Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
General Knowledge
2017-07-01 22:00

គោលការណ៏សំខាន់នៃប្រជាធិបតេយ្យមានដូចជា៖

  • ប្រព័ន្ធពហុបក្សៈ ដើម្បីមានប្រព័ន្ធពហុបក្ស ត្រូវមានគណបក្សនយោបាយច្រើន ចូលរួមក្នុងការបោះឆ្នោត ហើយគណបក្សទាំងអស់មានឱកាសប្រកួតប្រជៀងគ្នានិងស្មើរភាពគ្នា។ ប្រព័ន្ធពហុបក្សផ្តល់ឲ្យអ្នកបោះឆ្នោតជ្រៀសរើសបេក្ខជននយោបាយ នៅពេលបោះឆ្នោត។ ជាប្រវត្តិសាស្ត្រនៅពេលដែលប្រទេសមួយ មានគណបក្សតែមួយលទ្ធផលគឺផ្តាច់ការ។ ប្រព័ន្ធពហុបក្សផ្តល់ឲ្យមានគណបក្សជំទាស់និងគណបក្សឈ្នះឆ្នោត។ អាចជួយផ្តល់នូវទស្សនៈផ្សេងៗទៅលើបញ្ហានានារបស់រដ្ឋាភិបាល។
  • ការបោះឆ្នោតដោយសេរីនិងទៀតទាត់ៈ វិធីមួយដែលពលរដ្ឋរបស់ប្រទេសសំដែងសុច្ឆន្ទៈរបស់គេគឺដោយជ្រើសរើសមន្ត្រីតំណាងពួកគេ នៅក្នុងរដ្ឋាភិបាល។ របបប្រជាធិបតេយ្យតំរូវឲ្យមន្ត្រីទាំងនោះត្រូវបានជ្រៀសតាំងតាមរយៈការបោះឆ្នោត ហើយត្រូវដកចេញពីតំណែងដោយសន្តិវិធី សេរី និងត្រឹងត្រូវ។ នៅក្នុងរបបប្រជាធិបតេយ្យ ការបោះឆ្នោតធ្វើឡើងជាទៀងទាត់។ ដើម្បីឲ្យមានការបោះឆ្នោតដោយសេរី និងត្រឹមត្រូវកើតឡើង ពលរដ្ឋគ្រប់រួបទាំងអស់ដែលមានអាយុចាប់ពី២៥ឆ្នាំឡើងគិតត្រឹមថ្ងៃបោះឆ្នោត មានសិទ្ធិឈរឈ្មោះប្រកួតប្រជែង យកតំណែងក្នុងរដ្ឋាភិបាល។ លើសពីនេះទៅមិនមានឧបសគ្គពិបាកកើតមានឡើងដល់ប្រជាពលរដ្ឋក្នុងការបោះឆ្នោតឡើយ។
  • ការទទួលស្គាល់លទ្ធផលឆ្នោតៈ ក្នុងការបោះឆ្នោតបែបប្រជាធិបតេយ្យ ត្រូវមានអ្នកឈ្នះ និងអ្នកចាញ់។ ជារឿយៗអ្នកចាញនៅក្នុងការបោះឆ្នោតជឿយ៉ាងមុតមាំថាគណបក្ស និងបេក្ខជណរបស់ខ្លួនមានលក្ខណៈល្អប្រពៃបំផុត ហើយពួកគេបដិសេឌមិនទទួលយកលទ្ធផលនៃការបោះឆ្នោត។ ការធ្វើបែបនេះគឺប្រឆាំងនឹងនយោបាយប្រជាធិបតេយ្យ។ ផលវិបាកនៃការមិនទទួលយកលទ្ធនៃការបោះឆ្នោតអាចធ្វើឲ្យរដ្ឋាភិបាលគ្មានប្រសិទ្ធិភាព និងមិនអាចធ្វើសេចក្តីសំរេចបាន។ លើសពីនេះទៅទៀតអាចកើតមានអំពើហិង្សាដែលមិនមែនជាវិធីដោះស្រាយក្នុងរបបប្រជិធិបតេយ្យទៀតផង។
  • ការចូលរួមរបស់ប្រជាពលរដ្ឋៈ គោលការណ៏មួយក្នុងចំណោមគោលការណ៏ទាំងអស់របស់ប្រជាធិបតរយ្យគឺការចូលរួមរបស់ប្រជាពលរដ្ឋនៅក្នុងប្រទេស។ ការចូលរួមគឺជាតួនាទីសំខាន់របស់ប្រជាពលរដ្ឋនៅក្នុងរបបប្រជាធិបតេយ្យ។ ការចូលរួមនេះវាមិនត្រឹមតែជាសិទ្ទិរបស់ពួកគាត់គេប៉ុណ្ណោះទេ តែវាជាកាព្វកិច្ចទៀតផង។ ការចូលរួមរបស់ប្រជាពលរដ្ឋអាចធ្វើឡើងតាមទ្រង់ទ្រាយជាច្រើន រួមមានការបោះឆ្នោត ការទទួលពត៍មាន ការភិភាក្សា ការចូលរួមសហគមន៏ ឬការជួបប្រជុំពលរដ្ឋ ការក្លាយជាសមាជិកនៃអង្គការស្ម័ត្រចិត្ត ការបង់ពន្ធ និងការតវ៉ាជាដើម។ ការចូលរួមទាំងនេះ ធ្វើឲ្យពលរដ្ឋមានចំនែកក្នុងការសម្រេចចិត្ត និងយល់ពីការសម្រេចចិត្តផងដែរ។
