Virtual Server គឺជា Server និម្មិត (Virtual Machine - VM) ដែលត្រូវបានបង្កើតនៅក្នុង Physical Server មួយ ដោយប្រើកម្មវិធី Virtualization ដូចជា Proxmox VE, VMware ESXi ឬ VirtualBox។
Virtual Server ដំណើរការយ៉ាងដូចម្តេច?
Physical Server មួយអាចបែងចែកធនធាន (CPU, RAM, Storage) ទៅឲ្យ Virtual Server ច្រើន។
Virtual Server នីមួយៗអាចដំណើរការ Operating System ផ្សេងៗបានដូចជា៖
- Windows Server
- Ubuntu Server
- Linux
អត្ថប្រយោជន៍របស់ Virtual Server
1. សន្សំថ្លៃ
មិនចាំបាច់ទិញ Physical Server ច្រើន។
2. ប្រើធនធានបានមានប្រសិទ្ធភាព
Server មួយអាច Run VM ច្រើនបាន។
3. ងាយស្រួល Backup និង Restore
អាច Save Snapshot ឬ Backup VM បានងាយ។
4. ងាយស្រួល Testing
ល្អសម្រាប់ Home Lab និងការសាកល្បង System។
5. Flexible
អាចបន្ថែម CPU, RAM, Storage ទៅ VM បានងាយ។
ឧទាហរណ៍
Physical Server 1 អាចបង្កើត៖
- VM1 = Windows Server
- VM2 = Ubuntu Server
- VM3 = Web Server
- VM4 = Database Server
ទាំងអស់ Run នៅលើម៉ាស៊ីនតែមួយ។