Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តមសីហនុនៅក្នុងសម័យសង្គមរាស្រ្តនិយម គឺមានសមិទ្ធផលជាច្រើន ដែលលោកបានកសាងឡើងទៅតាមវិស័យនីមួយៗ មានដូចជា ៖

ក. វិស័យកសិកម្ម

  • ផលស្រូវនៅឆ្នាំ ១៩៥៥ ទទួលបាន ១ ៤៨៤​ ០០០ តោនហើយនៅឆ្នាំ ១៩៦៨ ទទួលបាន ៣ ២៥ ០០០តោន ។
  • ផលកប្បាសនៅឆ្នាំ ១៩៦៤ ទទួលបាន ៥០០០តោនក្នុងនោះ ២០០តោនបម្រើរោងចក្រតម្បាញក្នុងស្រុកហើយ ៣០០០តោនទៀតនាំចេញទៅក្រៅប្រទេស ។
  • ផលចិញ្ចឹមសត្វ ៖ សត្វស្លាបនៅឆ្នាំ ១៩៥៧ ទទួលបាន ៣ ៧៣០ ០០០ក្បាល ហើយនៅឆ្នាំ ១៩៦៥ ទទួលបាន ៤ ១៩០ ០០០ក្បាល ។ សត្វគោនៅឆ្នាំ ១៩៥៥ មាន៣០០ ០០០ ក្បាល នៅឆ្នាំ ១៩៦៥ មាន៦២០ ០០០ក្បាល ជ្រូកនៅឆ្នាំ ១៩៥៥ មាន ៣៩០ ០០០ក្បាល នៅឆ្នាំ ១៩៦៥ មាន៩៨០ ០០០ ។
  • ព្រៃឈើជាធនធានធម្មជាតិដ៏សំខាន់សម្រាប់ជីវភាពប្រជាជនកម្ពុជា ទើបរដ្ឋាភិបាលបង្កើតរុក្ខទិវានៅគ្រប់ខេត្ត ។
  • វិស័យនេសាទមានការរីកចម្រើនគួរឱ្យកត់សម្គាល់ និងអាចបម្រើជីវភាពប្រជាជនពលរដ្ឋកម្ពុជា ។
  • ក្រៅពីនេះរដ្ឋាភិបាលបានបង្កើតក្រុមបសុពេទ្យដើម្បីព្យាបាលជំងឺសត្វ ។

ខ. វិស័យគមនាគមន៍

  • ឆ្នាំ ១៩៥៤ ពង្រីកកំពង់ផែភ្នំពេញនិងកសាងកំពង់ផែទឹកប្រៃនៅក្រុងព្រះសីហនុ ។
  • ឆ្នាំ​ ១៩៥៦ កសាងផ្លូវជាតិលេខ៤ពីភ្នំពេញទៅក្រុងព្រះសីហនុប្រវែង ២២៦គីឡូម៉ែត្រ ។
  • ឆ្នាំ ១៩៥៨ ពង្រីកអាកាសយានដ្ឋានអន្តរជាតិពោធិ៍ចិនតុង
  • ឆ្នាំ ១៩៥៩ កសាងអាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប
  • ឆ្នាំ ១៩៦០ កសាងផ្លូវរថភ្លើងពីភ្នំពេញទៅក្រុងព្រះសីហនុប្រវែង ២៧០គីឡូម៉ែត្រ ។
  • កសាងស្ពានជ្រោយចង្វា (មិត្តភាពកម្ពុជា ជប៉ុន ) ឆ្លងទន្លេសាប ។
  • ឆ្នាំ ១៩៦១ ព្រះរាជាណាចក្រកម្ពុជាបានភ្ជាប់ខ្សែទូរស័ព្ទជាមួយក្រុងតូក្យ សាន់ហ្រ្វាន់ស៊ីស្កូ អូសាកា ។