  • ភាពស្មើរគ្នាៈ របបប្រជាធិបតេយ្យសង្កត់ធ្ងន់លើគោលការណ៏ដែលពលរដ្ឋទាំងអស់ មានសិទ្ធិស្មើរគ្នា។ ភាពស្មើរគ្នាមានន័យថា បុគ្គលទាំងអស់មាតម្លៃស្មើរគ្នា និងមិនអាចរើសអើងដោយសារតែពូជសាសន៍ ក្រុមជនជាតិភាគតិច សាសនានៅក្នុងរបបប្រជាធិបតេយ្យ បុគ្គល និងក្រុមផ្សេងៗនៅតែសិទ្ធិរបស់គេឲ្យមានវប្បធម៍ បុគ្គលិកលក្ខណៈ ភាសា និងជំនឿផ្សេងៗ។ មនុស្សទាំងអស់ត្រូវប្រព្រឹត្តដោយស្មើរគ្នាចំពោះមុខច្បាប់។
  • ការអត់ឱននយោបាយៈ មានន័យថានៅពេលដែលមតិភាគច្រើនគ្រប់គ្រង នៅក្នុងរបបប្រជាធិបតេយ្យ សិទ្ធិនៃមតិភាគតិច និងគណបក្សជំទាស់ត្រូវបានការពារ។ ពលរដ្ឋត្រូវតែមានការអនុញ្ញាតឲ្យរៀបចំនិងសម្តែងមតិ។ ពលរដ្ឋម្នាក់ៗត្រូវមានការអត់ឱនឲ្យគ្នាផងដែរ។ តាមធម្មតារបបប្រជាធិបតេយ្យមានពលរដ្ឋមកពីវប្បធម៍ផ្សេងៗគ្នា ពូជសាសន៍ សាសនា និងក្រុមជនជាតិភាគតិចក្នុងនយោបាយ ត្រូវបានការពារដោយច្បាប់។
  • ការទទួលខុសត្រួវៈ ក្នុងរបបប្រជាធិបតេយ្យដែលត្រូវបានតែងតាំង និងជ្រើសតាំងទទួលខុសត្រូវចំពោះមុខប្រជាពលរដ្ឋនូវរាល់សកម្មភាពរបស់ខ្លួន។ ពោលគឺត្រូចធ្វើសេចក្តីសម្រេចចិត្ត បំពេញភារកិច្ចយោងតាមឆន្ទៈ និងគោលបំណងរបស់ប្រជាពលរដ្ឋមិនមែនខ្លួនឯងទេ។ ប្រសិនបើមន្ត្រីទាំងនោះមិនបំពេញការងាររបស់ខ្លួនឲ្យបានត្រឹមត្រូវទេ ប្រជាពលរដ្ឋអាចបោះឆ្នោតជ្រើសអ្នកអ្នកផ្សេងទៀត។ ដូចេះអ្នកតំណាងត្រូវតែដឹងសុខទុកប្រជាពលរដ្ឋ។
  • តម្លាភាពៈ រដ្ឋាភិបាលតម្លាភាព ត្រូវធ្វើការជួបជុំជាសាធារណៈចំនាត់ការច្បាប់ និងឲ្យរដ្ឋចូលរួមហើយឯកសារស្តីពីរដ្ឋាភិបាល មានជូនប្រជាពលរដ្ឋប្រសិនបើឯកសារនោះ មិនប៉ះពាល់ដល់ប្រោយជន៍និងសន្តសុខជាតិទេ។
  • ការត្រួតពិនិត្យការរំលោភអំណាចៈ របបប្រជាធិបតេយ្យខិតខំរាំងស្កាត់មន្ត្រីជាប់ឆ្នោត ឬក្រុមមនុស្សមិនប្រើអំណាចខុស ឬរំលោភអំណាចគ្នា។
  • ការគោរពសិទ្ធិមនុស្សៈ សិទ្ធិមនុស្សមានន័យថា ជាតម្លៃនៃការគោរពចំពោះជីវិត និងសេចក្តីថ្លៃថ្នូររបស់មនុស្ស។ លទ្ធិប្រជាធិបតេយ្យសង្កត់ធ្ងន់លើតម្លៃមនុស្សគ្រប់ៗគ្នា។
  • នីតិរដ្ឋៈ មនុស្សទូទៅត្រូវគោរពច្បាប់។
  • សេរីភាពសេដ្ឋកិច្ចៈ អនុញ្ញាតឲ្យមានអ្វីជារបស់ផ្ទាល់ខ្លួននឹងអាចធ្វើសេដ្ឋកិច្ចដោយសេរី។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login