Answer 1


កាតព្វកិច្ចរបស់មន្រ្ដីរាជការស៊ីវិលក្រសួងអប់រំយុវជន និងកីឡាមាន៖

ក. កាតព្វកិច្ចគោរពក្រមសីលធម៌វិជ្ជាជីវៈ

      គ្រូបង្រៀនត្រូវមានកាតព្វកិច្ចគោរពក្រមសីលធម៌វិជ្ជាជីវៈ ដូចមានចែងក្នុងលេខ១២៦ អនក្រ. បក ចុះថ្ងៃទី០៩ កញ្ញា ២០០៨។

ខ. កាតព្វកិច្ចរ៉ាប់រងសេវារបស់ខ្លួន និងឋានានុក្រម

  1. ត្រូវបំពេញកាតព្វកិច្ចឲ្យសមស្របតាមការណែនាំ និងបទបញ្ជារបស់ថ្នាក់លើ
  2. ត្រូវតែគោរពអនុវត្តច្បាប់ឲ្យបានហ្មត់ចត់
  3. ត្រូវតែទទួលខុសត្រូវ ចំពោះមុខថ្នាក់លើ អំពីកិច្ចការរបស់ខ្លួន និងអំពោះដែលអាចធ្វើឲ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរ និងកិត្តិយសរបស់ខ្លួន
  4. ត្រូវទទួលបំពេញកិច្ចការ ទោះបីជាកិច្ចការស្ថិតនៅក្នុង ឬក្រៅប្រទេស។
  5. កាតព្វកិច្ចគោរពម៉ោងធ្វើការៈ ម៉ោងធ្វើការកំណត់សម្រាប់មន្ត្រីរាជការ នៅរក្សាដោយអនុលោមភាព ៨ម៉ោងក្នុងមួយថ្ងៃ និងធ្វើការ៦ថ្ងៃក្នុងមួយសប្តាហ៍ (  ពីថ្ងៃចន្ទដល់ព្រឹកថ្ងៃសៅរ៍ )
  6. កាតព្វកិច្ចគោរពឋានានុក្រមៈ ត្រូវតែគោរពអនុវត្តច្បាប់ និងបទបញ្ជានិងការណែនាំថ្នាក់លើរបស់ខ្លួន។ ករណីបដិសេធមុខការ មិនអនុវត្តតាមបទបញ្ជា ឬបំពេញការងារតាមរូបភាពធ្វេសប្រហែស ខ្ជីខ្ជាធ្វើឲ្យមានភាពចន្លោះប្រហោងនៅក្នុងការបំពេញការងារសាធារណៈ គឺចាត់ទុកជាការឆ្គាំឆ្គង និងមានកំហុសឆ្គង ក្នុងវិជ្ជាជីវៈត្រូវរងការវាយតម្លៃ និងឈានទៅដល់ទណ្ឌកម្មផ្នែកវិន័យ
  7. កាតព្វកិច្ចត្រូវបំពេញកាងារក្នុងតួនាទីរបស់ខ្លួនៈ
  • មិនអនុញ្ញាតឲ្យមន្ត្រីក្នុងតួនាទី ឬភារកិច្ចអនុវត្តការងារ ដែលអប្រសិទ្ធភាពបានឡើយ
  • មិនអនុញ្ញាតឲ្យយកម៉ោង ពេលបំពេញការងាររដ្ឋទៅធ្វើការរកកម្រៃឯកជន
  • មិនត្រូវអនុញ្ញាតឲ្យយកអំណាចក្នុងតួនាទីទៅប្រើដើម្បីទាញយកផលប្រយោជន៍បុគ្គល មិនអនុញ្ញាតឲ្យធ្វើសកម្មភាពណាដែលប៉ះពាល់ដល់ កិត្តិយស សេចក្តីថ្លៃថ្នូររបស់មន្ត្រីរាជការ មិនត្រវអនុញ្ញាតឲ្យចូលជាសមាជិកគ្រប់គ្រង ដឹកនាំក្រុមដោយផ្ទាល់ និងប្រយោល
  • មិនអនុញ្ញាតឲ្យបោះពុម្ភ ឬផ្សព្វផ្សាយព័ត៌មានដែលពាក់ព័ន្ធការងាររបស់ស្ថាប័ន ដែលខ្លួនធ្វើការដោយគ្មានការអនុញ្ញាត
  • ក្នុងការបំពេញការងារមន្ត្រីមិនអនុញ្ញាតឲ្យអនុវត្ត តែពីដៃខ្វះការទទួលខុសត្រូវឡើយ។ មន្ត្រីគ្រប់រូបមានកាតព្វកិច្ចខិតខំបំពេញការងារឲ្យបាន ហើយដុះខាត់ច្នៃប្រឌិត បំណាក់បំប៉នបន្ថែម សមត្ថភាពវិជ្ជាជីវៈឲ្យបានជាប្រចាំ។

