Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


សម្តេចព្រះរាជអគ្គមហេសី នរោត្តម មុនីនាថ សីហនុ ប្រសូតនៅថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ ១៩៣៦ នាទីក្រុងសាយហ្គន ឬហូជីមិញ ដែលព្រះនាមដើម ប៉ូល ម៉ូនិក អ៊ីហ្សហ្ស៊ី (Paule Monique lzzi) ។ ព្រះបិតាព្រះនាម ហ្សង់ ហ្រ្វង់ស្វ័រ អ៊ីហ្សហ្ស៊ី ( Jean Francoislzzi)ជាជនជាតិបារាំងដើមកំណើតអ៊ីតាលីតែបានទទួលមរណភាពនៅ សង្គ្រាមលោកលើកទី២ ។ ព្រះមាតាព្រះនាម ប៉ុម ពាង ជាជនជាតិខ្មែរ ។ ព្រះអង្គមានព្រះអនុជ ព្រះនាម អាន ម៉ារី អ៊ីហ្សហ្ស៊ី ។ ព្រះអង្គបានរៀបអភិសេកជាមួយព្រះបាទ នរោត្តម សីហនុ ក្នុងខែមេសា ឆ្នាំ ១៩៥២ ។ ព្រះអង្គមានព្រះរាជបុត្រ៣អង្គគឺ ៖

  • សម្តេចព្រះបរមនាថនរោត្តមសីហមុនីដែលជាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាបច្ចុប្បន្ន ប្រសូតនៅថ្ងៃទី ១៤ ខែឧសភា ឆ្នាំ ១៩៥៤ ។
  • ព្រះអង្គម្ចាស់ នរោត្តម នរិន្ទ្រពង្ស ប្រសូតនៅថ្ងៃ ១៨ ខែ កញ្ញា ឆ្នាំ ១៩៥៤ ប៉ុន្តែបានសោយទីវង្គតនៅឆ្នាំ ២០០៣ ដោយជំងឺបេះដូង ។

ការសិក្សា ៖

  • សាលាបឋមសិក្សានរោត្តម
  • វិទ្យាល័យព្រះស៊ីសុវត្ថិ
  • វិទ្យាល័យ
  • ព្រះគោរម្យងារ ៖ ២២ កុម្ភៈ ១៩៩២ ព្រះរាជជាយា
  • ២ មករា ១៩៩៦​ព្រះរាជអគ្គមហេសីនរោត្តម មុនីនាថ សីហនុ
  • ព្រះបរមនាមបច្ចុប្បន្ន សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថសីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login