Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
សីលធម៌
2020-10-04 09:04

បច្ចុប្បន្នមនុស្សលោកបានបំផ្លាញបរិស្ថានយ៉ាងធ្ងន់ធ្ងរ ។ ការបំពុលខ្យល់មានន័យថាជាការកាត់បន្ថយគុណភាពនៃខ្យល់ដកដង្ហើមសម្រាប់ទ្រទ្រង់ជីវិតមនុស្ស សត្វ និងរុក្ខជាតិដោយបំផ្លាញឧស្ម័នអុកស៊ីសែនហើយជំនួសវិញដោយឧស្ម័នពុលនានាមានឧស្ម័នកាបូនិច ឧស្ម័នអ៊ីដ្រូកាបួជាដើម ។

ការបំពុលខ្យល់មានប្រភពមកពី

  • ចំហេះឥន្ទនៈដែលធ្វើឲ្យមានការដំណើរការម៉ាស៊ីនយានយន្តផ្សេងៗ
  • ចំហេះផូស៊ីលនៅក្នុងម៉ាស៊ីននានា
  • ចំហេះដែលកើតចេញដោយការដុតឧស សំរាម កាកសំណល់ពុលផ្សេងៗ
  • ឧស្ម័នពុលភាយចេញតាមរយៈការបាញ់ថ្នាំកម្ចាត់សត្វល្អិត ការប្រើប្រាស់សារធាតុគីមីផ្សេងៗ ការប្រើប្រាស់ម៉ាស៊ីនត្រជាក់ ការប្រើប្រាស់អាវុធគីមីក្នុងសង្គ្រាម ការបែកធ្លាយកន្លែងចំរាញ់ថាមពលនុយក្លេអ៊ែជាដើម ។​

ដើម្បីកាត់បន្ថយការបំពុលខ្យល់ គេអាចរកឃើញនិងប្រើប្រាស់វីធីផ្សេងៗ។

ការបំពុលទឹក

        មានន័យថាជាការធ្វើឲ្យទឹកបាត់បង់អុកស៊ីសែននិងបាត់បង់អនាម័យសម្រាបទ្រទ្រង់ជីវីតមនុស្ស សត្វ និងរុក្ខជាតិ ។ ការបំពុលទឹក ( ទឹកសមុទ្រ ទឹកសាប ) គឹជាបញ្ហាបរិស្ថានដ៏ធ្ងន់ធ្ងរ ពីព្រោះស្ថានប្រព័ន្ធនៅក្រោមខ្សែទឹកនៅតំបន់ទីក្រុង តំបន់ឧស្សាហកម្ម​ ឬកំពង់ផែនានាមតែងតែរងការបំពុលជាញឹកញាប់ ពីកាកសំណល់ដែលគេមិនបានធ្វើប្រព្រឹត្តិកម្ម ឬធ្វើប្រព្រឹត្តិកម្មពុំបានត្រឹមត្រូវ ។

          ក្រៅពីនោះការបំពុលទឹកមានប្រភពនៅកន្លែងធ្វើអាជីវកម្មរ៉ែ ការបូមភក់ ការលាងនាវាដឹកប្រេង កាបង្ហូរចូលទៅក្នុងទឹកនូវកាកសំណល់ពីលំនៅស្ថាន ឬពីកន្លែងចិញ្ចឹមសត្វ ការធ្លាយ​កំពប់ប្រេងពីកប៉ាល់ ។

ការបំពុលដោយសូរសំឡេង

          ការរំខានអារម្មណ៍របស់មនុស្សដោយសូរសំឡេងនានាដែលមានកម្រិតលើសពីសេចក្តីត្រូវការស្តាប់របស់មនុស្ស ។

          ការបំពុលសំឡេងច្រើនកើតតមានទីក្រុងដែលប្រមូលផ្តុំដោយយានយន្តគ្រប់ប្រភេទ ។ ក្រៅពីនេះការបំពុលសំឡេង មានប្រភពមកពីការប្រើប្រាស់ឧបករណ៍បំពងសំឡេងនានា ការធ្វើឲ្យអាវុធនានា ការប្រើប្រាស់ឧបករណ៍ម៉ាស៊ីននានា សម្រែកហ៊ោកញ្ជៀវកងរំពងរបស់មនុស្ស  ។

          មនុស្សដែលទទួលរងការបំពុលសំឡេងមានការហេវហត់អស់កម្លាំង មួម៉ៅ តប់ប្រមល់ និងអាចមានការខូចសោតវិញ្ញាណទៀតផង ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login