គ. កាតព្វកិច្ចគិតគូរប្រយោជន៍រួម និងមិនត្រូវប្រកបមុខរបរបន្ថែមត្រួតមុខងារ កាតព្វកិច្ចគិតគូរប្រយោជន៍ទូទៅ ឬប្រយោជន៍រួម

មន្ត្រីរាជការគ្រប់រូប គ្រប់ឋានានុក្រមគប្បីត្រូវមានមនសិការវិជ្ជាជីវៈខ្ពស់ ស្មារតីស្នេហាជាតិ ស្នេហាប្រជារាស្រ្ត យកប្រយោជន៍ជាតិ ប្រយោជន៍សង្គមជាធំ ចៀសវាងការបម្រើការងារ ដើម្បីបុណ្យសក្តិទ្រព្យធនផ្ទាល់ខ្លួន ធ្វើឲ្យប៉ះពាល់ដល់ប្រយោជន៍សមូហភាព។ ដើម្បីឆ្លើយតបស័ក្តិសមទៅនឹងចំណូលមន្ត្រី មិនត្រូវប្រើឥទ្ធិពលតួនាទីពេលម៉ោងរដ្ឋ ទីតាំង អង្គភាព បុគ្គលិកសេវាការងារ ទ្រព្យសម្បត្តិរដ្ឋ ឬកេងប្រវ័ញ្ចប្រយោជន៍ពីផ្នែកទាំងនោះ ដើម្បីប្រយោជន៍ផ្ទាល់ខ្លួនឡើយ។

ឃ. កាតព្វកិច្ចអព្យាក្រឹត្យក្នុងការងារ

  1. អព្យាក្រឹត្យភាពក្នុងសក្មភាពការងារជាកត្តាចម្បងមូយ ដែលធានាឲ្យមន្ត្រីរាជការអាចបំពេញការងារប្រកបដោយភាពមិនលម្អៀង មិនអគតិ និងគ្មានការរើសអើង និងការប្រើប្រាស់នូវមុខតួនាទី និងសម្ភារៈរដ្ឋ ដើម្បីបម្រើសកម្មភាពនយោបាយត្រូវហាមឃាត់    ដាច់ខាត។
  2. មិនត្រូវធ្វើការដើម្បីផលប្រយោជន៍បេក្ខជន ឬគណបក្សនយោបាយ ឬប្រឆាំងនឹងបេក្ខជន ឬគណបក្សនយោបាយណាមួយនោះឡើយ
  3. អព្យាក្រឹត្យនៃសេវាសាធារណៈបង្កប់ផងដែរនូវការហាមឃាត់ ការផ្តល់សេវាសាធារណៈដោយផ្អែកតាមជំនឿនិន្នាការនយោបាយ សាសនា ទស្សនវិជ្ជា ភេទ ដើមកំណើតរបស់បុគ្គលិករដ្ឋបាល ឬអ្នកប្រើប្រាស់សេវាឡើយ។

