Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១.តើជំងឺអេដស៍មានលក្ខណៈពិសេសខុសពីជំងឺកាមរោគនៅត្រង់ណាខ្លះ ?

២. ចូរបង្ហាញពីប្រវត្តិកំណើត ឈ្មោះខេត្ត និងតំបន់ដូចខាងក្រោម ៖

  • ក្អមសំណ
  • កំពត
  • កំពង់ចាម
  • កំពង់ហ្លួន
  • ជ្រោយចង្វា
  • ជ្រោយអាឳត
  • ទូលព្រះស្រី
  • បឹងត្របែក
  • ប្រទះឡាង
  • បឹងកេត
  • គ្រាំខ្ទារ
  • ព្រែកលាភ
  • ភូមិកាន់យូរ
  • ភូមិព្រះកិល
  • សង្កាត់សានគរ

៣. តើផលិតកម្មក្នុងវិស័យកសិកម្ម អាចបម្រើឱ្យផលប្រយោជន៍វិស័យទេសចរណ៍ដែរ ឬទេ ? ហេតុអ្វី ?

៤.​ តើទិវាបរិស្ថានជាតិនិងបរិស្ថានពិភពលោកតែងប្រារព្ធធ្វើនៅថ្ងៃទី និងខែណា ?

៥. តើទិវាអូសូនបរិស្ថានអន្តរជាតិ តែងប្រារព្ធធ្វើឡើងនៅថ្ងៃទីនិងខែណា ?

ចម្លើយ

១. លក្ខណៈខុសគ្នារវាងជំងឺអេដស៍ និងកាមរោគ

ជំងឺអេដស៍

ក. ប្រភព

  • បណ្តាលមកពីមេរោគហ៊ីវជាមេរោគតូចបំផុតដែលមិនអាចមើលឃើញតាមមីក្រូទស្សន៍ធម្មតា ។

ខ. រោគសញ្ញា

  • ប្រពន្ធការពារឬភាពសាំចុះខ្សោយអស់កម្លាំងចុះទម្ងន់បែកញើស ហើមកូនកណ្តុរ ក្អកខ្លាំង រាករូស ណ ។

គ. ភាពចម្លង

  • មិនឆ្លងតាមការប្រើបង្គន់រួមសម្លៀកបំពាក់រួម ឬទំនាក់ទំនងប្រចាំថ្ងៃទេ
  • ការប៉ះពាល់ដោយឈាមដែល ។

ជំងឺកាមរោគ

ក. ប្រភព

  • បណ្តាលមកពីមេរោគបាក់តេរីប៉ារ៉ាស៊ិតឬវីរុស ។

ខ. រោគសញ្ញា

  • ដុះសិរមាន់ ប្រមេះទឹកបាយរមាស់អាវៈយវៈ ។

គ. ភាពចម្លង

  • ឆ្លងតាមការប្រើបង្គន់រួមការប្រើសម្លៀកបំពាក់រួមទំនាក់ទំនងប្រចាំថ្ងៃមានផ្ទុកមេរោគ អេដស៍ ដ៏ដូចជា ការឆ្លងតាមការបញ្ចូលឈាមដែលផ្ទុកមេរោគអេដស៍និងមានឆ្លងតាមការប្រើប្រាស់សម្ភារៈទំលុះស្បែករួមគ្នា ដូចជាម្ជុលសឺរុំាងជាដើម ។
  • ឆ្លងតាមម្តាយដែលមានផ្ទុកមេរោគអេដស៍ទៅទារកពិសេសនៅពេលមានផ្ទៃពោះ ឬពេលបំបៅដោះ ។

ឃ. ការព្យាបាល

  • ព្យាពលមិនជា ទោះបីមានការពិនិត្យ និងព្យាបាលត្រឹមត្រូវនិងទាន់ពេលវេលាក៏ដោយ ។
  • គ្មានថ្នាំវ៉ាក់សាំងការពារ គ្មានថ្នាំព្យាបាលជា សះស្បើយ ។
  • មានថ្នាំត្រឹមតែពន្យាពេលចេញរោគសញ្ញា និងពន្យាពេលស្លាប់ ។

