Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


បុណ្យភ្ជុំបិណ្ឌមានលក្ខណៈពិសេស ៣ យ៉ាងគឺ ៖

          ១. ដើម្បីឩទ្ទិសកុសលផលបុណ្យជូនចំពោះពួកប្រេតមានមាតតា បិតា ញាតិកាប្រាំពីរសន្តានដែលបានចែកឋានទៅកាន់បរលោកទោះទៅកើតនៅទីណាជាអ្វីក៏ដោយ ។ គោលដៅនៃបុណ្យភ្ជុំបិណ្ឌនេះគឺធ្វើឡើងដើម្បីឩទ្ទិសចំពោះពួក ប្រេតទាំងអស់ដែលបានស្លាប់ទៅ ទោះកើតជាអ្វីក៏ដោយ ក៏ឱ្យរួចដោះកម្មពៀរបាន ហើយទៅកើតក្នុងឋានសុគិតភពសុខចម្រើជាភយ្យោភាពតទៅ ។     

២. ដើម្បីឱ្យបានសុខចម្រើនសិរិសួស្តីដែលកើតពីផលទាននៃបុណ្យភ្ជុំបិណ្ឌដល់ខ្លួន និងសង្គមគ្រួសារមនុស្សគ្រប់រូបទោះល្អឬអាក្រក់តែងប្រាថ្នាចង់បានសុខចម្រើន មិនចង់ជួយសេចក្តីទុក្ខឡើងប៉ុន្តែសុខឬទុក្ខជាសភាវៈពិតស្តែងចេញតាមអំពើឬសកម្មភាពរបស់មនុស្ស ដែលប្រព្រឹត្តដូចពាក្យថា ធ្វើល្អធ្វើអាក្រក់បានអាក្រក់ នេះជាសច្ចភាព ។

          ៣. ដើម្បីបង្កើតសាមគ្គីធម៌របស់ជាតិព្រោះហេតុនោះ ទើបមានកំណត់ថ្ងៃ ខែ ពេលវេលានិងកំណត់ទានវត្ថុដូចជានំអន្សមនំគមជាដើមប្លែកជាងទាននៃបុណ្យផ្សេងៗហើយស្រុះស្រួលបបួលគ្នាធ្វើស្ទើរគ្មានសល់ម្នាក់ទូទាំងព្រះរាជាណាចក្រកម្ពុជា ។​


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login