Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


បើផ្អែកលើលក្ខណៈជីវសាស្ត្រ ចិត្តសាស្រ្ត និងសង្គមសាស្រ្ត យុវជនគប្បីមានគុណសម្បត្តិល្អដូចជា ៈ
ក. លក្ខណៈជីវសាស្រ្ត ៈ សំដៅលើលក្ខណៈធម៍ជាតិរបស់មនុស្សគឺ ៈ 
- ផ្នែកសេរីរាង្គកាយ និងអវយវៈ កំពុងលូតលាស់
-​ ជាវ័យពេញកម្លាំង អាចទ្រាំនិងការងារធ្ងន់២បានមានចិត្ត ព្យាយាមអត់ធ្មត់
- ជាវ័យដែលពេញគេងបាន ញាំបាន មានសុខភាពល្អ មិនសូវឈឺ 
- ជាវ័យពេញរពើស ពេញធ្វើចលនា ស្វាហាប់ មិនស្ពឹកស្រពន់ ។
ខ. លក្ខណៈចិត្តសាស្រ្ត ៈ សំដៅដល់ការរីកចម្រើនផ្នែកសតិបញ្ញា ស្មារតី ភាពចង់ចេះ ចង់ដឹង ចង់ស្វែករការពិត ចង់សាកល្បងចង់ឃើញ លទ្ធផលភ្លាមៗ ៈ
- ជាវ័យឆាប់ឆេវឆាវ(ឈាមរាវ) ចិត្តដាច់
-​ មានឆន្ទៈមោះមុត ក្លាហាន
- ជាវ័យមួយមានមោទនភាពចំពោះខ្លួនឯង ស្រឡាញ់ខ្លួននចង់ធ្វើអ្វីៗឲប្លែកពីគេ ចង់បង្ហាញនូវសក្តានុភាពរបស់ខ្លួន ។
- ជាវ័យមួយស្អាកស្អំ បរិសុទ្ធ ស្រឡាញ់យុត្តិធម៍ សេរីភាព សច្ចធម៍ ។
គ. លក្ខណៈសង្គមសាស្រ្ត 
- យុវជនត្រូវធ្វើការស្នងមនុស្សចាស់ អ្នកជំនាន់មុន
- មានការយល់ដឹងទាន់សភាពការណ៍ និការវិវត្តរបស់សង្គម គំនិតជឿនលឿន
- មិនជាប់ជំពាក់ ឫកង្វល់រឿងគ្រួសារទៅណាមកណាឆ្ងាយ
- មានចំណេះ ជំនាញបច្ចេកទេស ស្របនិងការរីកចម្រើនរបស់សតវត្សថ្មី
- ចង់ចូលប្រលូកក្នុងកិច្ចការសង្គម ចង់ភ្លក់រសជាតិជីវិត
- មានគំនិតសុទិដ្ឋិនិយម ចង់កសាងសង្គមឲមានការរីកចម្រើន ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login