Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. តើមានការពិភាក្សាលើទ្រឹស្តីប្រពៃនិយម អំពីសញ្ញាណទំនួលខុសត្រូវដូចម្តេចខ្លះ ?

២. តើទ្រឹស្តីវិចារណញាណនិយម យល់ដូចម្តេចអំពីសញ្ញាណទំនួលខុសត្រូវ ?

៣. ដូចម្តេចដែលហៅថា វិបាកវិនិច្ឆ័យ ?

៤. ដូចម្តេចដែលហៅថា វិបាកវិនិច្ឆ័យសីលវិជ្ជា ?

៥. ដូចម្តេចដែលហៅថា វិបាកវិនិច្ឆ័យសង្គម ?

ចម្លើយ

១. ឡាសឺល្យេយល់ថា រាល់អំពើដែលកើតឡើងដោយសេរីភាពសុទ្ធសាធ ជាអំពើដែលគ្មានទាក់ទងនឹងមតិឬការដឹងរបស់យើងទេទោះជាមានពីកំនើតឬជាបំនានក៏ដោយ ។ ដូចនេះយើងមិនអាចយល់បានថា តើយើងជាអ្នកប្រព្រឹត្តឬក៏ជាអ្នកទទួលខុសត្រូវឡើយ ។

          បើទ្រឹស្តីសេរីអាជ្ញាយល់ថាគេអាចមិនប្រព្រឹត្តនូវអំពើដែលគេត្រូវធ្វើហើយបែរជាធ្វើអំពើផ្សេងវិញបាន នោះក៏មិនអាចយល់ព្រមបានដែរព្រោះមុននឹងប្រព្រឹត្តយើងគ្មានពិសោធន៍អំពីកំហុសនៃអំពើនោះឡើយ ។ ឯទំនួលខុសត្រូវដែលចេញពីសេរីគឺជាទំនួលខុសត្រូវរបស់មនុស្ស ក្នុងតថភាពឡើយ ។

២. ពួកវិចារណញាណនិយមយល់ថាៈ ជាការពិតគ្រប់អំពើរបស់មនុស្សទោះល្អក្តីអាក្រក់ក្តី សុទ្ធតែមានហេតុផលរបស់វាដែលលេចឡើងក្នុងឋានៈជាតំលៃមួយចំពោះញាណរបស់អ្នកប្រព្រឹត្ត ។ ឧទាហរណ៍ៈ ជនអនាថាម្នាក់បានសម្លាប់មនុស្សប្លន់យកប្រាក់ គឺទំនាញនៃប្រាក់មានតំលៃខ្លាំងជាងការគោរពេជីវីតពិតមែនតែប្រាក់ជាតំលៃមួយហើយគោរពជីវីតជាតំលៃមួយប៉ុន្តែវាមានលំដាប់តំលៃខុសគ្នា ។ បើចោលតំលៃឧត្តមគឺគោរពជីវីតមកយកតំលៃទាបគឺប្រាក់គឺពិតជាចោលកុសលពិតមកយកកុសលតាមការយល់ឃើញរបស់ខ្លួននោះគឺមកពីទំនាញខ្លាំងក្លានៃតំលៃទាប ។ ប៉ុន្តែជនកំសត់នេះគ្រាន់តែបានស្គាល់ក្នុងឋានៈទ្រឹស្តីអរូបីប៉ុណ្ណោះអំពីតំលៃនៃការគោរពជីវីត ព្រោះក្នុងការស់នៅរាល់ថ្ងៃរបស់គ្នាជីវីតមិនមានតំលៃទេគឺប្រាក់ទេដែលមានតំលៃលើសលប់ ។

          សុំាងតូម៉ាស់បានពោលថាៈ អកុសលគឹជាកុសលមួយបែបដែរ ។ ដូចនេះមានប្រាក់គឺជាកុសលមួយ សំរាប់ទុរគតជនឯការគោរពជីវីតក៏ជាកុសលមួយដែរ ។ ហេតុនេះដើម្បីកុសលមួយជនកំសត់អាចសាងអកុសលមួយគឺសំរាប់មនុស្សយកប្រាក់ ។

          ម៉្យាងទៀតមនុស្សធ្វើតាមសីលវិជ្ជាគែមិនមែនសុទ្ធតែស្រឡាញ់កុសលទេ តែគេខ្លាចសង្គម ។ ប្រសិនបើគេអាចធ្វើកុសលបានដោយគ្មានទទួលទណ្ឌកម្មគេច្បាស់ជានាំគ្នាងាកទៅរកអំពើអកុសលជាមិនខានឡើយ ។ ដូចនេះសីលជីវីតគឺលជាជីវីតបំភាន់ ។ ប្រការនេះហើយបានជាមានអ្នកខ្លះយកសីលវិជ្ជា​មកធ្វើជាឡប់ឡែបិទបាំងអំពើអកុសលរបស់ខ្លួន ស្របភាសិតខ្មែរមួយថាចិត្តជាទេវទត្តមាត់ជាទេវតា ចិត្តជាមាររូបជាមនុស្ស ។

៣. វិបាកវិន័យច្ឆ័យជាវិបាកដែលកើតឡើងពីភាពស្របគ្នា រឺភាពមិនស្របគ្នារវាងអំពើនឹងតំលៃដែលមាននិយាមជាតំណាង ។ នៅក្នុងផ្នែកសីលវិជ្ជាវិបាកវិនិច្ឆ័យសសំដៅទៅលើរង្វាន់ ឬទណ្ឌកម្មដែលអនុវត្តទៅលើអ្នកប្រតិបត្តិសីលវិជ្ជា ។

៤. វិបាកវិនិច្ឆ័យសីលវិជ្ជា ជាវិបាកវិនិច្ឆ័យមានលក្ខណៈជាទំនួលខុសត្រូវចំពោះអំនាចខាងក្នុងនៃបុគ្គលម្នាក់ៗ ។ វាជាសំរែកនៃញាណរបស់បុគ្គលមួយផ្នែកដែលអោយតំលៃទៅលើសលគុណសម្បត្តិនៃកុសល ។ វាស្តែងឡើងជាសេចក្តីរីករាយពេលបានបំពេញករណីកិច្ច រឺបានធ្វើពលីកម្មជាសការខ្មាស់អៀនពេលបានប្រព្រឹត្តកំហុសជាការសោកស្តាយ រឺវិប្បដិសារៈពេលបានប្រព្រឹត្តកំហុសធ្ងន់ធ្ងរប្រាសចាកអំពីកុសល ។

          វិបាកវិនិច្ឆ័យសីលវិជ្ជាមានតែចំពោះមនុស្សដែលស្គាល់និយាមនៃសីលតំលៃប៉ុណ្ណោះ ។

៥. វិបាកវិនិច្ឆ័យសង្គម ជាវិបាកវិនិច្ឆ័យមានលក្ខណៈទំនួលខុសត្រូវវត្ថុវិស័យមានសភាពជាករណីយកិច្ចជាកាតព្វកិច្ចរបស់បុគ្គលនីមួយៗចំពោះសង្គម ។ លទ្ធផលនៃវិបាក វិនិច្ឆ័យសង្គមគឺរង្វាន់រឺបទពិន័យរឹទោសជាប់គុកបើយើងមិនគោរពច្បាប់សង្គមជាគ្រឿងឥស្សរិយស ឬគុណូវការៈផ្នែកកសិកម្មបើយើងបានបំរើសង្គមដោយម៉ត់ចត់ ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login