ង. កាតព្វកិច្ចរក្សាការសម្ងាត់វិជ្ជាជីវៈ

      មានកាតព្វកិច្ចរក្សាការសម្ងាត់វិជ្ជាជីវៈ ដែលជាប្រយោជន៍ចំពោះរដ្ឋបាល និងអ្នកប្រើប្រាស់  សេវាសាធារណៈ។ ភ្នាក់ងារសាធារណៈមិនត្រូវធ្វើការផ្សព្វផ្សាយអង្គហេតុព័ត៌មាន ឬឯកសារផ្សេងៗ ដែលខ្លួនបានដឹងនៅក្នុងពេលបំពេញមុខងារសាធារណៈ។ ការសម្ងាត់វិជ្ជាជីវៈនេះមិនគ្រាន់តែគ្រប     ដណ្តប់ព័ត៌មាន ដែលបុគ្គលណាម្នាក់ផ្តល់ឲ្យមន្ត្រីរាជការនោះប៉ុណ្ណោះទេ ប៉ុន្តែវាគ្របដណ្តប់គ្រប់ព័ត៌មាន ដែលមន្ត្រីរាជការទទួលបាន ឬបានដឹងនៅក្នុងឱកាសបំពេញមុខងាររបស់ខ្លួន ដូចជាព៌ត៌មាន ដែលទាក់ទងនឹងផ្នែកវេជ្ជសាស្ត្រ ជីវិតគ្រួសារជាលក្ខណៈឯកជន ស្ថានភាពហិរញ្ញវត្ថុ។ ការផ្តល់ព័ត៌មានពីកិច្ចការសម្ងាត់ទាំងអស់នេះអាចនឹងធ្វើបានប្រសិនបើ មានការច្បាប់តម្រូវ។ ភ្នាក់ងារសាធារណៈក៏អាចនឹងរួចផុតពីកាតព្វកិច្ចនេះបានប្រសិនបើមានការអនុញ្ញាតពីសាម៉ីខ្លួន។

  1. កាតព្វកិច្ចលាក់ការណ៍ៈ ត្រូវបានហាមឃាត់ដាច់ខាត ក្នុងការអនុវត្តច្បាប់សិទ្ធិសេរីភាពរបស់ខ្លួនក្នុងការបញ្ចេញមតិ ហួសព្រំដែននៃការងារ។ មិនអនុញ្ញាតឲ្យនិយាយចេញទៅក្រៅ ឬសរសេរនូវអ្វីដែលប៉ះពាល់ដល់កិត្តិយស កិត្យានុភាពរបស់ក្រសួងស្ថាប័ន អង្គភាព ឬសមត្ថកិច្ចថ្នាក់ដឹកនាំរបស់ខ្លួនឡើយ។ ករណីដែលមន្ត្រីអនុវត្តសិទ្ធិរបស់ខ្លួន ក្នុងការចូលរួមក្នុងរបបនយោបាយណាមួយ សិទ្ធិបោះឆ្នោតនិងយុទ្ធនាការបោះឆ្នោតត្រូវចៀសវាងដាច់ខាត ការយករឿងរ៉ាវនានាដែលពាក់ព័ន្ធនឹងដំណើរការ និងលទ្ធផលការងាររដ្ឋបាល ដែលខ្លួនកំពុងអាស្រ័យធ្វើការទៅប្រលូកប្រឡាក់ជាមួយរឿងនយោបាយឲ្យសោះ ករណី ដែលប្រើសិទ្ធិហួសព្រំដែនឬបំពានការហាមឃាត់ខាងលើ ត្រូវប្រឈមនឹងការវាយតម្លៃផ្នែកទណ្ឌកម្មវិន័យច្បាប់សហលក្ខន្តិកៈមន្រ្តីរាជការស៊ីវិលផង និងច្បាប់ព្រំទណ្ឌផងដែរ។
  2. កាតព្វកិច្ចគោរពការសម្ងាត់វិជ្ជាជីវៈ  មិនត្រូវបានអនុញ្ញាតឲ្យនិយាយអាក្រក់ ឬបរិហារពីការងារគ្រប់គ្រង ឬពីបុគ្គលជាអ្នកដឹកនាំណាម្នាក់នៅទីនោះឡើយ។ តម្រូវឲ្យរក្សាជាការសម្ងាត់រាល់សកម្មភាពការងារ ដែលពាក់ព័ន្ធការងារ មិនអនុញ្ញាតឲ្យនិយាយបែកធ្លាយចេញក្រៅ ឬយកលទ្ធផលពិភាក្សាក្នុងជួរអ្នកដឹកនាំ ទៅផ្សព្វផ្សាយចេញក្រៅឡើយ។   រាល់ហេតុការណ៍គ្រប់ព៍ត៌មាន ឬឯកសារទាំងឡាយណាដែលខ្លួនបានដឹង ឬឃើញក្នុងការងារភារកិច្ច ដោយចេតនាចង់ដឹង ឬដោយអចេនា ត្រូវរក្សាជាការសម្ងាត់មិនឲ្យលេចឮដល់អ្នកទី២ឬទី៣ឡើយ លើកលែងតែមានការអនុញ្ញាតដោយច្បាប់។

