Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
Geo
2020-09-03 16:08

· ការប្រើប្រាស់ដីធ្លី និងលំនៅដ្ឋានៈ ជាទីក្រុងមួយមានប្រព័ន្ធច្បាប់ដីធ្លីត្រឹមត្រូវ ប្លង់គោល សណ្តាប់ធ្នាប់ សោភ័ណភាពល្អ ដែលប្រជាពលរដ្ឋយលើដឹង និងគោរពច្បាប់ក្នុងការអភិវឌ្ឍន៍ដីធ្លី ដែលធ្វើអោយការវិវាទដីធ្លីថយចុះ ហើយគ្រប់ៗគ្នាមានលំនៅដ្ឋានសមរម្យ ប្រកបដោយផាសុកភាព

· បរិស្ថាន និងធនធានធម្មជាតិៈ ជាទីក្រុងមានការអភិវឌ្ឍន៍ប្រកបដោយចិរភាពនិងនិរន្តភាព ការពារគុណភាព ទឹក ដី ខ្យល់ និងការគ្រប់គ្រងសំណល់ រឹងរាវ ត្រឹមត្រូវធ្វើអោយបរិស្ថានរសើនៅបានល្អ

· ហេដ្ឋារចនាសម្ព័ន្ធ និងការដឹកជញ្ជូនៈ ជាទីក្រុងទំនើបដោយ រក្សាបាននូវបេតិកភណ្ឌ និងអត្តសញ្ញាណជាតិ មានប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធមធ្យោបាយធ្វើដំណើរសមស្រប សំណង់នានាមានបទដ្ឋានច្បាស់លាស់ និងមានការអភិវឌ្ឍន៍តំបន់ជាយក្រុង

· សេវាកម្មសង្គមៈ ជាទីក្រុងមាននិតិរដ្ឋ និងការគ្រប់គ្រងមានប្រសិទ្ធិភាព ធានាបាននូវសេវាកម្មសង្គមប្រកបដោយសមធម៌គុណភាព សំដៅលើកកម្ពស់សន្តិសុខសង្គមសមត្ថភាពជំនាញ សុខុមាលភាព និងជីវភាពរស់នៅប្រសើរឡើង

· ការអភិវឌ្ឍន៍សេដ្ឋកិច្ចៈ ជាទីក្រុងពណ៌បៃតងគ្រប់រដូវកាល និងមជ្ឈមណ្ឌលនយោបាយ សេដ្ឋកិច្ច សង្គមកិច្ចទេសចរណ៍ ។ សីលធម៌រស់នៅរបស់ប្រជាពលរដ្ឋ មានការអភិវឌ្ឍន៍ខ្ពស់និងយល់ដឹងលើគ្រប់វិស័យ ធ្វើអោយកំរិតនៃភាពក្រីក្រថយចុះ សង្គមនឹងមានស្ថេរភាព សណ្តាប់ធ្នាប់ និងប្រជាពលរដ្ឋមានជីវភាពធូរធារ ។

ការអភិវឌ្ឍន៍ទីក្រុង ចាំបាច់ត្រូវមានការចូលរួមពីគ្រប់ស្ថាប័ន មន្ទីរ អង្គភាពជំនាញ ខណ្ឌ សង្កាត់អង្គការមិនមែនរដ្ឋាភិបាល ផ្នែកឯកជន ប្រជាពលរដ្ឋ គ្រប់លំដាប់ថ្នាក់ ក្នុងការអនុវត្តន៍ទៅតាមទិសដៅ និងយុទ្ធសាស្រ្តរបស់ក្រុងព្រោះថាដើម្បីធានាបាន ជោគជ័យក្នុងការអភិវឌ្ឍន៍ផែនការ យុទ្ធសាស្រ្តត្រូវមានការចូលរួម អនុវត្តច្បាប់ភូមិបាលពីស្ថាប័ន និងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ( មន្ទីររៀបចំផែនដី អាជ្ញាធរមូលដ្ឋាន អង្គការក្រៅរដ្ឋាភិបាល ) ។ ធានាបានការគ្រប់គ្រងអចលនវត្ថុនិងសំណង់ប្រកបដោយសណ្តាប់ធ្នាប់ សោភ័ណ្ឌភាព និងសុវត្ដិភាព ( ថ្នាក់ក្រុង មន្ទីររៀបចំដែនដី - NGOs LO ក្រសួង ដ.ន.ស រដ្ឋអំណាចមូលដ្ឋាន ) ។ មានប្លង់មេ និងផែនទីប្រើប្រាស់ដីធ្លីស្របតាមផែនការអភិវឌ្ឍន៍ទីក្រុង និងគោលការណ៍នគរូបនីយបញ្ញត្តិ  ។ មានលំនៅដ្ឋាន សមស្របសំរាប់ ប្រជាពលរដ្ឋដែលមានប្រាក់ចំណូលទាប គ្រប់គ្រងនិងទុកដាក់សំណើរឹងសំរាមអោយមានសុវត្ថិភាពដល់សុខភាពសាធារណរៀបចំតាមកន្លែងពីប្រព័ន្ធ ប្រមូលនិងទុកដាក់សំណល់ជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធ ។ មានលទ្ធភាពផ្គត់ផ្គង់ទឹកស្អាត និងរក្សាបាននូវប្រភពទឹកគ្មានការបំពុល ក្នុងទីក្រុង ។ រៀបចំកសាងជួសជុលកែំអប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធស្របតាមប្លង់របស់ទីក្រុង ។ គ្រប់គ្រងមធ្យោបាយដឹកជញ្ជូនគ្រប់ប្រភេទសំដៅធានាបានសណ្តាប់ធ្នាប់ និងសុវត្ថិភាពចរាចរណ៍ក្នុងទីក្រុង ។ អភិវឌ្ឍន៍ សំណង់នានាផ្អែកលើប្លង់មេ និងរក្សាបាននូវបេតិកភណ្ឌអត្តសញ្ញាណជាតិទូទាំងទីក្រុង ។ ធានាអនុវត្តលើការអប់រំមូលដ្ឋាន និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។ លើកកម្ពស់សុខភាពប្រជាពលរដ្ឋ ។ បង្កើនបរិយាកាស សុវត្ថិភាព និងសន្តិសុខសង្គម​។ មានសមភាពរវាងបុរស និងស្រ្តីក្នុងការអភិវឌ្ឍន៍ទីក្រុង ។ បង្កើនបរិមាណ គុណភាពផលិតនិងកែច្នៃផលិតផល កសិផល សិប្បកម្មឧស្សាហកម្មមធ្យម ធុនតូជំនួសការនាំចូលពីបរទេស ។ មានគុណភាពសេវាកម្មទេសចរណ៍ ។ មានប្រព័ន្ធធនាគារ ទូលំទូលាយ ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login