Point Center Login Help
Norway

ចំណុច​ ៦​យ៉ាង​ដែល ​​«អ្នកដឹកនាំ​អស្ចារ្យ​ធ្វើ​​» តែ «​​អ្នកដឹកនាំ​ទន់ខ្សោយ​មិន​ធ្វើ»!​

By: Charlie
Date: 2021-08-12 23:05
Category: Work Experience
950 0 1

អ្នកដឹកនាំពិតប្រាកដសាងនូវទំនុកចិត្តនិងថាមពលតាមរយៈគោលដៅដ៏មោះមុតរបស់ពួកគេដើម្បីឆ្ពោះទៅរកភាពជោគជ័យ។ ក្នុងនាមជាអ្នកដឹកនាំអស្ចារ្យម្នាក់ អ្នកត្រូវមានសមត្ថភាពបំផុសឡើងនូវការព្រមព្រៀងដែលល្អប្រសើរព្រមទាំងប្រសិទ្ធភាពការងារដែលរីកចម្រើនពីមនុស្សជុំវិញខ្លួនអ្នកផងដែរ។ តើអ្នកដឹកនាំអស្ចារ្យទទួលបានភាពជោគជ័យទាំងនេះតាមវិធីណា ?

 

១. ពួកគេបង្គាប់បញ្ជាលើការគិតរបស់ខ្លួន ៖ អ្នកដឹកនាំដែលមានវិន័យប្រើប្រាស់អំណាចនៃការគិតរបស់ពួកគេទៅលើអ្វីដែលអាចគ្រប់គ្រងបានហើយព្រលែងនូវអ្វីដែលមិនអាចគ្រប់គ្រងបាន។

 

២. ពួកគេប្ដេជ្ញាចិត្តលើភាពល្អប្រសើរ ៖ ផ្ទុយពីភាពមានអំណួតក្អេងក្អាង ពួកគេតែងជាអ្នកសិក្សារៀនសូត្រមិនឈប់ឈរដើម្បីអភិវឌ្ឍជំនាញ និងចំណេះដឹងដោយផ្សារភ្ជាប់ទំនាក់ទំនង បង្ហាត់បង្រៀន ចូលរួមការងារសង្គម ឬស្ដាប់អ្នកដទៃយ៉ាងយកចិត្តទុកដាក់។

 

៣. ពួកគេឲ្យតម្លៃលើពេលលំបាក ៖ អ្នកដឹកនាំយល់ជ្រួតជ្រាបថា ក្នុងការសម្រេចមហិច្ចតាដ៏អស្ចារ្យមួយ ឧបសគ្គតែងកើតមានដោយមិនអាចជៀសផុត។ តែអ្វីដែលសំខាន់ពួកគេរៀនសូត្រពីបទពិសោធន៍បរាជ័យនិងបង្រៀនទៅអ្នកជុំវិញគេ។

 

៤. ពួកគេទំនាក់ទំនងយ៉ាងមានប្រសិទ្ធភាព ៖ ការជម្រុញបំផុសបំផុលទឹកចិត្តបុគ្គលិកជាមួយការអាណិតស្រឡាញ់និងភាពស្មោះត្រង់របស់ខ្លួន គឺជាអត្តចរិតដ៏សំខាន់ដែលអ្នកដឹកនាំគ្រប់រូបត្រូវមាន។

 

៥. ពួកគេពង្រីកការជឿជាក់របស់ខ្លួន ៖ មិនថាអ្នកក្រោមបង្គាប់ ការស្ដាប់ដោយយកចិត្តទុកដាក់និងការសាកសួរអ្នកទាំងនោះនឹងជួយពួកគេក្នុងការពង្រីកទស្សនៈរបស់ខ្លួនឲ្យទូលំទូលាយ។

 

៦. ពួកគេគិតទៅលើលទ្ធផលរយៈពេលវែង ៖ ពួកគេធ្វើកិច្ចការសំខាន់ ជ្រើសការសម្រេចចិត្តដែលធ្វើឲ្យមានការផ្លាស់ប្តូរធំធេងលើលទ្ធផលក្នុងរយៈពេលវែងដែលជួយពួកគេដឹងបាននូវអនាគតពួកគេនិងក្រុមហ៊ុនពួកគេ៕

Comments:

Avatar

Charlie

Questions: 25

Answers: 78

Blog: 61

Scholarship Post: 61


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login