Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. តើគោលនយោបាយជាយុទ្ធសាស្ត្រសំខាន់៤នៃវិស័យអប់រំមានអ្វីខ្លះ ?

២. តើការអប់រំចំណេះទូទៅ មានគោលដៅអប់រំសិស្សដូចម្តេចខ្លះ ?

៣. គោលវិធីសិស្សមជ្ឈមណ្ឌលជាអ្វី ?

៤. តើគេអាចរៀនតាមបែបណាខ្លះ ?

ចម្លើយ

១. គោលនយោបាយជាយុទ្ធសាស្រ្តសំខាន់ៗទាំង៤នៃវិស័យអប់រំមាន ៖

  • សកលកម្មអប់រំ ចំណេះទូទៅមូលដ្ឋាន៩ឆ្នាំ និងអភិវឌ្ឍន៍អក្ខរកម្មវិជ្ជាជីវៈនិងបំពេញវិជ្ជា ។
  • ទំនើបកម្ម និងកំណែលម្អគុណភាពអប់រំតាមរយៈកំណែទម្រង់ដ៏មានប្រសិទ្ធភាព
  • ការផ្សារភ្ជាប់ការអប់រំបណ្តុះបណ្តាលទៅនឹងតម្រូវការទីផ្សារពលកម្ម និងសង្គម
  • ការស្តារ និងអភិវឌ្ឍការងារយុវជន និងកីឡា ។

២. ការអប់រំចំណេះទូទៅមានគោលដៅអប់រំសិស្ស ៖

  • មានចំណេះដឹង និងបំណិនក្នុងចំណេះដឹងទូទៅហើយមានសមត្ថភាពអនុវត្តចំណេះដឹង និងបំណិនទៅតាមស្ថានភាពជាក់ស្តែងនៃសង្គម
  • ចេះពង្រឹងសុខភាពខ្លួន (ផ្លូវកាយ ផ្លូវចិត្ត ) ហើយមានសកម្មភាពជួយកែលម្អសុខភាពគ្រួសារ និងសង្គម
  • មានទំនុកចិត្តលើខ្លួនឯង ចេះដោះស្រាយបញ្ហាក្នុងគ្រួសារ និងសង្គម ចេះសម្រេចចិត្ត និងលើកផែនការដើម្បីជោគជ័យក្នុងការរស់នៅ
  • មានអធ្យាស្រ័យ ទទួលស្គាល់ផលប្រយោជន៍អ្នកដទៃ និងចេះជួយអ្នកដទៃក្នុងស្មារតីសមភាពនិងភាតរភាព
  • ចូលចិត្តស្វ័យសិក្សាលើកកម្ពស់សមត្ថភាពរបស់ខ្លួន ពេញមួយជីវិត
  • ស្រឡាញ់ពលកម្ម ចូលចិត្តបច្ចេកវិទ្យាទំនើប ចេះធ្វើការងារជាមួយអ្នកដទៃ យល់ដឹងពីររបៀបគ្រប់គ្រងការងារ ត្រៀមខ្លួនចូលរួមក្នុងមុខរបរណាមួយស្របតាមសមត្ថភាព និងចំណូលចិត្តរបស់ខ្លួន
  • យល់ដឹងពីការវិវឌ្ឍរបស់សង្គម ចេះសម្របសម្រួល ខ្លួនទៅតាមការវិវឌ្ឍសង្គមជាតិឱ្យបានជោគជ័យដោយស្មារតីមោទនភាពជាតិ ស្រឡាញ់ជាតិសាសនា ព្រះមហាក្សត្រ និងដោយស្មារតីថែរក្សាបរិស្ថាន សម្បត្តិធម្មជាតិ សម្បត្តិវប្បធម៌ សិល្បៈសហគមន៍ សង្គមជាតិក៏ដូចអន្តរជាតិ ។

