Answer 1


ការធ្វើអាជីវកម្មនៅប៉ៃលិននាំមកនូវផលប៉ះពាល់ដល់បរិស្ថានដូចជា ៖

  • ដោយសារការធ្វើអាជីវកម្មដែលប្រើគ្រឿងចក្រ រ៉ែត្បូងត្រូវរេចរឹលអស់ទៅយ៉ាងឆាប់រហ័យ ហើយមិនអាចមានឡើងវិញទៀតទេ 
  • ការរុករករ៉ែនាំឱ្យមានការបាត់បង់ផលព្រៃឈើ ព្រោះក្នុងការរុករកគេត្រូវឈូសឆាយយកព្រៃឈើចេញ ដើម្បីជីកកាយឱ្យដល់ស្រទាប់រ៉ែ
  • ដីស្រទាប់លើដ៏មានជីជាតិ ត្រូវបាត់បង់ដោយការឈូសឆាយ ស្រទាប់ក្រោមដែលជាសិលាត្រូវត្រឡប់មកលើផ្ទៃដី ដែលបង្កការលំបាកដល់ការប្រើប្រាស់ដី
  • ដីគ្មានគម្របព្រៃឈើងាយរងសំណឹក ដោយទឹកភ្លៀងហូរច្រោះ ខ្សោយជីជាតិ ខូចខាតគុណភាព
  • ការរែងលាងរ៉ែ នាំឱ្យទឹកស្ទឹង ទន្លេល្អក់ ប៉ះពាល់ដល់សុខភាពប្រជាជននិងជីវិតសត្វក្នុងទឹក​ ។ ទឹកល្អក់នេះ ហូរចាក់នៅក្នុងបឹងទន្លេ ហើយកករដីធ្លាក់បង្កជាល្បាប់ដែលធ្វើឱ្យបឹងទន្លេកាន់តែរាក់ទៅៗ ជាហេតុនាំឱ្យប៉ះពាល់ដល់ជីវចម្រុះនៃបឹង
  • ផ្សែងគ្រឿងចក្រ ការបាត់បង់ព្រៃឈើ ជាកត្តាបង្កើនឩស្ម័នពុលឩស្ម័នកាបូនិចទោក្នុងបរិយាកាស រួមចំណែកក្នុងការបំពុលបរិយាកាសនិងបង្កើនកម្ពៅផែនដី
  • សូរសំឡេងគ្រឿងចក្រ រំខានដល់ការរស់នៅរបស់សត្វព្រៃ ពោលគឺសត្វព្រៃ២ភ័យខ្លាច ហើយផ្លាស់ទីរស់នៅ ជូនកាលឆ្លងដែនទៅរស់នៅក្នុងព្រៃនៃប្រទេសជិតខាង ។

Login or Register to Share Login
×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login