ការងារសម្ងាត់វិជ្ជាជីវៈនេះ មិនត្រឹមតែត្រូវអនុវត្តចំពោះសាធារណៈជនប៉ុណ្ណោះទេ ប៉ុន្តែត្រូវអនុវត្តចំពោះសហសេវិក អ្នករួមការងារជាមួយគ្នាក្នុងការងាររដ្ឋបាលដែលមិនមានភារកិច្ចត្រូវដឹងនូវការងារនោះផងដែរ។

ច. កាតព្វកិច្ចប្រកាន់យកនូវភាពថ្លៃថ្នូរ និងកិត្តយស

         ក្រៅពីបំពេញកាតព្វកិច្ចខាងលើ មន្ត្រីរាជការត្រូវប្រកាន់ឥរិយាបថ និបការប្រព្រឹត្តទាំងឡាយដែលមិននាំឲ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូររបស់ខ្លួន ឬកិត្តិសព្ទនៃមុខងារសាធារណៈទោះក្នុងជីវិតឯកជន ឬក្នុងពេលបំពេញការងារ។ សេចក្តីថ្លៃថ្នូរ និងកិត្តិយសនេះគ្របដណ្តប់តាំងពីសម្ដី អាកប្បកិរិយា សកម្មភាព សម្លៀកបំពាក់ ការតុបតែងខ្លួន ដែលជាកត្តាបង្កើតជំនឿ របស់មនុស្សមកលើបេសកកម្ម និងដំណើរការប្រព្រឹត្តទៅនៃសេវាដែលខ្លួនកំពុងអាស្រ័យធ្វើការ។

ឆ. កាតព្វកិច្ចអនុវត្ត និងអភិវឌ្ឍការងាររបស់ខ្លួន ដោយយកចិត្តទុកដាក់ និងទទួលខុសត្រូវ

         គ្រូបង្រៀនត្រូវមានកាតព្វកិច្ចអនុវត្តការងារស្របតាមកាតព្វកិច្ចរ៉ាប់រងសេវារបស់ខ្លួននោះត្រូវតែទទួលនូវការទទួលខុសត្រូវខ្ពស់ផងដែរ។

មិនតែប៉ុណ្ណោះ គ្រូបង្រៀនមានកាតព្វកិច្ចមួយក្នុងការអភិវឌ្ឍការងាររបស់ខ្លួន ដែលកំពុងបំពេញ គ្រូបង្រៀនមានកាតព្វកិច្ចមួយក្នុងការអភិវឌ្ឍការងាររបស់ខ្លួន ដែលកំពុងបំពេញឲ្យមានលក្ខណៈប្រសើរជាងមុន។ ជាគោលការណ៍ ការចូលបម្រើការងាររដ្ឋបាលសាធារណៈ តម្រូវឲ្យឆ្លងកាត់តាមរយៈ ការប្រឡងប្រជែង និងមិនបង្ខិតបង្ខំ។ ពេលចូលមកភពប្រាស្រ័យក្នុងការងារហើយ មន្ត្រីគ្រប់រូបមិនគិតពីអតីតភាពការងារឡើយ ត្រូវមានកាតព្វកិច្ចភក្ដីភាពចំពោះអង្គភាព និងការងាររបស់ខ្លួន។ កង្វះខាត និងខកខានមិនបាន បំពេញកាតព្វកិច្ចនេះ នាំមកនូវសេចក្ដីអន់ថយ និងប្រឈមនឹងការបាត់បង់មុខតំណែង និងភាពបែកបាក់ផ្ទៃក្នុង។

ជ. កាតព្វកិច្ចផ្សេងៗទៀតតាមច្បាប់កំណត់

          គ្រូបង្រៀនមានកាតព្វកិច្ចផ្សេងៗទៀត បើសិនជាច្បាប់កំណត់។


Login or Register to Share Login
×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login