៣. តួនាទីរបស់សហគមន៍មានដូចជា គណៈកម្មការសាងសង់ និងឩបត្ថម្ភគាំទ្រសាលារៀន ។

៤. ភារកិច្ចរបស់សហគមន៍ គឺប្រមូលកុមារឱ្យចូលរៀនស្វែងរកចំណូលថវិកា គ្រប់គ្រងថវិកា ថែរក្សាទ្រព្យសម្បត្តិសាលារៀន ចូលរួមសាងសង់ ជួសជុលសាលារៀនបំផុសកូនចៅឱ្យទៅសាលារៀនតាមដានការសិក្សារៀនសូត្ររបស់សិស្ស ចូលរួមតាមដានត្រួតពិនិត្យការអនុវត្តរបស់សាលារៀន ពង្រឹងពង្រីកសមត្ថភាពយល់ដឹងអំពីាការអភិវឌ្ឍសាលារៀន ។

ក. ការប្រមូលកុមារឱ្យចូលររៀន

  • គ្រួសារនីមួយៗត្រូវជួយរំឮកគ្នា ដោយឱ្យកូនចៅដែលដល់អាយុសិក្សាទៅសាលារៀនបានទៀងទាត់ (មត្តេយ្យថ្នាក់ដំបូង បឋមសិក្សា)
  • ប្រមូលកុមារដែលនៅក្រៅសាលារៀន និងជួយទំនាក់ទំនងជាមួយឪពុកម្តាយ ដែលមិនបានឱ្យកូនចៅទៅរៀនដើម្បីបានទៅរៀន
  • ជួយប្រមូល និងជួយបង្កលក្ខណៈងាយស្រួលដើម្បីឱ្យកុមារទីទ័លក្រពិការបានទៅរៀន ។

ខ. ការស្វែងរកចំណូលថវិកា និងគ្រប់គ្រងថវិកា

  • សាលារៀនដំណើរការបានល្អ គឺអាស្រ័យដោយមានថវិកាទ្រទ្រង់ ។ សហគមន៍ត្រូវចូលរួមយ៉ាងសកម្មក្នុងការស្វែងរកថវិកាសម្រាប់ឩបត្ថម្ភសាលារៀន ។ ការស្វែងរកថវិកាអាចធ្វើទៅតាមរយៈច្រើនរូបភាព បុណ្យផ្សេងៗ (រស្មីសាមគ្គីជាតិ ផ្កា កំសាន្តផ្សេងៗអង្គាសបច្ច័យ កឋិនទាន) ។សុំវិភាគទាន ជាស្រូវ សម្ភារផ្សេងៗ ការប្រើទុន ឬទុនបង្វិលដោយទំនាក់ទំនង ជាមួយសប្បុរសជន (គណៈកម្មការ អាចារ្យវត្ត មាតាបិតាសិស្សអ្នកមានទ្រព្យសម្បត្តិក្នុង និងក្រៅប្រទេស សហគមន៍ ឯកជនដូចជា ក្រុមហ៊ុនផ្សេងៗ និងទំនាក់ទំនងជាមួយរដ្ឋ អំណាច...) ។ និងតាមរយៈសកម្មភាពផ្សេងៗ ដូចជាបង្កើតកន្លែងរមណីដ្ឋាន ទេសចរណ៍ ធ្វើសិប្បកម្មសកម្មភាពសិល្បៈ និងទំនាក់ទំនងជាមួយអង្គការអន្តរជាតិ និងក្រៅរដ្ឋាភិបាល ។

គ. គ្រប់គ្រងថវិកា

  • ថវិកាចំណូលត្រូវមានបញ្ជីកត់ច្បាស់លាស់ ដោយមានបញ្ជាក់នូវប្រភពចំណូល កាលបរិច្ឆេទទទួល ចំនួនថវិកាឈ្មោះអ្នកទទួល ឈ្មោះអ្នកដឹងឮ...។
  • បញ្ជីចំណាយត្រូវមានបញ្ជាក់ប្រភេទចំណាយ ចំនួនទឹកប្រាក់ កាលបរិច្ឆេទ និងភ្ជាប់ជាមួយនូវកំណត់ហេតុដែលអង្គប្រជុំបានសម្រេចឱ្យចំណាយ ។
  • ថវិកាត្រូវថែរក្សាឆ និងគ្រប់គ្រងដោយជ្រើសរើសដោយសហគមន៍ ឬសហគមន៍ដែលជាបុគ្គលមានស្មារតី និងស្រឡាញ់ការអប់រំ
  • ចំណូល និងចំណាយត្រូវផ្សព្វផ្សាយឱ្យគណៈកម្មការសហគមន៍ ឬសហគមន៍ដឹងឮ ។