២. ប្រវត្តិកំណើតពាក្យនិងទីកន្លែងរបស់វាចំនួន ១៥ពាក្យគឺ ៖

       ១. ក្អមសំណ ៖ មកពីក្អមធ្វើពិតសំណ នៅស្រុកលើកដែកខេត្តកណ្តាល

       ២. កំពត ៖ មកពីកំប៉ូត ឬកំពត ខេត្តកំពត

       ៣. កំពង់ចាម ៖ មកពីកំពង់ចាំ ខេត្តកំពង់ចាម

 ​    ​  ៤. កំពង់ហ្លួង ៖ មកពីកំពង់បានទទួលហ្លួងនៅឩដុង្គ ខេត្តកណ្តាល

       ៥. ជ្រោយចង្វា ៖ មកពីជ្រោយលក់ត្រីចង្វា សង្កាត់លេខ៧ក្រុងភ្នំពេញ

 ​      ៦. ជ្រោយអាឳត ៖ មកពីជ្រោយរអែកឩិត ត្រង់ស្ពានព្រះមុនីវង្សក្រុងភ្នំពេញ

       ៧. ទូលព្រះស្រី ៖ មកពីទូលព្រះសីរាជា សង្កាត់លេខ ៣ ក្រុងភ្នំពេញ

       ៨. បឹងត្របែក ៖ មកពីបឹងប្រែក សង្កាត់លេខ ៥ ក្រុងភ្នំពេញ

       ៩. ប្រទះឡាង ៖ មកពីប្រទះនាង ខណ្ឌដង្ហោ ក្រុងភ្នំពេញ

      ១០. បឹងកេត ៖ មកពីបេនកេត ខេត្តកំពង់ចាម

       ១១. ត្រាំខ្ទារ ៖ មកពីត្រាំខ្ទារ ខេត្តតាកែវ

      ១២. ព្រែកលាភ ៖ មកពីព្រែកមានលាភ ស្រុកមុខកំពូល ខេត្តកណ្តាល

       ១៣. ភូមិកាន់យូរ ៖ មកពីភូមិកំយូរ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង

       ១៤. ភូមិព្រះកិល ៖ មកពីភូមិព្រះអង្កិល ខេត្តព្រៃវែង

       ១៥. សង្កាត់សានគរ ៖ មកពីសែងស្គរ ខេត្តកំពង់ធំ...។

៣. ផលិតកម្មកម្មក្នុងវិស័យកសិកម្មអាចបម្រើឱ្យផលប្រយោជន៍វិស័យទេសចរណ៍តាមរយៈយន្តការនិងចលនា “ភូមិមួយផលិតផលមួយ” បានធ្វើឱ្យចលនាផលិតនូវផលិតផលកសិកម្មមានសកម្មភាពផុលផុស ។ ផលិតផលដាំដុះ បន្លែបង្ការ ផ្លែឈើដែលមិនប្រើជីគីមីសាច់ និងស៊ុតសម្រាប់ផ្គត់ផ្គងដល់ឩស្សាហកម្មទេសចរណ៍មានដូចជា ប៉េងប៉ោះ ត្រលក់ក្រូចថ្លុង់ ត្រសក់ស្រូវ ស្រកានាគ សាវម៉ាវ មង្ឃុត ទុរេន ស្វាយ ផ្កាអ័រគីដេ ស៊ុតមាន់ការផលិតស្រាសំប៉ាញទឹកត្នោត...។ បានចាប់ផ្តើមជំនួសឱ្យការនាំចូលមួយចំនួនធំ ។សណ្ឋាគារភោជនីដ្ឋានភាគច្រើនប្រើប្រាស់ផលិតផលក្នុងស្រុក ។ ផលិតផលសិប្បកម្មជាច្រើនបានឈាមដល់ការវេចខ្ចប់យ៉ាងល្អ ក្នុងនោះ ក៏មានវត្ថុអនុស្សាវីរយ៏ដែលផលិតចេញពីវត្ថុធាតុដើមជាផលិតផលធម្មជាតិក្នុងស្រុក ។ ទាំងនេះអាចធ្វើឱ្យប្រជាជនមានការងារធ្វើនិងទទួលផលចំណេញដោយប្រយោលពីវិស័យទេសចរណ៍ ។

៤. ប្រជាជននៅពិភពលោកតែងតែប្រារព្ធទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោកនៅថ្ងៃ ១៥ ខែមិថុនា ជារៀងរាល់ឆ្នាំ ។

៥. ទិវាអូសូនបរិស្ថានអន្តរជាតិតែងតែប្រារព្ធធ្វើឡើងនៅថ្ងៃទី ១៦ ខែកញ្ញា និងទិវាអនាម័យបរិស្ថានជារៀងរាល់ឆ្នាំ ដើម្បីរំលឹកមនុស្សជាតិឱ្យចេះស្រលាញ់ការពារ និងអភិរក្សបររិស្ថានឱ្យមានភាពស្រស់បំព្រងជានិរន្តរ៍ ។​



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login