Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

     សេចក្តីអធិប្បាយ មហាវណ្ណកម្មរឿងទុំទាវ ដែលចាប់បដិសន្ធិឡើងក្រោមទឹកដៃ និពន្ធរបស់ព្រះ បទុមត្ថេរសោម បានបង្ហាញអំពីសេចក្តីស្នេហារបស់ យុវជនខ្មែរមួយគូរ ក្នុងសម័យលង្វែកដែលព្យាយាមប្រឆាំងទៅនឹង របបនំ មិនធំជាង នាឡិ ។ ដោយឃើញដូច្នេះ
ហើយទើបមានទស្សនៈ មួយបានលើកឡើងថា:
ការរើ បំរាស់ចេញ ពីរបបនំ មិនធំជាងនាឡិ បណ្តាលឲ្យទុំទាវស្លាប់ ។ តើប្រធាន ខាងលើចង់ អប់រំ ដល់មជ្ឈដ្ឋាន អ្នកសិក្សា ត្រង់ចំនុចដូចម្តេចខ្លះ?

     ដើម្បីជាស្ពានឈានទៅដល់ការ បកស្រាយមតិប្រធានឲ្យកាន់តែ មានសុក្រឹតភាព និងប្រកបដោយអត្ថន័យទូលំទូលាយយើង គប្បីយល់ជាមុន នូវ អត្ថន័យរបស់ពាក្យគន្លឹះ ។ ពាក្យ រើបំរាស់ គឺជាការ ប្រឆាំងតបទៅនឹងរឿងអ្វីមួយដែលគេមិនពេញចិត្ត។ រីឯពាក នំមិនធំជាងនាឡិ មានន័យថា របប ដែលផ្តល់សិទ្ធិដល់ឪពុកម្តាយ ជាអ្នកសំរេចឲ្យកូនចៅក្នុងការជ្រើសរើសគូស្រករ ។ ស្លាប់ សំដៅ ដល់ការបាត់បង់ជីវិត ។ តាមន័យប្រធានខាងលើចង់បញ្ជាក់ថា ការរើបំរាស់ប្រឆាំងតបទៅនឹងរបបនំមិនធំជាងនាឡិ របស់តួអង្គឯក ទុំទាវ ទីបំផុត បានទទួលលទ្ធិផល ត្រឹមតែសេចក្តីស្លាប់ប៉ុណ្ណោះ ។ ជាការពិតណាស់ក្នុងសង្គមខ្មែរនៅសម័យលង្វែកមានលក្ខណៈ តឹងតែង ចំពោះ កំលោះ ក្រមុំ ក្នុងការជ្រើសរើស គូស្រក ។ នៅពេល គេមានអាយុសមល្មម នឹងត្រូវទទួល យកសេចក្តីស្នេហា ប្រពៃណីមិនតម្រូវឲ្យ ពួកគេមានសិទ្ធសេរីភាពជ្រើសរើសដោយខ្លួនឯងនោះទេ ត្រូវប្រគល់តួនាទីនេះទៅឲ្យឪពុក ម្តាយ រឺ អាណាព្យាបាល ជាអ្នក សំរេចដែលយើង និយាយថា របបនំមិនធំជាងនាឡិ ។ ផ្ទុយពីទស្សនៈ ខាងលើ ក៏នៅមានយុវជន យុវនារី មួយចំនួនតូចបំផុត ដែលហ៊ាន ល្មើសនិង ច្បាប់ប្រពៃណី ។ ជាក់ស្តែងនៅ ពេលទុំកំពុងបូស ក្នុងភេទ ជាសង្ឃបានចាប់ចិត្ត ប្រតិព័ទ្ធ ទៅនឹងលើនាងទាវ ហើយ សំរេចលួច សឹកនៅក្រោយដំបូកតែម្នាក់ឯង ក្នុងគោលបំណងតែមួយគត់ គឺស្កាត់ ទៅជួបនាងទាវ ហើយលួចរួមរស់ជាមួយគ្នាថែមទៀតផង ។ លើសពី នេះទៀត នាងទាវ ក៏ បានបង្ហាញនូវ ការពេញចិត្តពេញថ្លើម ទៅនឹង សេចក្តីស្នេហា កាំរន្ទះក្បត់ ប្រពៃណីហើយក៏បានសំរេច​ប្រឆាំង! យ៉ាងដាច់អហិង្សា ទៅនឹងទស្សនៈ ខាងលើ ព្រមទាំងព្យាយាម ទាស់ ទងពាក្យ សំដីជាមួយម្តាយ មួយដង ជាពីដង ដូចជាពេល ម្តាយលើក ឲ្យទៅមុឺនងូន ដែលជាបុត្រទោលរបស់ឧកញ៉ា អ៊រជូន ដូចនាង ជំទាស់ ។ បន្ទាប់មកនាងត្រូវព្រះមហាក្សត្រសព្វព្រះទ័យ ហើយជ្រើស តាំងជាស្នមឯក ដែលភ័ព្វវាសនាខ្ពស់លើសស្រីនានាក្នុងនគរ ប៉ុន្តែនាងនៅតែ ប្រកែកមិនព្រមទទួលយក ការសន្តោសប្រណីនោះទេ ហើយសំរេចចិត្ត មកស្រាយការពិតចំពោះព្រះអង្គ រហូតទ្រង់ប្រទាន! មង្គលកាដល់ពួកគេ ។ ម្យ៉ាងវិញទៀត ដោយអំណាច សង្គមបានផ្តល់ ឲ្យម្តាយនាងទាវ នៅតែកើតទុក្ខ មិនសុខចិត្ត ហើយជំនះ បំបែកបំបាក់ កូនដោយត្រលប់មកឃុបឃិតជាមួយអរជូន ប្រើល្បិចចាប់នាង រៀបការជាមួយ ម៉ឺនងួន ។ ពេលស្ថានភាពកាន់តែតានតឹងទៅៗ ដែលជាហេតុបណ្តាលទុំទាវត្រូវប្រឈមមុខ ដោះស្រាយហើយ នៅទីបំផុតអ្នកទាំងពីរ ត្រូវទទួលទោសយ៉ាងធ្ងន់ ពីផ្នត់គំនិតសង្គម នៅពេល នោះ គឺសេចក្តីស្លាប់ ។