ឃ. ថែរក្សាទ្រព្យសម្បត្តិសាលារៀន

  • សហគមន៍ត្រូវចាត់ទុកសាលារៀនជាទ្រព្យសម្បត្តិរួម
  • សហគមន៍ត្រូវគ្រប់គ្រងសត្វពាហនៈកុំឱ្យចូលក្នុងសាលារៀន
  • ជួយថែរក្សាការពារយាមកាមទ្រព្យសម្បត្តិសាលារៀននិងជួសជុល
  • តាមដានមើលជួយថែរក្សាសម្ភារសិក្សារបស់កូនចៅដែលសាលាបានឱ្យខ្ចីសម្រាប់ការរៀនសូត្រ ដូចជាសៀវភៅសិក្សាជាដើម
  • ថែរក្សាទ្រព្យសម្បត្តិដែលសាលារៀនបានឱ្យខ្ចីក្នុងពេលមានរវល់ដូចជា តុ កៅអី ពេលបុណ្យទាន ។

ង. ចូលរួមសាងសង់ ជួសជុលសាលារៀន

  • សហគមន៍ជាកម្លាំងមិនចេះរីងស្ងូត
  • សហគមន៍ចូលរួមជួយឩបត្ថម្ភ មជ្ឈមណ្ឌលធនធានកម្រងសាលា និងប្រើប្រាស់តាមសេចក្តីត្រូវការ ដើម្បីពង្រីកចំណេះដឹងរបស់គេ និងជួយដល់ការរៀនសូត្ររបស់កូនចៅពួកគេ
  • សហគមន៍ចូលរួមតាមកម្លាំងចិត្ត និងកម្លាំងកាយ (បំផុសគំនិតបងប្អូនកូនចៅដែលមានជំនាញខាងសំណង់ឱ្យចូលរួមធ្វើជាង បំផុសបងប្អូនដែលគ្មានជំនាញឱ្យចូលរួមជាពលកម្ម ក្នុងការដឹកជញ្ជូនថ្ម ខ្សាច់ ដែក និងសម្ភារសំណង់ផ្សេងៗ
  • សហគមន៍ចូលរួមតាមរយៈសម្ភារ រួមមានការចូលរួមជួយឩបត្ថម្ភផ្តល់ថវិកា ដែលបានមកពីសកម្មភាពផ្សេងៗចូលរួមជាសម្ភារផ្សេងៗ ដូចជាថ្មខ្សាច់ដែលជាសម្ភារមាននៅមូលដ្ឋាន
  • ជួយថែរក្សាសម្ភារសំណង់ទាំងអស់ដែលត្រូវដឹកនាំមកដល់ទីកន្លែងសាងសង់
  • ជួយកែលំអបរិស្ថានសាលារៀន ។

ច. បំផុសកូនចៅឱ្យទៅសាលារៀន

  • ជួយរំឮកជាប្រចាំនូវគ្រួសាណាដែលមានកូនដល់អាយុសិក្សាឱ្យទៅសាលារៀន
  • ជួយផ្តល់ព័ត៌មានអំពីកុមារដែលត្រូវចូលរៀន និងចំនួនកុមារដែលនៅសាលារៀន ដោយដោះស្រាយតាមគ្រប់មធ្យោបាយ និងគ្រប់រូបភាពដើម្បីឱ្យបានទៅសាលារៀន
  • សហគមន៍ត្រូវជួយផ្សព្វផ្សាយដល់ប្រជាជនឱ្យនៅកូនចៅទៅសាលារៀនតាមរយៈមធ្យោបាយផ្សេងៗដូចជា ៖ ការប្រជុំ ការជួបជុំគ្នានៅវត្តរៀងរាល់ថ្ងៃសីល​ ថ្ងៃបុណ្យការសំដែងសិល្បៈ ការទស្សនា ការបិទប្រកាស វិទ្យុ ទូរទស្សន៍ សារព័ត៌មានប្រកាសនិងចូលរួមបើកបវេសនកាលរបស់សហគមន៍មាតាបិតាសិស្ស

