Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ក្រៅពីភាសា និងអក្សរគេអាចសំដែងន័យតាមរយៈកាយវិការ ឬសញ្ញា ។         

          ភាសា និងអក្សរគឺជា មធ្យោបាយដ៏ល្អដែលមនុស្សប្រើសម្រាប់ទំនាកទំនងគ្នា​ ពីសហគមន៍មួយទៅសហគមន៍មួយ ដើម្បីសំដែងនូវចិត្តគំនិត និងមនោសញ្ចេតនា ។ ពួកគេក៏បានប្រើនូវកាយវិការសម្រាប់ទាក់ទង់គ្នាផង ដែលនៅពេលណាដែលភាសា និងអក្សរមិនអាចធ្វើនៅបាន ។ ករណីដូចជាមនុស្សគ ដែលមិនបាននិយាយនិងសរសេរបាន គឺគេប្រើកាយវិការនេះឯងដើម្បីសំដែងន័យ ។ ម៉្យាងវិញទៀតនៅពេលដែលគេស្ថិតនៅឆ្ងាយពីគ្នា ដែលមិនអាចស្រែកហៅគ្នាឮ ដើម្បីទាក់ទងគ្នាបានគេត្រូវធ្វើសញ្ញាផ្សេងដូចជា បក់ដៃចូលក្នុង មានន័យថា ឲ្យមកជិតបក់ដៃចេញក្រៅ មានន័យថា ឲ្យទៅអោយឆ្ងាយ ឬ កុំមកជិតគេ ។

        ក្នុងការរស់នៅមនុស្ស បានបង្កើតសញ្ញាជាច្រើនសម្រាប់សំដែងន័យ នេះដែរដូចជាភ្លើងសញ្ញាចរាចរណ៍ដែលមានន័យដូចតទៅ ក្រហម គឺឈប់ បៃតង គឺឲ្យទៅនិង លឿង គឺប្រុងប្រយ័ត្ន ។ ពេលគេមើលឃើញ ពពកខ្មៅ មានន័យថាមេឃរកកលភ្លៀង ។ ស្នូរជួង មានន័យថា ចេញ និង ចូល ។ ក៏ប៉ុន្តែការសំដែងន័យតាមរយះនេះ គឺវាមិនមានលលក្ខណៈច្បាស់លាស់ដូចជាភាសា និងអក្សរនោះទេ ។ ជាក់ស្តែងដូចជាការប្រើប្រាស់សញ្ញា ជួង គឺមានន័យមិនដូចគ្នាទេ នៅក្នុងស្ថានភាពផ្សេងនោះ ។ វាមានន័យថា ចេញ ឬ ចូល ក្នុងករណីសិក្សាហើយវាអាចមានន័យថា ហូបបាយមក ឆាន់បាយ ឬអាចមានន័យថា ប្រកាស់អាសន្ន ។ ដូច្នោះន័យរបស់វាគឺ ប្រែប្រួលទៅតាមបរិបទនៃស្ថានភាព ដូចករណីភាសា និងអក្សរដែរគឺប្រែប្រួលន័យតាមបរិបទ ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login