Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


មាត្រា ១៦ នៃសេចក្តីថ្លែការណ៍ស្តីពីសិទ្ធមនុស្សពាក់ព័ន្ធសិទ្ធិចែងថា " មនុស្សប្រុសស្រីដល់អាយុគ្រប់ការ មានសិទ្ធិរៀបអាពាហ៍ពិពាហ៍ និងក៏សាងគ្រួសារដោយមិនប្រកាន់ពូជសាសន៍សញ្ជាតិ ឫសាសនាឡើយ " ។
 គ្រួសារ គឺជាអង្គភាពមួយដែលមានចំណាត់តាំងតូចបំផុត និងដំបូងបង្អស់សង្គម ដែលមានមនុស្សរស់នៅជាមួយគ្នា កើតឡើងដោយចំណងអាពាហ៍ពិពាហ៍ និងលោហិត ។
 អាពាហ៍ពិពាហ៍ = អាពាហ៍ + ពិពាហ៍
-អាពាហ៍ៈ
នាំកូនប្រុសទៅរៀបការផ្ទះកូនស្រី ។
-ពិពាហ៍ៈ នាំកូនស្រីទៅរៀបការផ្ទះកូនប្រុស ។
    ជារូមមក​ អាពាហ៍ពិពាហ៍ គឺជាការផ្សំផ្គុំយ៉ាងឱទ្យារិកជាផ្លូវការរវាងបុរសម្នាក់ និង​ស្រីមា្នក់ ដើម្បីបង្កើតគ្រួសារថ្មីមួយ            ទៀត ។
អាពាហ៍ពិពាហ៍ គឺជាកាចុះកិច្ចសន្យារួមរស់ជាមួយគ្នាអស់មួយជីវិតរវាងបុរសម្នាក់និងនារីម្នាក់ ។
  ដើម្បីឲគ្រួសារមានសុភមង្គល អាពាហ៍ពិពាហ៍គប្បីប្រព្រឹត្ត ក្រោមលក្ខខណ្ឌដូចខាងក្រោម ៖
ក. លក្ខខណ្ឌសម្ភារះ
-
ត្រូវមានសុខភាពល្អ គ្មានជំងឺឆ្លងផ្សេងៗ ឫជំងឺសួពូជ
-ត្រូវមានចំណេះដឹង សម្ថភាព វិជ្ជាជីវៈ
-ត្រូវមានទ្រព្យសម្បត្តិ ធនធាន
-ត្រូវមានទីជម្រកត្រឹមត្រូវ ។
ខ. លក្ខខណ្ឌវេទនា​ ឫលក្ខខណ្ឌបញ្ចោតនា
-ត្រូវស្តាប់ចិត្តគ្នាទៅវិញទៅមក ចេះស្រឡាញ់ទៅវិញទៅមក
-គ្មានការបង្ខឹតបង្ខំ
-មានសេរីភាពពេញលេញក្នុងការជ្រើរើសដៃគូជីវិត ។
គ.លក្ខខណ្ឌសង្គម
-ត្រូវរៀបចំតាមទំនៀទម្លាប់ប្រពៃណីរបស់សង្គម
-ត្រូវចុះសំបុត្រអាពាហ៍ពិពាហ៍ ជាផ្លូវការ (អតាស៊ីវិល)មានការទទួលដឹងឮពីរដ្ឋអំណាច                                          ឫ អាណាព្យាបាលទាំងសងខាង ។
-មិនប្រើអំពើហិង្សាក្នុងគ្រួសារ
-ត្រូវចេះយោគយល់ អធ្យាស្រ័យគ្នាទៅវិញទៅមក
-ត្រូវចេះរក្សាគ្នាលុះគ្រាចុងក្រោយនៃជីវិត
-មិនបំពានពេលមានតំណម
-គោរពសិទ្ធសម្រេចក្នុងការកំណត់ចំនួនកូន
-ស្មោះត្រង់និងគ្នា(ស្នេហ៍ស្មោះមួយនិងមួយមិនព្រួយឆ្លងជំងឺអេដស៍)
   លក្ខខណ្ឌសង្គម ជាលក្ខខណ្ឌដែលសំខាន់ជាងគេបំផុត ក្នុងចំណោមលក្ខខណ្ឌទាំងអស់ ព្រោះបើទោះជាការរៀបអាពាហ៍ពិពាហ៍ធំ ឫឱទ្យារិកយ៉ាងណាក៏ដោយ ប្រសិនបើមិនបានចុះសំបុត្រអាពាហ៍ពិពាហ៍នោះទេ គូស្វាមីនោះមិនមានសិទ្ធិស្រច្បាប់ជាប្តីប្រពន្ធឡើយ ។ បុរសជាប្តីអាចមានប្រពន្ធចុង ឫគូកំណាន់ចិត្ត រីឯស្ត្រីជាប្រពន្ធអាចមានសាហាយ ឫប្រុសថ្មីតាមចិត្តដែរ ។ ម៉្យាងទៀតកូនដែលកើតមកមិនអាចចូលរៀនបាន ព្រោះគ្មានបញ្ជីគ្រួសារ ឫចំបុត្រអាពាហ៍ពិពាហ៍របស់ឳពុកម្តាយ ។​ កូននោះត្រូវមានឈ្មោះថា ( កូនឥតខាន់ស្លា) ។ គ្រួសារនោះអាចលែងលះគ្នាតាមចិត្តដោយមិនបាច់ឆ្លងកាត់តុលាការ ។ ជីវិតគ្រួសារនោះនិងគ្មានសុភមង្គលឡើយ ៕


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login