Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


            ដើម្បីឲកុមារមានការអភិវឌ្ឍពេញលេញ និងសមស្របតាមបុគ្គលក្ខណៈ គ្រួសារ សាលារៀន និងសម្ថកិច្ចសាធារណៈត្រូវយកចិត្តទុកដាក់​និងទទួលខុសត្រូវដូចជា ៖
ក. គ្រួសារ ៈ
- ចិញ្ចឹមបីបាច់ថែរក្សាឲរស់រានមានជីវិត
- អប់រំកុមាឲមានចំណេះដឹង ចំណេះធ្វើ
- ជួយផ្គតផ្គងកុមារនៅតូចរហូតដល់កុមារមានវ័យគ្រប់អាចចូលរៀនបាន
- បញ្ជូនកូនឲចូលរៀន នៅវ័យកុមារគ្រប់អាយុចូលរៀន
- ផ្តល់ការលើកទឹកចិត្ត និងជួយបង្ហាត់បង្រៀន អប់រំសីលធម៍ដល់កុមា​រ
- ផ្គត់ផ្គង់់សម្ភារៈសិក្សា ថវិការឲកុមាមានលទ្ធភាពក្នុងការសិក្សា ។
ខ. សហគមន៍ ៈ
-ជួយសាងសាលារៀន ពង្រឹងឲដល់មូលដ្ឋាន និងមានគ្រប់កម្រឹតថ្នាក់
-ជួយផ្គត់ផ្គង់សម្ភារៈការសិក្សាអប់រំ
-ជួយគ្រប់គ្រងវិស័យអប់រំ ជួយអប់រំកុមារ
-ជួយជំរុញឲមាតាបិតាកុមារឲបញ្ជូនកូនទៅរៀន ។
គ. សាលារៀន ៈ
-អប់រំកុមារដោយមិនមានការរើសអើង
-ជំរុញកុមារឲរៀនចប់ថ្នាក់មូលដ្ឋាន ៩​ ឆ្នាំ
-មិនត្រូវធើទារុណកម្ម ​ឫដាក់ទណ្ឌកម្ម ឫប្រើអំពើហិង្សារផ្សេងៗដល់កុមារ
-ត្រូវធ្វើឲសាលារៀនក្លាយជាសាលាមេត្រី
-នាយក​ គ្រូ ត្រូវយកចិត្តទុកដាក់ដល់កុមារ ដើម្បីអប់រំកុមារ
ឃ. វត្តអារាម ៖ វត្តអារាមមានកតព្វកិច្ចចូលរួមក្នុងវិស័យអប់រំបណ្តុះបណ្តាលចំណេះដឹង ដល់មនុស្សគ្រប់ជំនាន់ថ្នាក់ដែរ ។
គួរបង្កលក្ខណៈឲព្រះសង្ឃជួយក្នុងវិស័យនេះឲបានច្រើន ។ ម៉្យាងទៀត ទីវត្តអារាមគួរណាស់ ជាកន្លែងផ្តល់ការស្នាក់អាស្រ័យដល់សិស្ស និស្សិតក្រីក្រ ឫមកពីបណ្តាខេត្តឆ្ងាយនានា ។
ង. សមាគមមាតាបិតាសិស្ស ៖ សមាគមមាតាបិតាសិស្សគួគិតគូដល់កុមារដែល ជាកូនក្រីក្រផងដែរ ត្រូវរកវិធីជួយសម្រាលបន្ទុកអ្នកក្រីក្រ ដោយជួយវិភាគទានក្នុងកាសិក្សានៃកូនអ្នកទាំងនោះផង ។
ច. អង្ការ ( ក្នុងឫក្រៅរដ្ឋាភិបាល ) ៈ
-ជំរុញឲមានអនុសញ្ញាអន្តជាតិស្តីពីការ ការពារសិទ្ធិកុមារ
-ផ្តល់កម្មវិធីសិក្សាល្អៗពីក្រៅប្រទេស ក្នុងចំណែកជួយបន្ថែមក្នុងការអប់រំដល់កុមារ ទាំងកម្មវិធីអប់រំកាយជាដើម
-ស្វែងរកជំនួយពីសប្បុរសជននានាដើម្បីជួយកុមារក្នុងការអប់រំ
ឆ. រដ្ឋាភិបាល ៈ
-កសាងសាលារៀនពង្រឹងឲដល់មូលដ្ឋាន មានគ្រប់កម្រឹតថ្នាក់ ព្រមទាំងបណ្តុះបណ្តាលគ្រូ
និងពង្រាយគ្រូឲមានគ្រប់តាមសាលា
-ត្រូវបង្កើតប្រព័ន្ធច្បាប់ និងវិធាការជួយដល់កុមារក្នុងការអប់រំ
-បង្កើតតាមមជ្ឍមណ្ឌលកុមារកំព្រា ​និងកុមារដែលគ្មានទីពឹង ។

 


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login