Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
Social
2018-03-16 11:44

សិទ្ធិមនុស្សអន្តរជាតិទាក់ទងនឹងសិទ្ធិនារីគឺ៖

  • មាត្រាទី ១ មនុស្សទាំងអស់កើតមកមានសេរីផាពនិងសមត្ថភាពក្នុងផ្នែកសេចក្តីថ្លៃថ្នូរនិងសិទ្ធិ។
  • មាត្រាទី៣ បុគ្គលម្នាក់មានសិទ្ធិរស់រានមានជីវិតសេរីភាពនិងសន្តិសុខផ្ទាល់ខ្លួន។
  • មាត្រាទី៧ ជនគ្រប់រូបមានសិទ្ធិស្មើគ្នាចំពោះមុខច្បាប់និងមានសិទ្ធិទទួលការការពារពីច្បាប់ស្មើៗគ្នាដោយគ្មានការរើសអើង។
  • មាត្រាទី១៦ មនុស្សប្រុសស្រីដល់អាយុគ្រប់ការមានសិទ្ធិរៀបអាពាហ៍ពិពាហ៍ និងកសាងគ្រួសារដោយមិនប្រកាន់ពូជសាសន៍សញ្ញាតិឬសាសនាឡើយ។ មនុស្សប្រុសស្រីមានសិទ្ធិស្មើគ្នា ក្នុងការរៀបអាពាហ៍ពិពាហ៍ក្នុងចំណងអាពាហ៍ពិពាហ៍និងក្នុងពេលរំលាយចំណងអាពាហ៍ពិពាហ៍។
  • មាត្រាទី២១ មនុស្សគ្រប់រូបមានសិទ្ធិចូលរួមក្នុងការដឹកនាំកិច្ចការសាធារណៈនៃប្រទេសរបស់ខ្លួនដោយផ្ទាល់ ឬតាមរយៈតំណាងដែលបានជ្រើសរើសដោយសេរី។ មនុស្សគ្រប់រូបមានសិទ្ធិចូលបម្រើមុខងារសាធារណៈនៃប្រទេសរបស់ខ្លួនក្នុងលក្ខខណ្ឌសមភាព។
  • មាត្រាទី២៣ មនុស្សគ្រប់រូបមានសិទ្ធិមានការងារធ្វើជ្រើសរើងការងារដោយសេរី ទទួលលក្ខខណ្ឌការងារត្រឹមត្រូវនិងពេញចិត្ត និងមានការការពារប្រឆាំងនឹងភាពអត់ការងារធ្វើ។ មនុស្សគ្រប់រូបមានសិទ្ធិទទួលប្រាក់បៀរត្សស្មើគ្នាចំពោះការងារដូចគ្នា ដោយគ្មានការរើសអើង។
  • មាត្រាទិ២៥ មនុស្សគ្រប់រូបមានសិទ្ធិទទួលបានកម្រិតជីរភាពគ្រប់គ្រាន់ ដើម្បីធានាសុខភាពនិងសុខមាលភាពរបស់ខ្លួននិងគ្រួសារ រួមមានចំណីអាហារសម្លៀកបំពាក់ លំនៅដ្ឋានការថែទាំសុខភាពនិងសេវាសង្គមកិច្ចចាំបាច់ផ្សេងៗទៀត។ មនុស្សគ្រប់រូបមានសិទ្ធិទទួលបានការគាំពារនៅពេលគ្មានការងារធ្វើ មានជំងឺពិការ មេម៉ាយ ឬពោះម៉ាយ ចាស់ជរា ឬនៅពេលបាត់បង់មធ្យោបាយធានាជីវភាពដែលបណ្តាលមកពី កាលៈទេសៈផតុពឆន្ទៈរបស់ខ្លួន។
  • មាត្រាទី២៦ មនុស្សគ្រប់រូបមានសិទ្ធិទទួលបានការអប់រំ។ ការអប់រំត្រូវឥតបង់ថ្លៃយ៉ាងហោចណាស់សម្រាប់ការអប់រំបឋមសិក្សានិងអប់រំមូលដ្ឋាន។
  • មាត្រាទី៤៥ ការរើសអើងគ្រប់ប្រភេទប្រឆាំងនឹងនារីភេទ ត្រូវលុបបំបាត់ចោល។ ការធ្វើអាជីវកម្មលើការងារនារីត្រូវហាមឃាត់។ បុរសនិងនារីមានសិទ្ធិស្មើគ្នាលើគ្រប់វិស័យទាំងអស់ ជាពិសេសក្នុងអាពាហ៍ពិពាហ៍ និងគ្រួសារ។
  • មាត្រាទី៤៦ អំពើរលក់ដូរមនុស្ស អំពើធ្វើអាជីវកម្មផ្នែកពេស្យាកម្ម និងអំពើអាសអាភាសដែលប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរបស់នារីត្រូវហាមឃាត់។ ត្រូវហាមឃាត់មិនអោយមានការបញ្ឃប់នារី ពីការងារដោយមូលហេតុមានគភ៌។ នារីមានសិទ្ធិឈប់សម្រាក ពេលមានកូនដោយទទួលបានប្រាក់បៀវត្ស និងដោយមានការធានារក្សាសិទ្ធិអតីតភាពការងារ និងផលប្រយោជន៍សង្គមផ្សេងៗទៀត។
  • មាត្រាទី៤៧ មាតាបិតាមានកាតព្វកិច្ចចិញ្ចឹមបីបាត់ថែរក្សានិងអប់រំកូនចៅឱ្យទៅជាពលរដ្ឋល្អ។ កូនមានករណីកិច្ចចិញ្ចឹម និងបីបាត់ថែរក្សា មាតាបីតាដែលចាស់ជរាតាមទំនៀមទម្លាប់ខ្មែរ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login