Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

មុននឹងឈានទៅដល់ការបង្ហាញទំនាក់ទំនងវិភាគ​ និងសំយោគ យើងគួរស្វែងយល់អំំពីអត្ថន័យរបស់វិភាគ និងសំយោគជាមុនសិន។

ក. វិភាគ គឺជាការបំបែកអង្គធាតុមួយឱ្យទៅជាធាតុផ្សំផ្សេងៗ ឬជាការបំបែកអ្វីមួយដែលសាំញ៉ាំឱ្យទៅជាងាយ។ ឧទាហរណ៍ គេយកទឹកមកវិភាគ គេបានអុកស៊ីសែន និងអ៊ីដ្រូសែន (H2=  H2+O)។

. សំយោគ ជាការផ្សំ ឬរៀបចំវត្ថុមួយដោយយកធាតុផ្សេងគ្នាមកផ្គុំបង្កបង្កើតឱ្យទៅជាវត្ថុមួយ ឬជាអ្វីមួយឱ្យមានរូបរាងឡើង។  គេយកអុកស៊ីសែន និងអ៊ីដ្រូសែនមកធ្វើសំយោគឱ្យបានទឹក (H2+O = H2O)។

គ. ទំនាក់ទំនងវិភាគ និងសំយោគជាសកម្មភាពរបស់ចិត្តដែលតែងតែត្រូវការគ្នាទៅវិញទៅមកដោយហេតុថា៖

  • វិភាគមិនអាចប្រព្រឹត្តទៅដោយគ្មានសំយោគបានទេ ឯសំយោគវិញក៏មិនអាចប្រព្រឹត្តទៅដោយគ្មានសំយោគបានដែរ
  • គេមិនអាចធ្វើសំយោគដោយមិនស្គាល់ធាតុបង្កបានឡើយ គឺត្រូវរកធាតុបង្កជាមុនសិន
  • វិភាគនិងសំយោគមិនអាចធ្វើក្នុងពេលតែមួយបានទេ។
  • តាមទស្សនៈរបស់លោក រីណង់ ពោលថាគ្រប់ពុទ្ធិទាំងអស់របស់មនុស្ស ជាវិភាគដែលនៅកណ្ដាលសំយោគពីរគឺសំយោគ - វិភាគ - សំយោគ។ ដោយហេតុថា ៖
    • នៅចំពោះមុខតថៈ គំហើញវត្ថុទាំងឡាយរបស់យើងមានលក្ខណៈទាំងដុល ទាំងមូល
    • បន្ទាប់មក គេវិភាគលម្អិតទៅលើលក្ខណៈរបស់វា
    • ជាចុងក្រោយ គេធ្វើសំយោគវាយតម្លៃទៅលើវត្ថុទាំងនោះវិញ។

Reference:

ក្រសួងអប់រំ យុវជន និងកីឡា. សីលធម៌ពលរដ្ឋវិជ្ជា ថ្នាក់ទី១២. រាជធានីភ្នំពេញ: គ្រឹស្ថានបោះពុម្ព និងចែកផ្សាយ. ២០២២។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login