Answer 1


បាតុភូតដែលកើតនៅក្នុងស័កនីមួយៗគឺ ៖

· ស័កសេណូសូអ៊ិចៈ មានបាតុភូត ដូចជាទិដ្ឋភាពនាពេលបច្ចុប្បន្ន ។ នៅពេល ពេលនោះមានសកម្មភាពមនុស្សនៅលើផែនដី ការកកើត និងការរលាយផ្ទាំងទឹកកក និងមានបាតុភូតដូចជា ជួរភ្នំអាល់ ( ១០លានឆ្នាំ ) ជួរភ្នំអង់ ( ១៧ លានឆ្នាំ ) ខាងលិចសហរដ្ឋអាមេរិច ។ ជួរភ្នំអាល់អង់ និងហិមាល័យកំពុងលងើបឡើង ( ១៣លានឆ្នាំ​) សកម្មភាពបន្តពីអូលីកូសែន ( ១៩លានឆ្នាំ ) និងការវិវត្តផ្ទៃដីទ្វីបដូចបច្ចុប្បន្ន ( ៣លានឆ្នាំ )មានថនិកសត្វកើតឡើង ។ ថនិកសត្វថ្មីៗជាច្រើនមានលក្ខណៈដូចបច្ចុប្បន្ន ដូចជា ដំរី សេះ អូដ្ឋបូកពីរ សត្វស៊ីស្មៅជាអាហារ និងការរីកចម្រើននៃវត្ថុផ្សេងៗ ។

· ស័កមេសូសូអ៊ិចៈ មានបាតុភូតជាច្រើនដូចជា ជួរភ្នំកូកាសនៅរូស្ស៊ី ( ៣៥លានឆ្នាំ ) ផ្ទាំងថ្មនៃជួរភ្នំបានលេចឡើងជាមួយសកម្មភាពភ្នំភ្លើង ( ៧១លានឆ្នាំ​) នៅពេលនោះមានជីវីតដំបូង​នៃដាយណូស័រ ថនិកសត្វ សត្វស្លាបបានកើតឡើង និងការវិនាសសាបសូន្យដាយណូស័រនិងសត្វផ្សេងៗទៀត ។

· ស័កប៉ាលេអូសូអ៊ិចៈ មានបាតុភូតជាច្រើនដូចជា ផ្នែកសមុទ្រត្រូវគ្របដណ្តប់ដោយទ្វីប មានកើតភ្នំដែលមានលក្ខណៈជាភ្នំភ្លើង ( ៧០ លានឆ្នាំ ) ភ្នំងើបឡើងកើតផ្កាប៉ប្រះទឹក ( ៣៥លានឆ្នាំ ) មានសំណឹករួចហូរចាក់បង្គរក្នុងសមុទ្រ (​៥០លានឆ្នាំ​) ភ្នំគ្របដណ្តប់ដោយទឹកកក ដីទាបគ្របដណ្តប់ដោយវាលភក់ ( ៦៥លានឆ្នាំ​) ការលេចឡើងភ្នំអ៊ូរ៉ាល់និងអាប៉ាឡាស ( ៥៥លានឆ្នាំ ) ជីវីតសត្វ រុក្ខជាតិនិងត្រីក្នុងសមុទ្របានកើតឡើងហើយក៏មានការវិនាសនៃសត្វឥតឆ្អឹងកងដែរ ។

· បុរេកំប៊្រីយៀងៈ មានការវិវត្តនៃសំបកម៉ង់តូនិងស្នូផែនដីចាប់តាំងពី ១៣០០លានឆ្នាំ និងមានបាតុភូតខ្លះទៀតដូចជា ភ្នំភ្លើងនិងកំអែភ្នំភ្លើងជាច្រើន ពេលនោះក៏ចាប់ផ្តើមមានជីវីតកើតឡើង ប៉ុន្តែស្ថិតនៅក្នុងសមុទ្ររួមមានខ្ញែរសមុទ្រដែលមានកំណើតចាប់តាំងពី ៩៣០ លានឆ្នាំ ។


Login or Register to Share Login
×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login