Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ដែលហៅថា ពុទ្ធពរ គឺជា ពររបស់ព្រះបរមសាស្តា ឬព្រះពុទ្ធដែលព្រះអង្គតែងតែផ្តល់ឲ្យមនុស្សសត្វទាំងអស់ ក្នុងលោកយើងត្រូវការ ។

          អត្តន័យពុទ្ធពរទាំងងបួនប្រការគឺ ៖

  • អាយុៈ មានន័យថា ការរស់នៅដោយសុវត្ថិភាព មានប្រយោជន៍ដល់ខ្លួន ដល់ក្រុមគ្រួសារ ញាតិមិត្តរបស់ខ្លួន និងមនុស្សលោកទូទៅ ។ អាយុជីវិតជារបស់សំខាន់គួរតែប្រុងប្រយ័ត្ន និងថែរក្សាកុំបីធ្វេសប្រហេស ។ អាយុជីវិតគ្មានដាក់លក់នៅលើទីផ្សារឡើយ គឺធម្មជាតិបានផ្តល់មកឲ្យយើងតែម្តងគត់ក្នុងមួយជីវិត ។
  • វណ្ណៈ មានន័យថា សោភ័ណភាពឬភាពស្រស់បំព្រងនៃជីវិត និងរូបរាងកាយ ដែលជាជម្រកនៃជីវិត ។ គឺភាពបរិបូរនៃរាងកាយពេញលក្ខណៈជាមនុស្ស មានកាយសម្បទាគ្រប់គ្រាន់ដោយមានរួមទាំងចរិយាសម្បត្តិ និងគុណសម្បត្តិផងដែរ ។
  • សុខៈ មានន័យថាសេចក្តីសប្បាយចាកផុតទុក្ខមន្ទិលសៅហ្មងនានា គឺសេចក្តីសុខបានមកពីអំពើល្អ ដែលធម្មជាតិបានផ្តល់ឲ្យគឺ ភាពក្លាហាន មានជំនឿទុកចិត្តលើខ្លួនឯង​ចេះតស៊ូព្យាយាមយកឈ្នះសេចក្តីអាក្រក់ ។ សុខៈ គឺសន្តិភាពខាងផ្លូវវាចា និង សន្តិភាពខាងផ្លូវ​ចិត្ត ។
  • ពលៈ មានន័យថា កម្លាំង ឬថាមពលនិងអំណាចដេលមនុស្សគ្រប់រូបតែងតែប្រាថ្នាចង់បាន ពីព្រោះវាជារបងការពារនូវពរទាំងបីខាងលើឲ្យបានគង់វង្សស្ថិតស្ថេរ ។ កម្លាំងនៅទីនេះ គឺសំដៅយកកម្លាំងទ្រព្យសម្បត្តិ កម្លាំងកាយ និងកម្លាំងប្រាជ្ញា ។​ កម្លាំងទ្រព្យសម្បត្តិ គឺមានទ្រព្យស្តុកស្តម្ភ ដែលបានមកពីការងារសុចរិត និងការចេះប្រើប្រាស់ទ្រព្យសម្បត្តិតែក្នុងផ្លូវវល្អ ។ កម្លាំងរូបកាយ បានដល់កាយសម្បទាគ្រប់គ្រាន់បរិបូរ មានសុខភាពល្អមាំមួនខ្លាំងក្លា ។កម្លាំងប្រាជ្ញា គឺជាគតិបណ្ឌិត មូលធនបញ្ញា ឧត្តមគតិ ដែលប្រកកបដោយវិចារណញាណ ឬមានការងារសមតាមកម្លាំងសមត្ថភាពរបស់ខ្លួន ។

ដូចនេះ ពុទ្ធពរទាំងបួនប្រការ គឺជាពរដែលព្រះពុទ្ធជាម្ចាស់ប្រទានដល់មនុស្សលោក ដោយព្រះពុទ្ធមានបំណង់ចង់ឲ្យមនុស្សលោកចាប់យកពរទាំងនេះម​កទុកក្នុងខ្លួនឲ្យបានគ្រប់ៗគ្នា ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login