Point Center Login Help
Chanthoeun

2018-07-27 09:23

អាស៊ាន?

1173 Views

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
ហុក ហេង
2018-07-29 10:40

អាស៊ាន គឺជាសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ជាភាសាអង់គ្លេសថា ASEAN ដែលជាអង្គការថ្នាក់តំបន់មួយ រួមមានប្រទេសនៅអាស៊ីអាគ្នេយ៍ទាំងដប់ ដែលបានជួយជំរុញកិច្ចសហប្រតិបត្តិការអន្តររដ្ឋាភិបាលនិងជួយសម្រួលការធ្វើសមាហរណកម្មក្នុងចំណោមសមាជិកទាំងអស់។ចាប់តាំងពីការបង្កើតឡើងដំបូងនៅថ្ងៃទី៨ ខែសីហា ឆ្នាំ១៩៦៧ ដោយប្រទេសឥណ្ឌូណេស៊ី ម៉ាឡេស៊ីហ្វីលីពីន សិង្ហបុរី និងថៃ[៨] អង្គការនេះក៏បានពង្រីកខ្លួនដោយការចូលរួមពីប្រទេសព្រុយណេ កម្ពុជា មីយ៉ាន់ម៉ា(ភូមា) និងវៀតណាម។គោលបំណងសំខាន់នៃអង្គការនេះគឺការជំរុញនូវកំណើនសេដ្ឋកិច្ច វឌ្ឍនភាពសង្គម និងការវិវត្តសង្គមសម្រាប់សមាជិកទាំងអស់ រួមជាមួយការការពារស្ថិរភាពនៅក្នុងតំបន់ និងការផ្ដល់យន្តការមួយសម្រាប់ប្រទេសជាសមាជិកដើម្បីដោះស្រាយទំនាស់ដោយសន្តិវិធី។

អាស៊ានគ្រប់ដណ្ដប់លើផ្ទៃដី៤.៤លានគីឡូម៉ែត្រការ៉េ ស្មើនឹង៣%នៃផ្ទៃដីផែនដីសរុប។អាស៊ានគ្របដណ្ដប់ទៅលើដែនទឹកធំជាងដែនគោកចំនួន៣ដង។ប្រទេសជាសមាជិកទាំងអស់មានប្រជាជនសរុបប្រមាណ៦២៥លាននាក់ ស្មើនឹង៨%នៃប្រជាជនពិភពលោក។នៅឆ្នាំ២០១៥ GDPជាមធ្យមនៃអាស៊ានគឺបានកើនឡើងជាង២.៨លានលានដុល្លារអាមេរិក។ប្រសិនបើអាស៊ានជាប្រទេសមួយ វានឹងក្លាយជាប្រទេសជាប់ចំណាត់ថ្នាក់ជាប្រទេសមហាអំណាចសេដ្ឋកិច្ចទី៥នៅក្នុងពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក ចិន ជប៉ុន[១១] អាល្លឺម៉ង់ និង អង់គ្លេស។អាស៊ានបានចូលរួមក្នុងការកំណត់ខ្សែព្រំដែនរបស់ប្រទេសឥណ្ឌា ចិន បង់ក្លាដេស ទីម័រខាងកើត និងប៉ាពួញូហ្គីណេ និងកំណត់ព្រំដែនសមុទ្ររបស់ប្រទេសឥណ្ឌា ចិន និងអូស្រ្តាលី។ទាំងប្រទេសទីម័រខាងកើតនិងប៉ាពួញូហ្គីណេត្រូវបានគាំទ្រដោយសមាជិកអាស៊ានមួយចំនួនឱ្យក្លាយជាសមាជិកពេញសិទ្ធិនៅក្នុងអង្គការនេះ។

ដកស្រង់ចេញពី៖ វិគីភីឌា


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login