Answer 1


user icon Social 2018-04-03 11:39

រាជធានីខេត្រក្រុងស្រុកខណ្ឌនីមួយៗត្រូវគ្រប់គ្រងដោយគណៈអភិបាល និងអភិបាលរងជាច្រើនរូប។

  • អភិបាលរាជធានីខេត្តៈ ត្រូវបានតែងតាំងដោយព្រះរាជក្រិត្យ តាមសំណើររបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
  • អភិបាលរងក្រុងអភិបាលរងស្រុក និងអភិបាលរងខណ្ឌ ត្រូវបានតែងតាំងដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

គណៈអភិបាលមានតួនាទី

  • ជាតំណងក្រសួង ឬស្ថាប័នានារបស់រាជរដ្ឋាភិបាលដើម្បីសម្របសម្រួល តម្រង់ទិសដល់មន្ទីរអង្គភាពខ្សែបណ្តោយរបស់ក្រសួង ស្ថាប័ននានានិងទីភ្នាក់ងារនានារបស់រាជរដ្ឋាភិបាល ដែលធ្វើសកម្មភាពក្នុងដែនសមត្ថកិច្ចរបស់ក្រុមប្រឹក្សា ដើម្បីធានាថាសេវានិងការអភិវឌ្ឃលើគ្រប់វិស័យបានឆ្លើយតបទៅនឹងការអភិវឌ្ឃនៅមូលដ្ឋានសម្រាប់ជាគុណប្រយោជន៍ដល់ការចូលរួមលើកកម្ពស់គុណភាពនិងធានាបាននូវគោលការណ៍នៃរដ្ឋាភិបាលឯកភាព។
  • ធ្វើជាតំណាងរាជរដ្ឋាភិបាល តំណាងក្រសួងស្ថាប័នពាក់ព័ន្ទក្នុងការងារ សន្តិសុខសណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈច្បាប់និងសិទ្ធិមនុស្សក្នុងដែនសមត្ថកិច្ចរបស់ខ្លួន
  • ផ្តល់យោបល់ជូនក្រុមប្រឹក្សា រាយការណ៍ជូនក្រុមប្រឹក្សានិងជាអ្នកអនុវត្ត សេចក្តីសម្រេចរបស់ក្រុមប្រឹក្សា។

Login or Register to Share Login
×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login