គ. វិស័យពាណិជ្ជកម្ម

  • ក្រុមហ៊ុនពាណិជ្ជកម្មធំៗរបស់បារាំងនិងសាខាក្រុមហ៊ុនរបស់សហរដ្ឋអាមេរិកបានដាក់វិនិយោគ ទុននៅកម្ពុជាមានដូចជា ៖ INTERNATIONAL និងញូហែមពូរ (Newhampur) អេសូ(Esso) កាលតិច (Caltex) សែល (Shell) របស់ហូឡង់
  • អង់គ្លេស.ក្រៅពីនេះមានក្រុមហ៊ុនអង់គ្លេសនិងជប៉ុនដែលបម្រើបម្រាស់លើឥណទានសម្រាប់ពាណិជ្ជកម្មមានធានាគារឆារទែរិដធានាគារហុងកុងសៀងហៃនិងធានាគារអូហូតូក្យូ ។
  • នៅឆ្នាំ ១៩៥៦ ការប្រើប្រាស់ឥណទានខាងពាណិជ្ជកម្មក្រៅប្រទេសកម្ពុជាបានប្រកួតប្រជែងជាមួយ បារាំង អាមេរិកអង់គ្លេសនិងជប៉ុន ។
  • នៅឆ្នាំ១៩៦២មូលធនបារាំងបានកាន់កាប់សកម្មភាពពាណិជ្ជកម្មនៃក្រុមហ៊ុននាំចេញក្នុងប្រទេសកម្ពុជា​ ១ភាគ ៣ ។
  • នៅឆ្នាំ ១៩៦៣ រដ្ឋាភិបាលបានបង្កើតក្រុមហ៊ុនពាណិជ្ជកម្មថ្មីឈ្មោះក្រុមហ៊ុនអាហរ័ណនី (សូណិចស៊ីម )
  • ឆ្នាំ១៩៦៤រាជរដ្ឋាភិបាលបានបង្កើតក្រុមហ៊ុនពាណិជ្ជកម្មរដ្ឋនិងឯកជនពីរគឺក្រុមហ៊ុនខ្មែរនៃការទិញផលិតផលកសិកម្ម(សូរាប៉ា)និងក្រុមហ៊ុនជាតិនៃការចែករំលែកទំនិញនាំចូល (សូណាព្រីម) ។

ឃ. វិស័យឧស្សាហកម្ម ៖ រាជរដ្ឋាភិបាលបានកសាងរោងចក្រជាច្រើនដូចជា ៖

  • រោងចក្រ ចម្រាញ់ប្រេងកាត ក្រុងព្រះសីហនុ
  • រោងចក្រ ស្រាបៀវ ក្រុងព្រះសីហនុ
  • រោងចក្រ “ព្រះនរោត្តម” តម្លើងត្រាក់ទ័រ និងរថយន្តធំក្រុងព្រះសីហនុ
  • រោងចក្រ ស្គសរ កំពង់ត្រាំ ខេត្តកំពង់ស្តឺ
  • រោងចក្រ វាយនភណ្ឌ ខេត្តកំពង់ចាម
  • រោងចក្រ បាវក្រចៅ ដូនទាវ ខេត្តបាត់ដំបង
  • រោងចក្រ ស៊ីម៉ង់ត៍ចក្រីទីង ខេត្តកំពត
  • រោងចក្រ កែវជើងឯក រាជធានីភ្នំពេញ
  • រោងចក្រ ក្រដាសឆ្លូង ខេត្តក្រចេះ
  • រោងចក្រ ជីផូស្វាតទូកមាស​ ខេត្តកំពត
  • រោងចក្រ កង់ឡាតាខ្មៅ ខេត្តកណ្តាល
  • រោងចក្រ ត្រីខប្រអប់ ខេត្តកោះកុង
  • រោងចក្រ ផលិតជ័រកៅស៊ូជប់ ខេត្តកំពង់ចាម
  • រោងចក្រ វារីអគ្គិសនីគិរីរម្យ ខេត្តកំពង់ស្តឺ

ង.វិស័យវប្បធម៌

រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់លើវិស័យសិក្សាធិការជាតិដោយបណ្តុះបណ្តាលគ្រូបង្រៀន កសាងសាលារៀនចាប់ពីបឋមសិក្សាដល់សកលវិទ្យាល័យដូចជានៅឆ្នាំ១៩៦០បង្កើតសកលវិទ្យាល័យភូមិន្ទភ្នំពេញមហាវិទ្យាល័យនីតិសាស្ត្រមហាវិទ្យាវេជ្ជសាស្រ្តថែមទាំងបានបញ្ជូននិស្សិតខ្មែរឱ្យទៅសិក្សានៅបរទេសជាពិសេសប្រទេសបារាំង ។ យកចិត្តទុកដាក់លើវិស័យសាសនាដោយបានបង្កើតពុទ្ធិកបឋមសិក្សាដល់ពុទ្ធិកមហាវិទ្យាល័យ ។

ច. វិស័យសង្គមកិច្ច បានកសាងមន្ទីរពេទ្យគ្រប់ខេត្តក្រុងដូចជា ៖

  • មន្ទីរពេទ្យកុមារគន្ធបុប្ឆា ឳសថាល័យព្រះសុរាម្រឹត មហាវិទ្យាល័យភូមិន្ទ វិជ្ជាពេទ្យ មន្ទីរសម្ភពផះង៉ាង៉ាម មន្ទីរពេទ្យព្រះកុសមៈ (ពេទ្យលោកសង្ឃ) ។
  • ការអភិវឌ្ឍជនបទដូចជាការរក្សាអនាម័យតាមលំនៅដ្ឋានជីកអណ្តូងទឹក សង់ផ្ទះ ជីកស្រះ ឱ្យប្រជាជន ។
  • បង្កើតមជ្ឈមណ្ឌលអប់រំស្រ្តីពេស្យានៅទូលគោក និងផ្តល់សិទ្ធិឱ្យស្រ្តីឈរឈ្មោះបោះឆ្នោត ។
  • រដ្ឋាភិបាលប្រកាន់យកលទ្ធិប្រជាធិបតេយ្យ ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login