំដៅដល់អ្វី ?

៤៤- តើនយោបាយអត្តឃាតសំដៅដល់អ្វី ?

៤៥- តើបទដ្ឋានសង្រ្គាមសំដៅដល់អ្វី ?

ចម្លើយ

៤១- នយោបាយចម្រុះពណ៌ សំដៅដល់នយោបាយដែលទទួលយកមនោគមវិជ្ជានយោបាយគ្រប់និន្នាការ ក្នុងទិសដៅបង្ហាញពិភពលោកថា ខ្លួនមិនរើសអើងនិន្នាការនយោបាយ ។

៤២- នយោបាយទន់ភ្លន់ សំដៅដល់នយោបាយការទូតដែលប្រើប្រាស់ក្នុងការធ្វើទំនាក់ទំនង ដែលមានលក្ខណៈប្រុងប្រយ័ត្នដោយធ្វើការសិក្សាស៊ីជម្រៅទៅលើអរិយធម៌របស់ប្រទេស ក្រុម ឬបុគ្គលនោះជាមុនសិន មុននឹងធ្វើទំនាក់ទំនងទៅលើបញ្ហាណាមួយ ។ នយោបាយទន់ភ្លន់នេះក៏គេអាចប្រើប្រាស់សម្រាប់ធ្វើការដោះស្រាយនយោបាយផ្ទៃក្នុងផងដែរ ។

៤៣- នយោបាយបង្កក សំដៅដល់នយោបាយដែលផ្តាច់ទំនាក់ទំនងជាមួយប្រទេសណាមួយ ឬក្រុមណាមួយ ដែលបានប៉ះពាល់ផលប្រយោជន៍ដល់ប្រទេសឬក្រុមនោះ ។ នយោបាយបង្កកគឺមានន័យថា បញ្ឈប់ទំនាក់ទំនងការបរទេស ការទូត និងផ្នែកសេដ្ឋកិច្ច ។ នយោបាយនេះកើតឡើងតែនៅក្នុងរយៈពេលណាមួយ ដែលភាគីទាំងសងខាងមិនទាន់ឯកភាព ឬស្រុះស្រួលគ្នា ។

៤៤- នយោបាយអត្តឃាត សំដៅដល់បុគ្គលឬក្រុមបក្សនយោបាយណាមួយ ដែលគេបង្កើតឡើងគ្មានមូលហេតុរឹងមាំ ហើយត្រូវទទួលបរាជ័យនិងបាត់ឈ្មោះពីក្នុងបញ្ជីគណបក្សនយោបាយទៅវិញក្រោយពីមានការប្រកួតប្រជែង ។

៤៥- បទដ្ឋានសង្រ្គាម សំដៅដល់វិធានទាំងឡាយណាដែលមានចែងនៅក្នុងច្បាប់អន្តរជាតិ និងអនុសញ្ញាអន្តរជាតិស្តីពីសិទ្ធិ និងកាតព្វកិច្ចរបស់ភាគីពាក់ព័ន្ធនឹងសង្រ្គាម ។ សិទ្ធិកាតព្វកិច្ចដែលភាគីពាក់ព័ន្ធនៅក្នុងសង្រ្គាមត្រូវគោរពពេលធ្វើសង្រ្គាមមានដូចខាងក្រោម ៖

  • អំឡុងពេលមានសង្រ្គាម ការសម្លាប់ជនស៊ីវិលគ្មានអាវុធដោយចេតនា​ មិនត្រូវបានអនុញ្ញាតឡើយ ។
  • ទាហានម្ខាងមិនអាចអាចសម្លាប់ ឬធ្វើឲ្យរបួសដល់ទាហានម្ខាងទៀត ដែលបានចុះចូលហើយនោះទេ ។
  • មន្ទីរពេទ្យមិនត្រូវបានប៉ះពាល់ ឬវាយប្រហារទេក្នុងពេលមានសង្រ្គាម ។
  • ឈ្លើយសឹកមិនត្រូវបានគេប្រព្រឹត្តដោយអមនុស្សធម៌ ឬធ្វើទារុណកម្មទេ ។
  • ការចាប់យកឬសម្លាប់ចំណាប់ខ្មាំងមិនត្រូវអនុញ្ញាតឡើយ ។
  • ទាហានត្រូវពាក់ឯកសណ្ឋានដើម្បីឲ្យគេបានស្គាល់អត្តសញ្ញាណច្បាស់លាស់ ជៀសវាងការច្រឡំជាមួយជនស៊ីវិល ។
  • សមរភូមិត្រូវធ្វើឲ្យឆ្ងាយពីតំបន់ទីក្រុងដែលមានប្រជាជនរស់នៅ ។
  • នៅពេលត្រូវវាយប្រហារទៅលើទីក្រុងត្រូវទុកពេលវេលាសម្រាប់ជម្លៀសជនស៊ីវិលចេញ ។
  • ជនស៊ីវិលស្លូតត្រង់ត្រូវទទួលការគាំពារ ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login