Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ


នៅពេលដែលគំនិតរបស់អ្នកចាស់ជាងនេះបន្តិច នោះអ្នកនឹងលែងខ្វល់ពីសម្តីឥតបានការនៃអ្នកដទៃដោយខ្លួនឯង។ ធ្វើអ្វីដែលខ្លួនឯងស្រឡាញ់ ញាុំអ្វីដែលខ្លួនអាចញាុំបាន ស្លៀកពាក់តាមចំណូលចិត្ត មិនបាច់ខ្វល់ពីសម្តីរបស់អ្នកដទៃទេ ធ្វើតាមលទ្ធភាពទៅបានហើយ។
សម្តីអ្នកដទៃវាគ្មានឥទ្ធិពលដែលធ្វើឱ្យយើងឈឺចាប់រហូតស្លាប់នោះទេ។ ការឈឺចាប់វាគ្រាន់តែជាអារម្មណ៍ដែលកំពុងពុះកញ្រ្ជោលតែប៉ុណ្ណោះ។

កុំព្យាយាមផ្លាស់ប្តូរអ្វីដែលខ្លួនឯងពេញចិត្ត ដើម្បីតែទៅតម្រូវនៃការចង់បានរបស់អ្នកដទៃ។ មនុស្សម្នាក់ៗមិនអាចធ្វើអ្វីដូចគ្នាបាននោះទេ បើចិត្តមិនស្រឡាញ់។
ចូរធ្វើអ្វីដែលជាខ្លួនឯង កុំខ្វល់ពីសម្តីឥតប្រយោជន៍របស់មនុស្សដែលចង់បង្អាក់ដំណើរអ្នក។ ថ្ងៃនេះអ្នកអាចត្រឹមតែស្រមៃ ប៉ុន្តែការស្រមៃរបស់អ្នកនឹងក្លាយជាការពិតប្រសិនបើអ្នកតស៊ូ ហើយបណ្តោយមាត់អ្នកដទៃខ្លះ។


អត្ថបទ: ខ្លឹមសារ-KlemSa


Reference:

https://web.facebook.com/photo/?fbid=169713701687459&set=a.105573171434846



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login