Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. តើលទ្ធិប្រជាធិបតេយ្យជាអ្វី ?

២. តើលក្ខណៈពិសេសនៃលទ្ធិប្រជាធិបតេយ្យមានអ្វីខ្លះ ? ចូររៀបរាប់ ។

៣. ហេតុអ្វីបានជាលទ្ធិប្រជាធិបតេយ្យទាមទារឱ្យមានការបោះឆ្នោត ?

៤. ដើម្បីឱ្យមានដំណើរការលទ្ធិប្រជាធិបតេយ្យអនុវត្តទៅបានល្អ តើសង្គមត្រួវទាមទារឱ្យមានអ្វីខ្លះ ?

ចម្លើយ

១. លទ្ធិប្រជាធិបតេយ្យមានន័យថា ជាទម្រង់នៃការដឹកនាំប្រទេសដែលអំណាចទាំងអស់ជារបស់ប្រជាពលរដ្ឋ ។ អំណាចកំពូលក្នុងរដ្ឋាភិបាលថិតក្នុងកណ្តាប់ដៃប្រជាពលរដ្ឋប្រើប្រាស់ដោយប្រជាពលរដ្ឋផ្ទាល់ និងដោយអ្នកតំណាងប្រជាពលរដ្ឋ ដែលជ្រើសរើសដោយការបោះឆ្នោត ។

២. លក្ខណៈពិសេសនៃលទ្ធិប្រជាធិបតេយ្យគឺ ៖

  • ប្រជាពលរដ្ឋមានសិទ្ធិ និងសេរីភាពពេញលេញ
  • មានសេរីភាពខាងសារពត៌មាន
  • មានគណបក្សនយោបាយច្រើន
  • ការបោះឆ្នោតមានលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌
  • ពហុនិយម និងមានការអធ្យាស្រ័យ ។

៣. បានជាលទ្ធិប្រជាធិបតេយ្យទាមទារឱ្យមានការបោះឆ្នោតព្រោះ​ ក្នុងលទ្ធិប្រជាធិបតេយ្យ ប្រជារាស្ត្រ គឺជាម្ចាស់ទឹកដីម្ចាស់លើជោគវាសនារបស់ប្រទេសជាតិ ។ ប្រជារាស្រ្តជាអ្នកទទួលខុសត្រូវលើអនាគតរបស់ប្រទេស ។ ប៉ុន្តែប្រជារាស្ត្រទាំងអស់មិនអាចទៅចាត់ចែងកិច្ចការ រដ្ឋដោយផ្ទាស់ទាំងអស់គ្នាបានទេ គឺត្រូវជ្រើសរើសបេក្ខជន ដែលខ្លួនពេញចិត្តម្នាក់ ឬច្រើនធ្វើជាតំណាងឱ្យខ្លួនហៅថា តំណាងរាស្រ្តដើម្បីទៅចាត់ចែងកិច្ចការរដ្ឋជំនួស ។ ការជ្រើសរើសនេះត្រូវឆ្លងកាត់តាមរយៈការបោះឆ្នោតដែលមានលក្ខណៈដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ។

៤.ដើម្បីឱ្យមានដំណើរការលទ្ធិប្រជាធិបតេយ្យអនុវត្តទៅបានល្អសង្គមត្រូវទាមទារឱ្យមានតម្លាភាព ឱ្យមានការគោរពសិទ្ធិ ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login