Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
General Knowledge
2017-07-01 23:26

ជំនឿខ្មែរមានលក្ខណៈដូចតទៅ៖

ជនជាតិខ្មែរជាជនជាតិមួយរស់នៅលើទឹកដីរបស់ខ្លួនតាំងពីសម័យបុរេប្រវត្តិមកម្លេះ ហើយជនជាតិនេះក៏បានជួបប្រទះនូវបាតុភូតធម្មជាតិជាច្រើន។ គ្រោះថ្នាក់ដោយសារធម្មជាតិបានធ្វើឲ្យគេជឿថាក្នុងពិភពធម្មជាតិពិតមាននូវព្រលឹង និងកំលាំងសក្តិសិទ្ធិអស្ចារ្យ ជាក់ជាមិនខាន។ កាលណាមានហានិភ័យ ឬបញ្ហាមួយកើតឡើង ដែលមនុស្សដោះស្រាយដោយកំលាំងប្រាជ្ញាឬកំលាំងកាយពុំរួច ក៏មានជំនឿទៅលើកំលាំងក្រៅខ្លួនថាមានវត្ថុខ្លាំងពូកែសក្តិសិទ្ធិផ្សេងៗ ដែលអាចជួយសម្រេចនូវបំណងប្រាថ្នារបស់ខ្លួនបាន។ នៅក្នុងផ្នត់គំនិតនៃជនជាតិខ្មែរយើងតែងជឿថា នៅគ្រប់ទិសទីសុទ្ធតែមានព្រលឹង ដែលមានឬទ្ធីអំណាចខ្លាំងពូកែនៅចាំថែរក្សា ការពារដែលយើងអាចដឹងដោយងាយតាមរយៈខ្ទមអ្នកតា ឬអាសនៈជាច្រើនដែលគេសាងសង់នៅត្រង់កន្លែងផ្សេងៗដូចជា នៅតាមព្រៃភ្នំក្រំថ្ម ដើមឈើធំៗ ដំបូកធំៗ ស្ទឹង បឹងបួរ និងសមុទ្រជាដើម។ មិនត្រឹមតែប៉ុណ្ណោះ យើងបានឃើញសូម្បីតែនៅក្នុងផ្ទះក៏មានអ្នកចាំថែរក្សា ហើយចំនែកឯនៅក្នុងភូមិស្រុកក៏សុទ្ធតែមានអ្នកតាចាស់ស្រុកនៅចាំថែរក្សាគ្រប់ទីកន្លែងផងដែរ។ ការគោរពបូជាដល់ខ្មោចអ្នកតា ក្នុងទម្រង់ផ្សេងៗគ្មានរចនាសម្ព័ន្នជាផ្លូវការ ហើយមិនបានចែងអោយបានត្រឹមត្រូវទេ។ អ្នកប្រតិបត្តិ ឬគ្រូបានធ្វើឲ្យគេទទួលស្គាល់ខ្លួនឯង ហើយជំនឿនានាត្រូវបាចសាចតាមមធ្យោបាយក្រៅផ្លូវការក្នុងចំនោមប្រជាជន។ លោក ប៉ុង សូ បានអះអាងថា តាមឱកាសពិភពអរួបិយរបស់អ្នកតា ជាផ្នែកមួយនៃសហគមន៏ដូចមនុស្សធម្មតាផ្តល់ចំនងរួមមួយនៃការទាក់ទងគ្នា។ ពិធីនានាបានផ្សារភ្ជាប់គ្នាជាមួយព្រលឹងខ្មោច ឬអ្នកតា បង្កើតបានជាទិដ្ឋភាពសំខាន់មួយនៃប្រតិបត្តិរបស់សាសនា នៅជនបទ។ បើយើងគិតឲ្យបានដិតដល់ទៅ យើងឃើញថា សាសនាវាបានបម្រើដល់ជីវភាពរបស់មនុស្សជាច្រើនបែបយ៉ាង ដែលវាស្តែងចេញតាមរយៈការប្រារព្វនូវពិធី បុណ្យមួយចំនួន ដូចជា ពិធីបួងសួងសុំទឹកភ្លៀង ការបន់ស្រន់សុំសេចក្តីសុខជាដើម។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login