ឆ. តាមដានការសិក្សារៀនសូត្ររបស់សិស្ស

  • ការអប់រំមិនមែនជាបន្ទុកសាលារៀនតែម្នាក់ឯងទេប៉ុន្តែជាការចូលរួមចំណែករបស់សហគមន៍ផងដែរ ។ ដូច្នេះមាតាបិតាត្រូវ ៖
  • ជួយអប់រំកូនបន្ថែម និងជំរុញឱ្យខិតខំរៀនសូត្រ និងបង្កលក្ខណៈទាំងសម្ភារ និងពេលវេលា ពិសេសកូនស្រី
  • ទំនាក់ទំនងជាមួយលោកគ្រូ / អ្នកគ្រួឱ្យបានញឹកញាប់ដោយផ្ទាល់មាត់ ឬតាមលិខិត និងលោកនាយកសាលារៀន ដើម្បីកាត់បន្ថយអត្រាត្រួតថ្នាក់ និងករណីសិស្សបោះបង់ការសិក្សា
  • ចូលរួមប្រជុំដើម្បីទទួលព័ត៌មានពីការសិក្សារបស់កូនចៅ
  • ជួយផ្តល់មតិយោបល់ ដែលមានប្រយោជន៍ដល់សាលារៀន ជាពិសេសជាមួយគណៈគ្រប់គ្រងសាលារៀន
  • ជួយផ្តល់បទពិសោធដល់ការបង្រៀនសិស្ស
  • ជួយឩបត្ថម្ភដល់កុមារលំបាក
  • ជួយអប់រំផ្លូវចិត្ត អាកប្បកិរិយា និងការអប់រំវិជ្ជាជីវៈដល់កុមារ ។

ង. ចូលរួមកសាង អនុវត្តផែនការ តាមដានត្រួតពិនិត្យការអនុវត្តរបស់សាលារៀន ៖ ដើម្បីឱ្យសាលារៀនទទួលបាននូវការអភិវឌ្ឍទៅមុនជាលំដាប់រាល់ផែនការការងាររបស់សាលារៀន ត្រូវតែមានការចូលរួមពីសហគមន៍ដែលជាកម្លាំងមិនចេះរីងស្ងួតដូចជាការចូលរួមកំណត់បញ្ហា កំណត់គោលបំណងសកម្មភាព និងកម្មវិធីផ្សេងៗ រួមបញ្ចូលទាំងពេលវេលា ។

ឈ. ចូលរួមកសាង អនុវត្តផែនការ តាមដានត្រួតពិនិត្យ ការអនុវត្តរបស់សាលារៀន

ដើម្បីឱ្យសាលារៀនទទួលបាននូវការអភិវឌ្ឍទៅមុខជាលំដាប់ រាល់ផែនការការងាររបស់សាលារៀនត្រូវតែមានការចូលរួមពីសហគមន៍ ដែលជាកម្លាំងមិនចេះរីងស្ងួតដូចជាការចូលរួមកំណត់បញ្ហា កំណត់គោលបំណងសកម្មភាព និងកម្មវិធីផ្សេងៗរួមបញ្ចូលទាំងពេលវេលា ។ ចូលរួមចំណែកអនុវត្តផែនការរបស់សាលារៀន និងតាមដានត្រួតពិនិត្យ និងវាយតម្លៃលើសមត្ថភាពសាលារៀន ។ ស្រង់ស្ថិតិកុមារពីអាយុ ០.១៥ឆ្នាំ ពិសេសកុមារដល់អាយុសិក្សា និងអនក្ខរជន (ព្រោះស្ថិតិជាកត្តាមូលដ្ឋានក្នុងការធ្វើផែនការអប់រំក្នុងសហគមន៍)។

៣. គោលវិធីសិស្សមជ្ឈមណ្ឌលជា របៀបមួយនៃការបង្រៀន និងរៀន ដែលគ្រូផ្តល់ឱកាសឱ្យសិស្សធ្វើសកម្មភាពដោយផ្ទាល់ ។ រួមមាន ៖ អន្តរកម្មរវាងគ្រូ និងសិស្ស អន្តរកម្មរវាងសិស្សនិងសិស្ស ។

៤. គេអាចរៀនតាមបែប ដូចជា ៖ ស្តាប់ អាន សរសេរ មើល/សង្កេត ត្រាប់ ប្រតិបត្តិ លេងល្បែង សំយោក ទស្សនកិច្ចសិក្សា វិភាគ ពិសោធ ប្តូរយោបល់ សហការ ត្រិះរិះពិចារណា ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login