សំនួរ

១. តើគេចែកតំបន់អាកាសធាតុជាប៉ុន្មានតំបន់ ? អ្វីខ្លះ ?

២. តើគេចែកតំបន់អាកាសធាតុនៅលើផែនដីយោងទៅលើកត្តាអ្វីខ្លះ ?

៣. តើតំបន់អាកាសធាតុត្រូពិចចែកចេញជាប៉ុន្មាន ? អ្វីខ្លះ ?

៤. ចូររៀបរាប់អំពីលក្ខណៈទូទៅតំបន់អាកាសធាតុត្រជាក់បង្គួរ ?      

៥. ចូររៀបរាប់អំពីលក្ខណៈទូទៅតំបន់អាកាសធាតុប៉ូល ។

៦. នៅលើពិភពលោក តើវាលខ្សាចមាននៅកន្លែងណាខ្លះ ?

៧. តើវាលខ្សាច់ភាគច្រើនមានអាកាសធាតុដូចម្តេចខ្លះ​ ?

ចម្លើយ

១. ​គេចែកតំបន់អាកាសធាតុជា ៣គឺ អាកាសធាតុតំបន់ត្រូពិច តំបន់ត្រជាក់បង្គួរ និងអាកាសធាតុតំបន់ប៉ូល ។

២. គេចែកតំបន់អាកាសធាតុនៅលើផែនដីយោងទៅលើកត្តាសីតុណ្ហភាពរបបទឹកភ្លៀង របបខ្យលប្រចាំឆ្នាំ ។

៣.​គេចែកតំបន់អាកាសធាតុជា ៣គឺ តំបន់អាកាសធាតុព្រសរងទឹកភ្លៀង អាកាសធាតុមូសុង និងអាកាសធាតុវាលស្មោង ( សាវ៉ាន់ ឬសាវ៉ាន់ណា ) ។

៤. លក្ខណៈទូទៅតំបន់អាកាសធាតុត្រជាក់បង្គួរៈ

          អាកាសធាតុត្រជាក់បង្គួរ លាតសន្ធឹងពីរយៈទទឹងទី ៣០​ ដល់ទី ៦០ នៃអឌ្ឍគោលទាំងពីរ ។ តំបន់នេះមានព្រិលធ្លាក់នៅរដូវរងា ( ឆ្ងាយពីអេក្វាទ័រ ​) និងមានភ្ល់ៀងធ្លាក់គ្រប់រដូវ ( ជិតអេក្វាទ័រ ) ។ សីតុណ្ហភាពមធ្យមមានប្រហែល ៦អង្សាសេ នៅរដូវត្រជាក់បំផុត និងប្រហែល ២៨អង្សាសេ នៅរដូវក្តៅបំផុត ។ តំបន់អាកាសធាតុត្រជាក់បង្គួរ សន្ធឹងពីតំបន់ព្រៃឈើរត្រជាក់មានភ្លៀងធ្លាក់ដូចជា រដ្ឋវ៉ាស៊ីនតោននៃសហរដ្ឋអាមេរិច ទៅដល់តំបន់ព្រៃឈើក្តៅមានភ្លៀងធ្លាក់ដូចជានៅភាគអាគ្នេយ៍ប្រទេសចិន ។

៥. លក្ខណៈទូទៅតំបន់អាកាសធាតុប៉ូល ៖

          អាកាសធាតុតំបន់ប៉ូលលាតសន្ធឹងចាប់ពីរយៈទទឹងទី ៦០ ឡើងទៅអឌ្ឍគោលទាំងពីរ ។ តំបន់នេះមានសីតុណ្ហភាពត្រជាក់ជាងគេបំផុតនៅលើផែនដី ។ សីតុណ្ហភាពមធ្យមប្រចាំឆ្នាំគឺ ក្រោម ០ អង្សាសេ ជានិច្ច ទោះបីជានៅខែក្តៅបំផុតក៏ដោយក៏សីតុណ្ហភាពមិនលើសពី ១០ អង្សាសេ ដែរ ។ តំបន់នេះមានភ្លៀងធ្លាក់តិចតួចណាស់ សីតុណ្ហភាពពិបាកទ្រាំគ្មានរដូវក្តៅ រដូវទឹកកកមានរយៈពេល ល៦ខែ ខ្យល់បកខ្លាំងនិងមិនមានរាត្រីប៉ូល ៦ខែ ។ កាតឹបទឹកកទាំងនេះគ្រប់ដណ្តប់ជាអចិន្រ្តៃយ៍ពេញមួយឆ្នាំ ម៉្យាងទៀតកន្លែងមានព្រិលរលាយនៅរដូវក្តៅ ត្រូវបានគេប្រទះឃើញដូចជា នៅឆ្នេរខាងជើងនៃប្រទេសកាណាដា អាឡាស្តា និងជ្រោយខាងត្បូងនៃទ្វីបអាមេរិចខាងត្បូងជដើម ។

៦.នៅលើបិភពលោក វាលខ្សាច់មាននៅខាងជើងនិងខាងត្បូងអេក្វាទ័រ ។

៧. អាកាសធាតុនៅតំបន់កវាលខ្សាច គឺ ៖           

          វាលខ្សាចតែងតែក្តៅនៅពេលថ្ងៃ ។ ប៉ុន្មាននៅពេលយប់ សីតុណ្ហភាពធ្លាក់ចុះក្រោម ០ អង្សាសេ ។ ពេលថ្ងៃសំណើមតិចតួចផ្សំនិងផ្ទៃមេឃគ្មានពពកធ្វើឲ្យបរិមាណកម្តៅដេលចាំងមកលើផ្ទៃទឹកពេលថ្ងៃក្តៅខ្លាំង ។ ចំណែកឯពេលយប់មិនបានទទួលកម្តៅព្រះអាទិត្យធ្វើឲ្យផ្ទៃដិភាយកម្តៅយ៉ាងលឿន បណ្តាលឲ្យសីតុណ្ហភាពធ្លាក់ចុះទាបខ្លាំង​។ ដូចនេះ សីតុណ្ហភាពអាចមាន ២០ អង្សាសេ នៅម៉ោង ២ ពេលថ្ងៃទៅ ០ អង្សាសេ នៅម៉ោង ២យប់ ។

 

 

 


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login