Answer 1


user icon សីលធម៌ 2018-09-21 17:59

នាយករដ្ឋមន្ត្រីមានភារកិច្ចដូចជា ៖

  • ចូលរួមជាមួយសមាជិករាជរដ្ឋាភិបាល
  • ដឹកនាំគណៈរដ្ឋមន្រ្តី ចាត់ចែងរាល់សកម្មភាពគ្រប់វិស័យ
  • ដឹកនាំចរាចរ និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម សហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្រ្តបច្ចេកទេសនិងការពារប្រទេស
  • លើកសំណើរដល់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាអោយកោះប្រជុំវិសាមញ្ញ និងលើកសំណើរស្តីពីកិច្ចព្រម និងសេចក្តីព្រាងច្បាប់ និងសំណើរតែងតាំង ផ្លាស់ប្តូរសមាជិករាជារដ្ឋាភិបាលជូន សភាអនុម័ត
  • ពិនិត្យការងារសមាជិក និងមានសិទ្ធិផ្លាស់ប្តូរសមាជិករាជរដ្ឋាភិបាលដោយសន្តិវិធី ។
  • លើកសំណើរ ថ្វាយព្រះមហាក្សត្រតែងតាំងផ្លាស់ប្តូរបញ្ចប់ភារកិច្ចមន្ត្រីជាន់ខ្ពស់ ស៊ីវិល ​យោធា ។

Answer 2


user icon Belle 2018-09-23 00:02

នាយក​រដ្ឋមន្ត្រីមានភារ​កិច្ចដូចជា ៖

» ទទួល​ខុសត្រូវរួម ជា​មួយ​សមាជិក​ទាំងឡាយ​នៃរាជរដ្ឋាភិបាល ចំពោះមុខរដ្ឋ សភា​អំពី​គោល​នយោ​បាយ​ទូទៅ​និង​សក​ម្មភាព​របស់​រាជរដ្ឋាភិបាល ។
» ដឹក​នាំ​ការចរចារ និង​ចុះហត្ថ​លេខា លើ​កិច្ច​ព្រម​ព្រៀង​ពាណិ​ជ្ជ​កម្ម សហប្រតិបត្តិ​ការ សេដ្ឋកិច្ច​វប្បធម៌វិទ្យា​​សាស្រ្ដ បច្ចេក​ទេសនិង​ការពារប្រទេសជាតិ ។
» លើក​សំណើ​ដល់គណៈកម្មាធិការអចិន្ដ្រៃយ៍រដ្ឋសភាឲ្យកោះប្រជុំរដ្ឋសភាជាសាមញ្ញ  ។
» លើក​​សំណើ​ស្ដី​អំពី​សេចពីព្រាងច្បាប់និងសំណើតែងផ្លាស់ប្ដូរបញ្ជាប់ភារកិច្ច របស់​សមា​ជិក​រាជ​រដ្ឋា​ភិ​បាល​​ជូន​រដ្ឋសភា ដើម្បីអនុម័ត  ។
» ត្រួត​ពិនិត្យការងារ សកម្មភាព អំពីប្រព្រឹត្ដ និងទំនួលខុសត្រូវរបស់ សមាជិក រាជរដ្ឋាភិបាល បាន​តាម​នីតិ​វិធី ។
» លើក​សំណើថ្វាយព្រះមហាក្សត្រតែងតាំងផ្លាស់ប្ដូរ បញ្ចប់ភារកិច្ចរបស់មន្រ្ដីជាន់ខ្ពស់ ស៊ីវិល និង​មន្ដ្រី​យោ​ធា ដោយ​ព្រះរាជក្រឹត្យដូចតទៅ​ទីប្រឹក្សារាជរដ្ឋាភិបាល ទីប្រឹក្សានាយករដ្ឋមន្ដ្រី អគ្គនា​យក អគ្គ​លេខា​ធិការ អភិបាលរា​ជធា​នី​ខែត្រ សាកលវិទ្យាធិការ ឯកអគ្គរាជទូត ប្រេសិត នាយឧត្ថមសេនីយ៍ និង​ចាប់ពី ឧត្ដម​មន្រ្ដី​ឡើង​ទៅ ។


Login or Register to Share Login
×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login