Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ


តាំងពីកើតមកខ្ញុំមិនធ្លាប់បានសួរម្តាយរបស់ខ្ញុំអំពីរឿងរ៉ាវរបស់ពកឡើយ។ តែក៏ធ្លាប់បានឮលោកយាយនិយាយឱ្យធ្លាប់ខ្លះៗ ថាពកបានចោលពួកយើងទៅតាមស្រីថ្មី។ ហើយថ្ងៃនេះខ្ញុំក៏សម្រេចចិត្តសួរម្តាយរបស់ខ្ញុំ ដើម្បីបញ្ចប់ចម្ងល់ដែលលាក់ទុកមកជាយូរ។

ខ្ញុំ: ម៉ែ! តើហេតុអ្វីបានជាខ្ញុំមិនមានពុកដូចជាគេ?

ម៉ែ: ពុ! ពុ! ពុកឯងឬ? (សំឡេងក្តុកក្តួល ដើមកហាក់ដូចជាកំពុងស្ទះ រកនិយាយអ្វីមិនចេញ)។

ខ្ញុំ: ចាសម៉ែ! ត្រូវហើយហេតុអ្វីបានជាខ្ញុំមិនមានពុក តើពិតទេដែលខ្ញុំធ្លាប់ឮយាយនិយាយថាពុកបានបោះបង់ចោលយើងទៅរកស្រីថ្មី?

ម៉ែ: ម៉ែលាក់កូនមកយូរហើយរឿងពុករបស់ឯង ម៉ែលាក់ដោយសារតែម៉ែមិនចង់រំលឹកពីគាត់ (ទឹកភ្នែករលីងរលោងមកជាមួយ ប៉ុន្តែព្យាយាមទប់ និងយកដៃមកជូតផង)។ គាត់មិនមែនមនុស្សអាក្រក់ទេដែលទៅចោលយើង គាត់គ្រាន់តែធ្វើតាមបេះដូងរបស់គាត់ប៉ុណ្ណោះ ហើយម៉ែក៏មិនមានសិទ្ធិអ្វីលើការសម្រេចរបស់គាត់ទេ។ ម៉ែមិនចង់និយាយពីគាត់ ព្រោះគាត់គ្រាន់តែជាអតីត ម៉ែមិនដែលខឹងគាត់ដែលគាត់ចេញទៅទេ ព្រោះចិត្តមនុស្សគ្មានអ្នកណាអាចហាមឃាត់បានឡើយ។ មកទល់នឹងថ្ងៃនេះម៉ែបានធូរស្បើយហើយ ហើយក៏នៅរាប់គាត់ជាមិត្ត និយាយរកគ្នាតាមធម្មតា។

ខ្ញុំ: ហេតុអ្វីបានជាម៉ែមិនខឹងគាត់ ក្រែងគាត់បានចោលយើងទៅមែនទេ? ម៉ែពិតជាចិត្តល្អពេកហើយ។

ម៉ែ: ទេ! ដូចដែលម៉ែប្រាប់អ៊ីចឹង គាត់ធ្វើតាមបេះដូងរបស់គាត់ យើងគ្មានសិទ្ធិខឹងគាត់ទេ។

ខ្ញុំ: អ៎! ចាសម៉ែ កូនយល់ហើយ។ កូនស្រឡាញ់ម៉ែ។

អត្ថបទ: ខ្លឹមសារ-KlemSa 


Reference:

https://web.facebook.com/photo/?fbid=166819885310174&set=a.105573171434846



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login