Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

១. ប្រភពនៃការបំពុលបរិស្ថានមានដូចជា៖

  • ការកាប់បំផ្លាញព្រៃឈើ : ការកាប់បំផ្លាញព្រៃឈើធ្វើឱ្យជិតផុតពូជសត្វ រុក្ខជាតិគ្រប់ប្រភេទ និងបង្កឱ្យមានសំណឹកដី គីមីកម្ម កង្វះអុកស៊ីសែន
  • ការបំពុលខ្យល់ : ការកើតឡើងដោយសារសកម្មភាពរបស់មនុស្ស សកម្មភាពឧស្សាហកម្ម ការប្រើប្រាស់យានយន្ត ការដុតអុសជាដើមដែលធ្វើឱ្យកើតភ្លៀងអាស៊ីត ការហិនហោច ស្រទាប់អូសូន និងបម្រែបម្រួលអាកាសធាតុ។
  •  ការបំពុលទឹក : ការបង្ហូរកាកសំណល់ពីលំនៅដ្ឋាន ការធ្វើអាជីវកម្មរ៉ែ ការបូមខ្សាច់ ការលាងនាវាដឹកប្រេង ការបញ្ចេញកាកគីមី ចេញពីរោងចក្របង្ហូរមកលើទឹក (ទឹកសាប និងទឹកសមុទ្រ)។
  • ការបំពុលដោយសូរសម្លេង : ការបំពងសម្លេងដោយឧបករណ៍បំពងសម្លេង សិប្បកម្មផ្សារដែក សម្លេងគ្រឿងចក្រ ការដ្ឋានសំណង់ រំខាន (រថយន្តតូច ធំ ) ដោយសោតវិញ្ញាណ ដែលធ្វើឱ្យកម្លាំងផ្លូវចិត្តតប់ប្រមល់ មួរម៉ៅ
  • ការទុកដាក់សំណល់រឹង (សំរាម) : សំណល់លំនៅដ្ឋាន ឧស្សាកម្ម និងមន្ទីរពេទ្យដែលមានសារធាតុពុល បានបំពុលខ្យល់ ដី និងទឹកដែលបង្កគ្រោះថ្នាក់យ៉ាងខ្លាំងដល់សុខភាពសាធារណៈ។

Reference:

ក្រសួងអប់រំ យុវជន និងកីឡា. សីលធម៌ពលរដ្ឋវិជ្ជា ថ្នាក់ទី១២. រាជធានីភ្នំពេញ: គ្រឹស្ថានបោះពុម្ព និងចែកផ្សាយ. ២០២២។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login