     សរុបសេចក្តីឲ្យខ្លីមក យើងឃើញថា របបសង្គម ដែលកើតឡើង នៅសម័យលង្វែក គឺជាគំនាបតឹងតែងបំផុតចំពោះទុំទាវ ដែលជាហេតុ បណ្តាលឲ្យអ្នកទាំងពីរចេញមុខមកដោះស្រាយ ប្រឆាំងយ៉ាងខ្លាំងខ្លា រហូតទទួល នៅសេចក្តី មរណៈមកអ្នកទាំងពីរ ។

     ជាទីបញ្ចប់ យើងអាចវាយតម្លៃបានថា ប្រធានខាងលើមាន អត្ថន័យយ៉ាងទូលំទូលាយក្នុងការអបរំមនុស្សទូទៅឲ្យចេះយល់ អាធ្យាស្រ័យគ្នា មិនត្រូវ ភ្លើតភ្លើនទៅតាម វប្បធម៌ អរិយធម៌ អាក្រក់ ។ ដូច្នេះ ក្នុងនាមយើងជាយុវជន យុវនារីជំនាន់ក្រោយ ពុំគួរអនុវត្តន៍ តាមគន្លងរបស់ទុំទាវឡើយ ត្រូវខិតខំរៀនសូត្រ ដើម្បីអភិវឌ្ឍន៍ខ្លួនឯង ឲ្យសក្តិសមជាកូនល្អ សំរាប់វង្សត្រកូល ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login